ហ៊ុន សែន៖ គ្មាន​ការ​បោះ​ឆ្នោត គ្មាន​ការ​លា​លែង​ពី​តំណែង​ជា​នាយក​រដ្ឋមន្រ្តី​ទេ (vdo)

«គ្មានការបោះឆ្នោតឡើងវិញ ព្រោះគ្មានអ្នករំលាយសភា ហើយក៏គ្មានយន្តការណា កំណត់ឲ្យមានការបោះឆ្នោត​មុន​អាណត្តិនោះទេ។ (…) ក្រៅពីការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏មានការចែងនៅក្នុងច្បាប់បោះឆ្នោត ដែលចងជាប់ជា​ចំណង គឺនៅរៀងរាល់ថ្ងៃអាទិត្យ រៀងរាល់ប្រាំឆ្នាំម្តង នាសប្តាហ៍ទីបួន ខែកក្កដា ត្រូវធ្វើការបោះឆ្នោត។» នេះជាការ​លើកឡើងរបស់លោក ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូព្រឹកម៉ិញនេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«គ្មានការបោះឆ្នោតឡើងវិញ ព្រោះគ្មានអ្នករំលាយសភា ហើយក៏គ្មានយន្តការណា កំណត់ឲ្យមានការបោះឆ្នោត​មុន​អាណត្តិនោះទេ។ (…) ក្រៅពីការចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏មានការចែងនៅក្នុងច្បាប់បោះឆ្នោត ដែលចងជាប់ជា​ចំណង គឺនៅរៀងរាល់ថ្ងៃអាទិត្យ រៀងរាល់ប្រាំឆ្នាំម្តង នាសប្តាហ៍ទីបួន ខែកក្កដា ត្រូវធ្វើការបោះឆ្នោត។» នេះជាការ​លើកឡើងរបស់លោក ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូព្រឹកម៉ិញនេះ។


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមន្ទីរដ្ឋសភាជាតិ កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

នយោបាយកម្ពុជា - លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការបដិសេធជាផ្លូវការនូវការទាមទារ​ ឲ្យបោះឆ្នោត​ឡើងវិញដោយគណបក្សប្រឆាំង ស្របពេលដែលគណបក្សមួយនេះ(បក្សប្រឆាំង) បាននឹងកំពុងដឹកនាំប្រជាពលរដ្ឋ ធ្វើបាតុកម្មជាបន្តបន្ទាប់ជាប់គ្នា ក្នុងរយៈពេលប្រាំថ្ងៃទៅហើយនោះ ដោយសុំឲ្យលោក ហ៊ុន សែន ចុះចេញពីតំណែង ជាមួយនឹងការទាមទាឲ្យមានការបោះឆ្នោតឡើងវិញ។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក ហ៊ុន សែន បានមានប្រសាសន៍ថា នៅកម្ពុជាមានច្បាប់រដ្ឋធម្មនុញ្ញ មួយបានកំណត់យ៉ាងច្បាស់ពីការរំលាយរដ្ឋសភា ឬទម្លាក់រដ្ឋាភិបាល ដែលខុសពីប្រទេសដទៃ ក្នុងការផ្តល់​សិទ្ធិឲ្យ​នាយករដ្ឋមន្រ្តីអាចធ្វើការរំលាយរដ្ឋសភាបាន។ លោកបន្តរថាដោយឡែកនៅកម្ពុជា ក្នុងរដ្ឋធម្មនុញ្ញក៏បានកំណត់​ពីនីតិកាលរបស់រដ្ឋសភា ដែលមិនអាចធ្វើការរំលាយមុនអាណត្តិបាន ប្រសិនបើរាជរដ្ឋាភិបាលមិនត្រូវបាន​ទំលាក់​ពីរដងក្នុងរយៈពេល១២ខែនោះទេ។

«តើខ្ញុំបានធ្វើកំហុសអ្វី?»

លោកក៏បានបញ្ជាក់បន្ថែម ចំពោះបញ្ហាពាក់ព័ន្ធទៅនឹងការរំលាយរដ្ឋសភាថា «នាយករដ្ឋមន្រ្តី គ្មានសិទ្ធិរំលាយសភា ព្រះមហាក្សត្រក៏គ្មានសិទ្ធិរំលាយសភា សភាខ្លួនឯងក៏គ្មានសិទ្ធិរំលាយសភា។ ដូច្នេះតើអ្នកណាមួយដែល​មានសិទ្ធិ រំលាយសភា ដើម្បីធ្វើការបោះឆ្នោតឡើងវិញ?»

ជាមួយនឹងការទាមទាឲ្យលោកលាលែងចេញពីតំណែងវិញ លោក ហ៊ុន សែន បានចោទជាសំនួរថា «តើខ្ញុំបានធ្វើ​កំហុសអ្វី?»។ លោកបានបន្តរថា «បើសិនជាសភាទម្លាក់ខ្ញុំនោះជារឿងមួយ ក៏ប៉ុន្តែការចុះចេញពីតំណែងរបស់ខ្ញុំ មិន​មែនជាការចង់បានរបស់អ្នកកគាំទ្រគណបក្សប្រជាជន និងគាំទ្រខ្ញុំនោះទេ»។ លោកក៏បានបញ្ជាក់ជាចុងក្រោយថា «ខ្ញុំឡើងតាមរដ្ឋធម្មនុញ្ញ ខ្ញុំចុះក៏ចុះតាមរដ្ឋធម្មនុញ្ញ។ សូមបញ្ជាក់ឲ្យហើយ គ្មានការបោះឆ្នោតឡើងវិញ ព្រោះគ្មាន​អ្នករំលាយសភា ហើយក៏គ្មានយន្តការណា កំណត់អំពីការបោះឆ្នោតមុនអាណត្តិនោះទេ។»

សូមបញ្ជាក់ថា ការលើកឡើងខាងលើបន្ទាប់ពីកិច្ចប្រជុំរដ្ឋសភា បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត​លើសមាជិក​រដ្ឋាភិបាល ដើម្បីចូលកាន់ដំណែងក្នុងក្រសួងងថ្មី។ លោក ស៊ុយ សែម កាន់តំណែងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក ចម ប្រសិទ្ធ កាន់តំណែងជារដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានបំបែកជាពីរ​ក្នុងពេល​កន្លង​មក។ ក្នុងសម័យប្រជុំសភាថ្ងៃនេះ ក៏មានការតែងតាំង នូវដ្ឋលេខាធិការប្រចាំក្រសួងជាច្រើនរូបផ្សេងទៀតដែរ។

ផ្ទុះសម្លេងបុកគ្រឹះ នៅរដ្ឋសភា ...?

ដំណាលគ្នាជាមួយនឹងកិច្ចសម្ភាសរបស់លោក ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាននោះ ក៏មានសម្លេងមួយបាន«ផ្ទុះ» មួយគ្តាំងឡើងស្ទើរង្គើវិមានរដ្ឋសភា។ ជាមួយគ្នានេះក្រុមសន្តិសុខនៃរដ្ឋសភាសក៏បានតាមរកប្រភពសម្លេងនោះ តែ​មិនមានឃើញអ្វីឡើង។ សន្តិសុខម្នាក់បានអះអាងថាជាសម្លេងបុកគ្រឹះនៃសណ្ឋាគារណាហ្គា តែសន្តិសុខ​ម្នាក់​ទៀត​ក៏បានលើកឡើងថា ការបុកគ្រឹះនេះសង្កត់ដោយខ្យល់ មិនមានសម្លេងអ្វីឡើយ។ ទាំងសន្តិសុខ ទាំងអ្នក​សារព័ត៌មាន​បានបង្ហាញថានេះជា«ហេតុ» និងជាប្រថ្នូលមួយ ដែលមិនល្អឡើយ៕

ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ នឹងត្រឡប់មកជជែកវែកញែកឡើងវិញ ជុំវិញការលើកឡើងរបស់លោក ហ៊ុន សែន ក្នុងក្នុងអត្ថបទលើកក្រោយរបស់ខ្លួន។ សូមទស្សនាវីដេអូ នៃការថ្លែងខាងលើរបស់លោក ហ៊ុន សែន ទៅកាន់អ្នក​សារព័ត៌មានដូចតទៅ៖

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...