បន្ទាប់​ពី​បាន​មេ​ទូត​អាមេរិក​សរសើរ អ៊ូ វីរៈ ថា​បើ​គេ​សរសើរ​កុំ​អរ​ពេក!

បន្ទាប់ពីត្រូវបាន ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា កោតសរសើររូបលោក នៅក្នុងការធ្វើឲ្យចម្រើនលូត​លាស់ខាងផ្នែកសិទ្ធិមនុស្ស នៅកម្ពុជានោះមក ភ្លាមៗនេះ លោក អ៊ូ វីរៈ បានថ្លែងអត្ថាធិប្បាយប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា «បើគេសរសើរកុំអរពេក ហើយបើគេបង្អាប់កុំរន្ធត់ពេក»។
Loading...
  • ដោយ: អ៊ុំ បូរី ដោយ អ៊ំ បូរី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៩ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 29, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីត្រូវបាន ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា កោតសរសើររូបលោក នៅក្នុងការធ្វើឲ្យចម្រើនលូត​លាស់ខាងផ្នែកសិទ្ធិមនុស្ស នៅកម្ពុជានោះមក ភ្លាមៗនេះ លោក អ៊ូ វីរៈ បានថ្លែងអត្ថាធិប្បាយប្រាប់ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ថា «បើគេសរសើរកុំអរពេក ហើយបើគេបង្អាប់កុំរន្ធត់ពេក»។


លោក អ៊ូ វីរៈ (ទីពីររាប់ពីឆ្វេង) ថតរូបអនុស្សាវរីយ៍ ជាមួយលោក ហ៊ីឡារី គ្លីនតុន (កណ្ដាល)និងលោក វីល្លាម ថត (ទីមួយ រាប់ពីស្ដាំ)។ (រូបថត ហ្វេសប៊ុក)

សរសើរ - អតីប្រធាន និងបច្ចុប្បនជាប្រធានក្រុមប្រឹក្សា នៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា លោកអ៊ូ វីរៈ បាន​លើក​ឡើងថា ​ការ​កោត​សរសើរជាផ្នែកមួយ នៃការទទួលស្គាល់ និងជំរុញភាពជោគជ័យរបស់សកម្មជន តែគេមិន​ត្រូវ​ត្រេកអរ​ចំពោះ​ការកោតសរសើរជ្រុលហួសហេតុ ដោយបំភ្លេចចោលការព្យាយាម  ខណៈត្រូវបន្តប្រឈម​ឧបសគ្គ​ច្រើនស្អេកស្កះ។

ការលើកឡើងរបស់លោក អ៊ូ វីរៈ ធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លាម ថត (William E. Todd) បានកោតសរសើរ និងឲ្យតម្លៃខ្ពស់ ចំពោះការធ្វើពលីកម្ម និងការចូលរួមវិភាគទានដ៏ប្រពៃ របស់ លោកអ៊ូ វីរៈ និងមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា ដើម្បីធ្វើឲ្យមានការចំរើនលូតលាស់ផ្នែកសិទ្ធិមនុស្ស យុត្តិធម៌ និង​ប្រជាធិបតេយ្យនៅកម្ពុជា។

«ខ្ញុំសម្តែងការកោតសរសើរអស់ពីដួងចិត្តចំពោះការលះបង់ និងក្តីស្រឡាញ់ដែលលោកអ៊ូ វីរៈបានមាននៅក្នុងការ​អនុវត្តការងារប្រចាំថ្ងៃស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ការដឹកនាំរបស់លោក នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងការរួមវិភាគទានរបស់លោក ទៅក្នុងសកម្មភាពនានា កំពុងផ្តល់លទ្ធផលគួរឲ្យកត់សម្គាល់ និងកំពុងនាំកម្ពុជា​ទៅ​រកផ្លូវត្រូវ។» នេះជាបញ្ជាក់ លើប្លុកផ្ទាល់ខ្លួន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៤ របស់លោក វីល្លាម ថត  ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋអាមេរិក ប្រចាំប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូតសហរដ្ឋ​អាមេរិក ប្រចាំប្រទេសកម្ពុជាដដែល ក៏បានលើកឡើងដែរថា ការងាររបស់លោកអ៊ូ វីរៈ ដែល​ដើមឡើយជាប្រធាន និងបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាល មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបង្ហាញ​ជាញឹក​ញាប់ អំពីសារៈសំខាន់ នៃការការពារសិទ្ធិមនុស្សដ៏មោះមុត និងការកែទម្រង់ប្រជាធិបតេយ្យ ពោរពេញដោយ​អត្ថន័យ និងភាពរស់រវើក ដើម្បីបើកចំហរអោយឃើញសក្កានុពលរបស់កម្ពុជា។

ការកោតសរសើររបស់មន្រ្តីទូតអាមេរិក ត្រូវបានលោកអ៊ូ វីរៈ អត្ថាធិប្បាយប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅ​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០១៤ នេះថា ៖ «ខ្ញុំសម្បាយចិត្ត ចំពោះការកោតសរសើរ តែវាគ្រាន់ជាការទទួល​ស្គាល់មួយ​ផ្នែក​តូច នៃជីវិតសកម្មជន។ ដើម្បីប្រសិទ្ធិភាពយើង មិនត្រូវ"អរ"ពេលគេសរសើរ ហើយក៏មិនត្រូវភ័យពេកពេលគេ​បង្អាប់។»

សកម្មជនសិទ្ធិមនុស្សដ៏លេចធ្លោនៅកម្ពុជារូបនេះ បានអះអាងថា លោកមិនដែលគិតថាបោះបង់ការព្យាយាម​របស់​លោកនោះទេ បើទោះជាបានដឹងថាកន្លងមក និងនៅពេលខាងមុខ មានសម្ពាធនយោបាយ វប្បធម៌នៃការលាប​ពណ៌ដាក់គ្នា និងឧបសគ្គជាច្រើន ដែលចាំបាច់ត្រូវប្រឈមពុះពារ។ លោកអ៊ូ វីរៈ បញ្ជាក់ថា៖ «យើងនឹងថែរក្សានៅ​ភាពនឹងធឹង គោលការណ៍ និងពង្រឹងការអត់ធ្មត់៕»

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...