៩ ចំណុច​ដើម្បី​វាស់​ដឹង​ថា ប្រទេស​មួយ​«មាន​ប្រជាធិតេយ្យ​ឬ​អត់»

លទ្ធិប្រជាធិបតេយ្យ បានសាយភាយស្ទើពាសពេញពិភពលោក មកទល់ពេលបច្ចុប្បន្ននេះ។ របបប្រជាធិបតេយ្យនេះ ត្រូវ​គេអះអាងថា ជារបបមួយដែលប្រសើរជាងគេបំផុត ក្នុងចំណោមរបបផ្សេងៗទៀត សម្រាប់ដឹកនាំស្រុក។ នៅក្នុងប្រទេស​កម្ពុជា គេបានដឹងដែរថា ជាប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ។ តើគេអាចមើលដឹងថា ប្រទេសមួយ បានអនុវត្ត​លទ្ធិប្រជាធិបតេយ្យដោយរបៀបណា? ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ សូមជូន អត្ថបទស្រាវជ្រាវតូចមួយ ដើម្បីជាស្មារតីពិចារណានៅក្នុងប្រទេស ដែលប្រកាន់​របបប្រជាធិបតេយ្យ។
Loading...
  • ដោយ: ជា ធីរិទ្ធ
  • កែប្រែចុងក្រោយ: December 31, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លទ្ធិប្រជាធិបតេយ្យ បានសាយភាយស្ទើពាសពេញពិភពលោក មកទល់ពេលបច្ចុប្បន្ននេះ។ របបប្រជាធិបតេយ្យ​នេះ ត្រូវ​គេអះអាងថា ជារបបមួយដែលប្រសើរជាងគេបំផុត ក្នុងចំណោមរបបផ្សេងៗទៀត សម្រាប់ដឹកនាំស្រុក។ នៅក្នុងប្រទេស​កម្ពុជា គេបានដឹងដែរថា ជាប្រទេសដែលប្រកាន់យករបបប្រជាធិបតេយ។ តើគេអាចមើលដឹងថា ប្រទេសមួយ បានអនុវត្ត​លទ្ធិប្រជាធិបតេយ្យដោយរបៀបណា?


រដ្ឋសភាកម្ពុជា នៅថ្ងៃបើកនិតិកាលថ្មី ថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ សូមជូន អត្ថបទស្រាវជ្រាវតូចមួយ ដើម្បីជាស្មារតីពិចារណានៅក្នុងប្រទេស ដែល​ប្រកាន់​របបប្រជាធិបតេយ្យ។

លទ្ធិប្រជាធិបតេយ្យ គឺជាទម្រង់មួយនៃការគ្រប់គ្រងរដ្ឋដោយប្រជាពលរដ្ឋផ្ទាល់ ពលរដ្ឋជាម្ចាស់អំណាច ប្រជា​ពលរដ្ឋ​ជា​ម្ចាស់ទឹកដី ពលរដ្ឋជាចាហ្វាយនាយ ពលរដ្ឋជាម្ចាស់ជោកវាសនានៃប្រទេសនោះ។ ទម្រង់នៃលទ្ធិ​ប្រជាធិបតេយ្យ​គឺមើល​ឃើញ ដោយស្តែងឡើងតាមរយៈគោលការណ៍សំខាន់ៗចំនួន ៩គឺ ៖

១) សិទ្ធិសេរីភាព ជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យមានន័យថា មិនមានការប្រកាន់ពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈជាតិ ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការ​ប្រើសិទ្ធិសេរីភាព​ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗមិនត្រូវប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដទៃឡើយ ដែលមាន​កំណត់​ដោយច្បាប់។ ពលរដ្ឋ​ទាំង​អស់ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌​របស់ប្រទេសជាតិ។

២) សិទ្ធិសេរីភាពសារពត៌មាន ប្រជាពលរដ្ឋមានសិទ្ធិបង្កើតសារព័ត៌មានដោយខ្លួនឯងមានដូចជា វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី ផ្សេងៗ ដែលជាយានសំរាប់ផ្ដល់ពត៌មាន ហេតុការណ៍ដែលកើតឡើងប្រចាំថ្ងៃសំរាប់ បញ្ជូន​ចែកចាយ ឲ្យអ្នក​ស្ដាប់ទូទាំងប្រទេសបានដឹង ។ ប្រជាពលរដ្ឋក៏មានសិទ្ធិពេញបរិបូរណ៍ សំរាប់ការទទួល​យក​ពត៌មានទាំងក្នុង និងក្រៅ​ប្រទេស មានសេរីភាពខាងបញ្ចេញមតិរបស់ខ្លួនតាមសារព័ត៌មាន និងសេរីភាពខាង​បោះពុម្ពផ្សាយ ។ គោលការណ៍​សេរីភាពខាងសារពត៌មាននេះ មានសារៈសំខាន់ចាំបាច់ណាស់ សំរាប់ប្រទេស​កាន់របបប្រជាធិបតេយ្យ ដែលត្រូវទទួល​បាន១០០% ។

៣) ការបង្កើតគណបក្សនយោបាយផ្សេងៗ ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិចូលរួម និងបង្កើត គណបក្សនយោបាយ អង្គការ សមាគមផ្សេងៗ ដែលខ្លួនពេញចិត្តដើម្បីបម្រើផលប្រយោជន៍ប្រទេសជាតិ។

៤) ការបោះឆ្នោត ប្រជាពលរដ្ឋទាំងពីរមានសិទ្ធិបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត តាមរយៈការបោះឆ្នោត​ដោយ​សេរី សកល ទូទៅ សំងាត់ និងចំពោះ ដើម្បីជ្រើសរើសអ្នកតំណាងរបស់ខ្លួនក្នុងការដឹកនាំ និងគ្រប់គ្រង​ប្រទេស។

៥) ពហុនិយម និងការអធ្យាស្រ័យគ្នា មានន័យថា ជាទូទៅគេយល់ឃើញថាសម្លេងគាំទ្រភាគច្រើន គឺជា​សម្លេង​ដែល​ត្រឹម​ត្រូវ ព្រោះមានអ្នកគាំទ្រច្រើន ហើយ គេមិនសូវយកចិត្តទុកដាក់ ចំពោះមតិភាគតិចទេ ព្រោះមតិភាគ​តិច​គឺមិនត្រឹមត្រូវទេ ឬអាចនិយាយថាជាការជំទាស់។ ដោយឡែកតាមគោលការណ៍ពហុនិយម និង​ការ​អធ្យាស្រ័យ​គ្នាវិញ គឺគេទទួល​យក​មតិភាគច្រើន តែគេមិនបានបោះបង់ចោលនូវគំនិតមតិភាគតិចនោះទេ គេរក្សាទុកឲ្យ​តែ​គេ​យល់ឃើញ​ថា មតិភាគ​តិច​នោះ​ត្រឹមត្រូវ សមហេតុផល ព្រោះថាមិនមែនសុទ្ធតែមតិភាគច្រើន គឺត្រឹមត្រូវសម​ហេតុផលទាំងអស់នោះទេ។ ដោយមាន​ការ​អធ្យាស្រ័យយោគយល់គ្នា ដើម្បីធ្វើការរួមគ្នា រវាងក្រុមមតិភាគតិច និងក្រុមមតិភាគច្រើន។

៦) ការផ្ទេរអំណាចទៅឲ្យគណបក្សឈ្នះឆ្នោត ឆ្លងតាមរយៈ ការបោះឆ្នោតរួចមក លទ្ធផលដែលទទួល​បានអ្នក​ចាញ់ ត្រូវ​តែផ្ទេរ ឬប្រគល់អំណាចឲ្យអ្នកឈ្នះ ដោយគ្មានការមិនពេញចិត្ត និងការតវ៉ាទាមទារអ្វី​ឡើយគឺ​ចាញ់​ដោយអស់ចិត្ត យល់​ព្រមទទួលយកលទ្ធផលការពិត។

៧) ការបែងចែកអំណាច អំណាចសំរាប់គ្រប់គ្រង ដឹកនាំរដ្ឋ គឺត្រូវមានការបែកចែកអំណាច​ទាំងបីនោះឲ្យ​ច្បាស់​លាស់ គឺ​ត្រូវដាក់អំណាចទាំងបីនៅដាច់ដោយឡែកពីគ្នា មានភាពឯករាជ្យពីគ្នា ដើម្បីជាការងាយស្រួល​ក្នុងការ​គ្រប់គ្រងរដ្ឋ។

៨) ទំនាក់ទំនងរវាងថ្នាក់ដឹកនាំរដ្ឋ និងប្រជាពលរដ្ឋ អ្នកដឹកនាំរដ្ឋមានភារកិច្ចពន្យល់ ណែនាំពលរដ្ឋអំពីនយោបាយ និង​កម្មវិធីគ្រប់គ្រងរបស់ខ្លួនឲ្យគេបានយល់ដឹង ដូចជាទាក់ទងរវាងបញ្ហា ដែលកើតមានក្នុងជីវភាព​រស់នៅរបស់​ប្រជាពលរដ្ឋ និងស្វែងរកដំណោះស្រាយឲ្យពួកគាត់។ ធ្វើការផ្សព្វផ្សាយនូវគោលនយោបាយកំណែទម្រង់រដ្ឋ ឲ្យ​ប្រជាពលរដ្ឋដឹង ទទួល​យកតម្រូវការរបស់ពលរដ្ឋ ពិនិត្យ ពិចារណា និងដោះស្រាយ ស្វែងយល់អត្ថិភាពរបស់ខ្លួន​ជាមុនសិន (មានន័យថាគិតគូរ​ពីរឿងណាដែលចាំបាច់ សំខាន់ បន្ទាន់ត្រូវដោះសា្រយជាមុន រឿងណាដែល​មិន​សូវបន្ទាន់) ។ ឧទាហរណ៍ជាក់ស្ដែង គ្រោះ​ទឹកជំនន់ដែលកំពុងតែយាយី លើជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តមួយចំនួន រដ្ឋត្រូវរកវិធានការ ចុះជួយប្រជា​ពលរដ្ឋកំពុងជួបការលំបាកទាំងនោះ។

៩) នីតិរដ្ឋ នីតិរដ្ឋល្អមានចំនុច៣សំខាន់គឺ៖
• រដ្ឋពោរពេញដោយច្បាប់ គឺយកច្បាប់ជាគោល គ្រប់វិស័យក្នុងគ្រប់គ្រងរដ្ឋចាំបាច់ត្រូវយកច្បាប់ជាធំក្នុងដឹកនាំ ។
• ត្រូវនាំគ្នា គោរពច្បាប់ចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម ពីធំរហូតដល់តូច ។
• ពលរដ្ឋគ្រប់រូបនៃរដ្ឋចាំបាច់ ត្រូវមានស្មារតីភ្ញាក់រលឹកយល់ដឹងពីច្បាប់របស់រដ្ឋដោយខ្លួនឯង

នៅពេលថាច្បាប់រដ្ឋចូល​ជា​ធរមានហើយនោះ មិនអាចមានពលរដ្ឋណាម្នាក់ឆ្លើយថា ខ្លួនមិនបានយល់ដឹង​ពីច្បាប់​នោះឡើយ គឺត្រូវដឹងពីការគោរព​ច្បាប់របស់ប្រទេសជានិច្ច៕

---------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...