ស្រ្តី​មាន​ផ្ទៃ​ពោះ​បើកបរ ងាយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍

ជាទូទៅ បុរសជាប្ដីច្រើនតែមិនទុកឲ្យភរិយា ដែលមានគ៌ភរបស់ខ្លួន ធ្វើដំណើរតែឯង ឬបើករថយន្ដដោយផ្ទាល់ខ្លួន​នោះទេ។ តែជាមួយនឹងការសិក្សារបស់សមាគមវេជ្ជសាស្រ្តមួយ នៅប្រទេសកាណាដា បានបង្ហាញថា កាយវិការ​របស់​បុរស​ជាប្ដី ជា​រឿងមួយដ៏ត្រឹមត្រូវ ព្រោះដោយសារតែស្រ្តីមានផ្ទៃពោះ អាចនឹងងាយបង្កគ្រោះថ្នាក់ចរាចរណ៏ ច្រើនជាង​ស្រ្តីដទៃទៀត។
Loading...
  • ដោយ: ក. សេងហុង ដោយ ក.សេងហុង (ទាក់ទង៖​ [email protected]) -ភ្នំពេញ ថ្ងៃទី ២៨ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាទូទៅ បុរសជាប្ដីច្រើនតែមិនទុកឲ្យភរិយា ដែលមានគ៌ភរបស់ខ្លួន ធ្វើដំណើរតែឯង ឬបើករថយន្ដដោយផ្ទាល់ខ្លួន​នោះទេ។ តែជាមួយនឹងការសិក្សារបស់សមាគមវេជ្ជសាស្រ្តមួយ នៅប្រទេសកាណាដា បានបង្ហាញថា កាយវិការ​របស់​បុរស​ជាប្ដី ជា​រឿងមួយដ៏ត្រឹមត្រូវ ព្រោះដោយសារតែស្រ្តីមានផ្ទៃពោះ  អាចនឹងងាយបង្កគ្រោះថ្នាក់ចរាចរណ៏ ច្រើនជាង​ស្រ្តីដទៃទៀត។


អនាគតម្ដាយមួយរូប បើករថយន្ដ។ (រូបថ MONOROOM.info/ D.KEO)

សុខភាព - អ្នកស្រាវជ្រាវជាច្រើន ដែលមានឯកទេសខាងទារក នៅខេត្ត អនតារីយ៉ូ (Ontario) ប្រទេសកាណាដា ក្នុងអំឡុងពេល៥ឆ្នាំនៃការសិក្សា បានរកឃើញថា ស្រ្តីដែលមានផ្ទៃពោះ៦ខែ ងាយរងគ្រោះថ្នាក់ចរាចរណ៏ គំរាម​គំហែងដល់អាយុជីវិតកើនឡើង រហូតដល់៤២ភាគរយ។ មូលហេតុទាំងនោះ ត្រូវបានអ្នកស្រាវជ្រាវ ជឿជាក់ថា ដោយសារស្រ្តីមានផ្ទៃពោះ មានបញ្ហាច្រើនជាងស្រ្តីគ្មានផ្ទៃពោះ ដូចជាខ្សោយកម្លាំង ជំងឺធ្លាក់ទឹកចិត្ត ឈឺពោះ និងរាងកាយ។

លោកវេជ្ជបណ្ឌិត ដូណាឌ រ៉េដូម៉ែលដឺ (Donald Redelmeier) ដែលបានដឹកនាំនិពន្ធ និងជាអ្នកស្រាវជ្រាវម្នាក់ នៃ​សាកលវិទ្យាល័យ តូរ៉ូនតូ ផ្នែកថ្នាំពេទ្យ បាននិយាយថា តាមស្ថិតិជាច្រើនបានបង្ហាញថា ស្រ្តីមានផ្ទៃ​ពោះងាយ​រង​គ្រោះថ្នាក់ចរាចរណ៏ ជាងការស្លាប់កំឡុងពេលឆ្លងទន្លេ។

ដូច្នេះ តើស្រ្តីដែលមានផ្ទៃពោះ គួរបញ្ជប់ការបើកបររបស់ខ្លួនឬ?

លោក វេជ្ជបណ្ឌិត រ៉េដូម៉ែលដឺ បាននិយាយថា៖ «អ្វីដែលពួកយើងមិនបាននឹកឃើញនោះ គឺយើងគួរតែឲ្យភារកិច្ចនេះ ទៅបុរសជាប្ដី ជាអ្នកកាន់ចង្កូតរថយន្ដវិញ»។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក នៅតែនិយាយថា បុរសៗ ដែលស្ថិត​នៅ​ក្នុងចង្កោមអាយុស្របាលគ្នា នៅតែមានអត្រាគ្រោះថ្នាក់ចរាចរណ៍ ច្រើនជាងស្ត្រីដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...