Posts tagged as "Assemblée nationale"

៩ ចំណុច​ដើម្បី​វាស់​ដឹង​ថា ប្រទេស​មួយ​«មាន​ប្រជាធិតេយ្យ​ឬ​អត់»

៩ ចំណុច​ដើម្បី​វាស់​ដឹង​ថា ប្រទេស​មួយ​«មាន​ប្រជាធិតេយ្យ​ឬ​អត់»

លទ្ធិប្រជាធិបតេយ្យ បានសាយភាយស្ទើពាសពេញពិភពលោក មកទល់ពេលបច្ចុប្បន្ននេះ។ របបប្រជាធិបតេយ្យ​នេះ ត្រូវ​គេអះអាងថា ជារបបមួយដែលប្រសើរជាងគេបំផុត ក្នុងចំណោមរបបផ្សេងៗទៀត សម្រាប់ដឹកនាំស្រុក។ នៅក្នុងប្រទេស​កម្ពុជា គេបានដឹងដែរថា ជាប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ។ តើគេអាចមើលដឹងថា ប្រទេសមួយ បានអនុវត្ត​លទ្ធិប្រជាធិបតេយ្យដោយរបៀបណា?


រដ្ឋសភាកម្ពុជា នៅថ្ងៃបើកនិតិកាលថ្មី ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ សូមជូន អត្ថបទស្រាវជ្រាវតូចមួយ ដើម្បីជាស្មារតីពិចារណានៅក្នុងប្រទេស ដែល​ប្រកាន់​របបប្រជាធិបតេយ្យ។

លទ្ធិប្រជាធិបតេយ្យ គឺជាទម្រង់មួយនៃការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋផ្ទាល់ ពលរដ្ឋជាម្ចាស់អំណាច [...]

តំណាង​រាស្រ្ត​បក្ស​ប្រជាជន ចោទ​សកម្មភាព​បក្ស​សង្រ្គោះ​ជាតិ​ថា​ជា​«រដ្ឋប្រហារ»

តំណាង​រាស្រ្ត​បក្ស​ប្រជាជន ចោទ​សកម្មភាព​បក្ស​សង្រ្គោះ​ជាតិ​ថា​ជា​«រដ្ឋប្រហារ»

ស្របពេលដែលមហាតុកម្មអហិង្សា របស់គណបក្សសង្រ្គោះជាតិ ដែលទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញពីដំណែង និងរៀបចំការបោះឆ្នោតមុនអាណត្តិឡើងវិញ កំពុងមានភាពផុសផុលយ៉ាងរពើតរំពើងនោះ ក្រុម​អ្នកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែគាំទ្រគោលជំហរបស់លោក ហ៊ុន សែន ដែលបានបដិសេធ​ការចុះចេញពីដំណែង និងការរៀបចំបោះឆ្នោតឡើងវិញតាមការទទូចរបស់គណបក្សសង្រ្គោះជាតិនោះទេ តែថែម​ទាំងចោទប្រកាន់សកម្មភាពរបស់គណបក្សជំទាស់នេះថាជា«រដ្ឋប្រហារ»នោះផងទៀត។ តែសម្រាប់អ្នកច្បាប់​បាន​ពន្យល់ថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិ មិនមែនជារូបភាពនៃការធ្វើ»រដ្ឋប្រហារ»នោះទេ។


រដ្ឋសភានិងអ្នកតំណាងរាស្ត្រពីគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៣ខែកញ្ញា មុនអាគាររដ្ឋសភា។ (រូបថត MONOROOM.info/ O.vary)

[...]
គ្មាន​ការ​«ដក​អាសនៈ»​របស់​គណបក្ស​សង្រ្គោះ​ជាតិ ចេញ​ពី​រដ្ឋសភា​ទេ

គ្មាន​ការ​«ដក​អាសនៈ»​របស់​គណបក្ស​សង្រ្គោះ​ជាតិ ចេញ​ពី​រដ្ឋសភា​ទេ

បន្ទាប់ពីលោក ជាម យៀប មន្រ្តីជាន់ខ្ពស់ នៃការិយាល័យនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ព្រមាន​ពី​ការ​ដកអាសនៈរបស់គណបក្សសង្រ្គោះជាតិ ចេញពីរដ្ឋសភាមក ជាថ្មីម្តងទៀត លោក ខៀវ កាញារីទ្ធ ជាមន្រ្តីជាន់​ខ្ពស់​របស់គណបក្សប្រជាជនកម្ពុជាដូចគ្នាដែរនោះ បានលើកឡើងថាមានតែក្រុមប្រឹក្សាធម្មនុញ្ញទេ ដែលមានសិទ្ធិ​ដក​អាសនៈរបស់គណបក្សជំទាស់នេះ។


រដ្ឋសភាកម្ពុជា នៅថ្ងៃបើកនិតិកាលថ្មី ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - ក្នុងកម្មវិធីមួយ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ ២០១៣ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលកម្ពុជា ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) នៅសណ្ឋាគារសាន់វេ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ជាអ្នកនាំ​ពាក្យ​រដ្ឋាភិបាលកម្ពុជា [...]

ហ៊ុន សែន៖ គ្មាន​ការ​បោះ​ឆ្នោត គ្មាន​ការ​លា​លែង​ពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ទេ (vdo)

ហ៊ុន សែន៖ គ្មាន​ការ​បោះ​ឆ្នោត គ្មាន​ការ​លា​លែង​ពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ទេ (vdo)

«គ្មានការបោះឆ្នោតឡើងវិញ ព្រោះគ្មានអ្នករំលាយសភា ហើយក៏គ្មានយន្តការណា កំណត់ឲ្យមានការបោះឆ្នោត​មុន​អាណត្តិនោះទេ។ (…) ក្រៅពីការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏មានការចែងនៅក្នុងច្បាប់បោះឆ្នោត ដែលចងជាប់ជា​ចំណង គឺនៅរៀងរាល់ថ្ងៃអាទិត្យ រៀងរាល់ប្រាំឆ្នាំម្តង នាសប្តាហ៍ទីបួន ខែកក្កដា ត្រូវធ្វើការបោះឆ្នោត។» នេះជាការ​លើកឡើងរបស់លោក ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូព្រឹកម៉ិញនេះ។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការបដិសេធជាផ្លូវការនូវការទាមទារ​ ឲ្យបោះឆ្នោត​ឡើងវិញដោយគណបក្សប្រឆាំង [...]

ទិវា​សិទ្ធិ​មនុស្ស​របស់​សង្គម​ស៊ីវិល បញ្ជប់​ដោយ​យក​ញាត្តិ​ត្រឡប់​ទៅ​វិញ

ទិវា​សិទ្ធិ​មនុស្ស​របស់​សង្គម​ស៊ីវិល បញ្ជប់​ដោយ​យក​ញាត្តិ​ត្រឡប់​ទៅ​វិញ

ក្បួនយាត្រារបស់ប្រជាពលរដ្ធដែលមកពីគ្រប់ទិសទី ដែលបានធ្វើធម្មយាត្រា ដើរថ្មើរជើងចាប់ពីខេត្តកំពតមក រហូតដល់រាជធានីភ្នំពេញ ប្រើអស់រយៈពេលដប់ថ្ងៃ បានបញ្ឃប់សកម្មភាពរបស់ខ្លួន ត្រង់គោលដៅមុខរដ្ធសភា នៅថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៣នេះ។ ក្រោយពេលញាត្តិរបស់គាត់ មិនត្រូវបានទទួលយក ពីសំណាក់តំណាងរាស្រ្ត​ឬសមាជិកណាម្នាក់នៃរដ្ឋសភានោះ ក្រុម​សមាជិកទាំងអស់នៃក្បួនក្រុមយាត្រា ត្រូវបានបំបែកគ្នាទៅ​កាន់​គោលដៅ​ផ្សេងៗ​គ្នាវិញ នាម៉ោងប្រហែល១២ថ្ងៃ​ត្រង់។


រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)

ធម្មយាត្រាសិទ្ធិមនុស្ស - អ៊ំប្រុសម្នាក់អាយុប្រហែល៣០ឆ្នាំ បានប្រាប់ពីមូលហេតុនៃការរំសាយក្បួន​អបអរសិទ្ធិ​មនុស្សនេះថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...