រដ្ឋាភិបាល​ព្រមាន​បក្ស​ប្រឆាំង ឲ្យ​ប្រយ័ត្ន​ប្រយែង​ចំពោះ​សកម្មភាព​ខ្លួន

បើទោះជាមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដែលកំពុងប្រព្រឹត្តទៅ ដោយមិនមានការរំខាន ពីកងកម្លាំងគ្រប់គ្រង់ដោយរដ្ឋាភិបាលក៏ដោយ ក៏ការថ្លែងសារនយោបាយ របស់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលប៉ុន្មាននាក់ចុងក្រោយនេះ ត្រូវបានគេកត់សម្គាល់ថា វាជាការព្រមានរបស់រដ្ឋាភិបាល ដល់សកម្មភាពរបស់គណបក្សប្រឆាំង និងបានត្រៀមលក្ខណៈបង្រ្កាបរួចជាស្រេចហើយ ក្នុងករណីចាំបាច់ណាមួយនោះ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: December 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ ទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ដែលកំពុង​ប្រព្រឹត្តទៅ ដោយមិនមានការរំខាន ពីកងកម្លាំងគ្រប់គ្រង់ដោយរដ្ឋាភិបាលក៏ដោយ ក៏ការថ្លែងសារនយោបាយ របស់​មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលប៉ុន្មាននាក់ចុងក្រោយនេះ ត្រូវបានគេកត់សម្គាល់ថា វាជាការព្រមានរបស់រដ្ឋាភិបាល ដល់​សកម្មភាពរបស់គណបក្សប្រឆាំង និងបានត្រៀមលក្ខណៈបង្រ្កាបរួចជាស្រេចហើយ ក្នុងករណីចាំបាច់ណា​មួយ​នោះ។


លោកទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ នៅ​សាលាភូមិន្ទរដ្ឋបាល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២។ (រូបថត សាលា​ភូមិន្ទ​រដ្ឋបាល)

នយោបាយកម្ពុជា - ក្នុងសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ លោក ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួងការពារជាតិ និងជាមន្រ្តីជាន់ខ្ពស់ ​របស់គណបក្សប្រជាជនកម្ពុជាផងដែរនោះ បានអត្ថាធិប្បាយថា អ្វីដែល​គណបក្សសង្រ្គោះជាតិ កំពុងធ្វើមិនមែនជាការគោរពឆន្ទៈរបស់ម្ចាស់ឆ្នោត និងជាអ្វីដែលម្ចាស់ឆ្នោតចង់បានទេ។ ផ្ទុយមកវិញ ការគោរពឆន្ទៈម្ចាស់ឆ្នោត មានតែការចូលជជែកដេញដោលគ្នាក្នុងសភា មិនមែនការ ដើរក្បួនស្រែក​«ឡូឡា»តាមដងវិថីពាសវាលពាសកាលនោះទេ។

ពាក់ព័ន្ធនឹងភាពមិនប្រក្រតី ក្នុងដំណើរការបោះឆ្នោតកន្លងមក និងការខ្វែងគំនិតគ្នារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ លោក ទៀ បាញ់ មិនបានធ្វើការអត្ថាធិប្បាយទេ។ តែរដ្ឋមន្រ្តីដដែលរូបនេះ បានព្រមានថា បំណងរបស់គណបក្សសង្រ្គោះជាតិ ចង់ដឹកនាំកម្លាំងបាតុករបិទផ្លូវ និងចូលកាន់កាប់ស្ថាប័នរដ្ឋ ដើម្បីប្រសិទ្ធិភាព​ចំពោះការទាមទាររបស់ខ្លួនបានសម្រេច ដូចនៅប្រទេសថៃនោះ វាមិនអាចទៅរួចនោះទេ ព្រោះគ្រាន់តែ​«ឈ្មោះ»​ក៏ខុសគ្នាដែរ។ លោក ទា បាញ់ បញ្ជាក់ថា៖« «រឿងហ្នឹង គឺជាបំណងដែលគេចង់ធ្វើ តែរឿងខ្លួនយើងត្រូវតែមើល ស្រុកនីមួយៗតែងតែមានច្បាប់ដំណើរការ នៃរដ្ឋនីមួយៗ។ មិនមែនចេះតែធ្វើតាមបំណង ដែលខ្លួនចង់បានទេ (...)។ ត្រូវនាំគ្នាមើលច្បាប់ និងរដ្ឋធម្មនុញ្ញ។»

ទន្ទឹមនឹងនេះ លោក ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងកម្មវិធីដដែលនេះ បានលើកឡើងដែរថា គណបក្សសង្គ្រោះជាតិ ចង់ធ្វើបាតុកម្មដូចប្រទេសមជ្ឈិមបូព៌ាមួយចំនួននោះ សម្រាប់កម្ពុជា គឺមិនអាចទៅរួចទេ ហើយថា ការធ្វើបាតុកម្មនេះ គ្រាន់តែជាការដុតកម្ដៅនយោបាយតែប៉ុណ្ណោះ។ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា៖ «សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិហ្នឹង សំខាន់បំផុតរក្សាកម្ដៅកុំឲ្យធ្លាក់ កាលណាធ្លាក់​ខ្លាចវាកក ដូច្នេះគាត់ត្រូវរក្សារងើកភ្លើងរហូត ហើយយើងចាំមើលថា គាត់ធ្វើបានកម្រិតណា តែសំខាន់បំផុតគាត់កុំធ្វើអីខុសច្បាប់»។

ការព្រមានរបស់ប្រមុខក្រសួងការពារជាតិ និងអ្នកនាំពាក្យរដ្ឋាភិបាលនេះ គឺស្របពេលដែលសាលារាជធានីភ្នពេញ ក៏បានព្រមានម្តងហើយម្តងទៀត ចំពោះមហាបាតុកម្មអហិង្សារបស់គណបក្សសង្រ្គោះជាតិ ថាបានប្រព្រឹត្តទៅផ្ទុយ ពីច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តវិធី និងបានបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សធារណៈ និង​បរិស្ថានរបស់របស់រាជធានីភ្នំពេញ។

ជុំវិញករណីនេះទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅមិនអាចទាក់ទងអ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ ដើម្បីធ្វើការ​អត្ថាធិប្បាយបាននៅឡើយ។ តែបើយោងលើគោលជំហរចុងក្រោយ របស់គណបក្សជំទាស់នេះបានបង្ហាញថា ពួក​គេបានទុកឱសានវាទ ឲ្យរដ្ឋាភិបាលក៏ដូចគណបក្សប្រជាជនកម្ពុជាចំនួន៣ខែ សម្រាប់ការពិចារណាក្នុង​ការរៀបចំ​ការបោះឆ្នោតឡើងវិញ។ ហើយថែមទាំងបានព្រមានថា នឹងដឹកនាំបាតុករធ្វើការបិទផ្លូវសាធារណៈ និងចូល​គ្រប់​គ្រង​ស្ថាប័នរដ្ឋក្នុងដើមឆ្នាំ២០១៤នេះ ដើម្បីជាការដាក់សម្ពាធលើរដ្ឋាភិបាល ឲ្យយល់ព្រមតាមការទាមទាររបស់ពួកគេ៕

---------------------------------------
ដោយ៖ អ៊ុំ បូរី - ភ្នំពេញ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...