ភ្លុកដំរី៣តោននៅខេត្តព្រះសីហនុ៖ មន្ត្រីគយចេញមកបំភ្លឺ
បន្ទាប់ពីមានការអូសបន្លាយពេលមួយរយៈមក ទីបំផុតមន្រ្តីគយខេត្តព្រះសីហនុ បានអះអាង ថាស្ថាប័នគយគ្មានបំណងលាក់លៀម ករណីចាប់បានភ្លុកដំរីទម្ងន់ជាងបីតោន ដែលឆ្លងកាត់កំពង់ផែខេត្តព្រះសីហនុនោះទេ តែដោយត្រូវការពេលស៊ើបអង្កេត និងលក្ខណៈបច្ចេកទេសផងនោះ ទើបមិនមានការបកស្រាយលំអិតភ្លាមៗក្រោយការចាប់ឃាត់ទុក នូវភ្លុកដំរីល្មើសទាំងនេះ។
ភ្លុកដំរី ដែលកម្ពុជាចាប់បាន នៅក្រុងព្រះសីហនុ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤។ (រូបថត AFP)
បទល្មើស - ក្នុងសន្និសីទការសែតមួយនៅសាលប្រជុំ នៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ដីអំពីប្រតិបត្តិការចាប់ភ្លុកដំរី ជាង ៣តោន នៅថ្ងៃទី២២ ខែឧសភា នេះ លោក គិន លី ប្រធានសាខាគយប្រចាំខេត្តព្រះសីហនុ [...]