កម្ពុជា ក្នុង​ជំហាន​ឆ្ពោះ​ទៅ​ទទួល​យក​ជន​ភៀស​ខ្លួន ពី​អូស្ត្រាលី

ប្រទេសកម្ពជា អាចនឹងក្លាយខ្លួនជាប្រទេសទីបី ដែលយល់ព្រមទទួលយក ឲ្យមករស់នៅលើទឹកដីរបស់ខ្លួន នូវជន​ភៀសខ្លួន ដែលធ្វើដំណើរចូលក្នុងប្រទេសអូស្ត្រាលី ដោយខុសច្បាប់។ រដ្ឋាភិបាលកម្ពុជាបានលើកឡើង ពីការឆ្លើយ​ទទួលយល់ព្រម តបទៅនឹងការស្នើសុំរបស់ប្រទេសអូស្ត្រាលី បើទោះជាសង្គ្រាម​ពាក្យសម្ដីនៅសប្ដាហ៍​ចុង​ក្រោយ​ រិះគន់យ៉ាងខ្លាំងក្លាពីគម្រោងការនេះ ដោយគេបានចាត់ទុកថា ប្រទេសកម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេស ដែល​ក្រីក្រជាងគេក្នុងពិភពលោកនៅឡើយ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: May 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសកម្ពជា អាចនឹងក្លាយខ្លួនជាប្រទេសទីបី ដែលយល់ព្រមទទួលយក ឲ្យមករស់នៅលើទឹកដីរបស់ខ្លួន នូវជន​ភៀសខ្លួន ដែលធ្វើដំណើរចូលក្នុងប្រទេសអូស្ត្រាលី ដោយខុសច្បាប់។ រដ្ឋាភិបាលកម្ពុជាបានលើកឡើង ពីការឆ្លើយ​ទទួលយល់ព្រម តបទៅនឹងការស្នើសុំរបស់ប្រទេសអូស្ត្រាលី បើទោះជាសង្គ្រាម​ពាក្យសម្ដីនៅសប្ដាហ៍​ចុង​ក្រោយ​ រិះគន់យ៉ាងខ្លាំងក្លាពីគម្រោងការនេះ ដោយគេបានចាត់ទុកថា ប្រទេសកម្ពុជានៅតែស្ថិតក្នុងចំណោមប្រទេស ដែល​ក្រីក្រជាងគេក្នុងពិភពលោកនៅឡើយ។


រូបថតផ្តិតពីវីដេអូទូរទស្សន៍អូស្ត្រាលី ដែលបង្ហាញពីនាវាដឹកជនភៀសខ្លួន បែកធ្លាយនៅជិតឆ្នេររបស់ប្រទសនេះ។

ជនភៀសខ្លួន - រដ្ឋលេខាធិការ​ក្រសួង​ការបរទេសរបស់ប្រទេសកម្ពុជា លោក អ៊ុច បូររិទ្ធ បាន​ប្រកាស​ប្រាប់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​អង្គារ ទី​២៩ ថា ជា​គោលការណ៍ រដ្ឋាភិបាល​កម្ពុជា ទទួល​យក​សំណើ​របស់​អូស្ត្រាលី យោង​ទៅ​តាម​លក្ខខណ្ឌ​អន្តរជាតិ។ លោកបានពន្យល់ទៀតថា រដ្ឋាភិបាល​កម្ពុជា បាន​យល់​ព្រម​តាម​សំណើ​របស់​រដ្ឋមន្ត្រី​ការបរទេស​អូស្ត្រាលី អ្នកស្រី ជូលី ប៊ីហ្សប (Julie Bishop) កាល​ពី​ខែ​កុម្ភៈ ទទួល​យក​ជនភៀសខ្លួន ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ឃុំឃាំង​នៅ​ពេល​ពួកគេ​ព្យាយាម ​ទៅ​សុំ​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី។

ប៉ុន្តែយ៉ាងណាក៏ដោយ ភ្លើងខៀវនៅមិនទាន់ឲ្យសញ្ញា ពីសំណាក់រដ្ឋាភិបាលក្រុងភ្នំពេញនៅឡើយ ដោយគណៈ​កម្មការ​សិក្សាសំនុំរឿងមួយ កំពុងធ្វើការពិនិត្យមើលលំអិត អំពីកិច្ចសន្យាទទួលយកជនភៀសខ្លួនទាំងនោះ។ មន្ត្រី​រដ្ឋាភិបាល បានអះអាងពី កាយវិការ«មនុស្សធម៌»របស់ខ្លួន នៅក្នុងបញ្ហានេះ ដោយមិនមានជាប់ពាក់ព័ន្ធទៅនឹង​ការដោះដូរ ណាមួយឡើយ។

គោលជំហររបស់រដ្ឋាភិបាលកម្ពុជា បានបង្កឲ្យមានមន្ទិលខ្លាំងក្លា ពីសំណាក់ក្រុមមន្ត្រីសង្គមស៊ីវិល ដែលធ្វើការស្និត​នឹងវិស័យសិទ្ធិមនុស្ស។ លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌសិទ្ធិមនុស្សកម្ពុជា ធ្លាប់បានពន្យល់​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី១១ មេសា កន្លងមកនេះថា អូស្រ្តាលីមិនគួរពិចារណាយកប្រទេសកម្ពុជា ជា​គោលដៅជនភៀសខ្លួននោះទេ។ លោកស្រីនិយាយថា៖ «បើមើលបទពិសោធន៍ និងស្ថានភាពសិទ្ធិមនុស្ស អូស្រ្តាលីល្អជាងកម្ពុជា ហើយនៅ​ពេលដែលមានជនភៀសខ្លួនឆ្លងកាត់ប្រទេសកម្ពុជា ដើម្បីទៅរកប្រទេសទីបី រដ្ឋាភិបាលកម្ពុជាតែងតែបញ្ជូន​ពួកគេ​ទៅវិញ ដោយមិនគោរពសិទ្ធិពួកគេ។ មានដូចជនជាតិម៉ុងតាញ្ញ៉ា ទៅ​វៀតណាម និងអុយហ្គើរបញ្ជូនត្រលប់ទៅចិន ហើយរបៀបជាថ្នូរត្រលប់មកវិញ។»

មន្ត្រីម្នាក់ទៀត លោក អ៊ូ វីរះ ដែលបច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បាន​សម្ដែងភាពមិនពេញចិត្ត ក្នុងសំនុំរឿងនេះដែរ ដោយលោកបានដាក់ការទទួលខុសត្រូវ ទៅលើរដ្ឋាភិបាលនៃ​ប្រទេសអូស្ត្រាលីច្រើនជាង។ លោកថា៖ «នៅពេលដែលទម្លាក់ ការទទួលខុសត្រូវនេះ មកលើប្រទេសកម្ពុជា ប្រទេសអូស្ត្រាលីដែលជាប្រទេសអ្នកមានជាងនោះ កំពុងក្លាយខ្លួនទៅជាប្រទេស ដែលមិនបានបំពេញ​ភារកិច្ច​របស់ខ្លួន ឲ្យបានត្រឹមត្រូវ»។

អ្វីដែលគេលើកជាសំណួរ មកចោទសួរជាបន្តមកទៀតនោះ ថាតើជនភៀសខ្លួនណាខ្លះ ដែលត្រូវទទួលឲ្យ​មក​រស់នៅក្នុងប្រទេសកម្ពុជា? តើជនភៀសខ្លួនទាំងនោះ ត្រូវរស់នៅក្នុងជំរុំមួយបិទជិត ឬត្រូវរស់នៅដោយសេរី​នៅ​ពេញផ្ទៃប្រទេស? តើជនទាំងនោះនឹងមានសិទ្ធរស់នៅ ប៉ុន្មានឆ្នាំ? ហើយសំណួរដែលសំខាន់នោះ សួរថា តើតម្លៃ​នៃការដោះដូរ បញ្ជូនមកនេះ នឹងអាចមានដល់កម្រិតណា?

-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ ឧសភា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...