កម្រង​វីដេអូ​រំជួល​ចិត្ត៖ សត្វ​ដំរី​សង្គ្រោះ​កូន​តូច​របស់​វា (vdo)

ការជួយសង្គ្រោះកូនរបស់សត្វដំរី តែងត្រូវបានធ្វើឡើងយ៉ាងពិសេស ទៅតាមធម្មជាតិរបស់វា និងគួរឲ្យរំជួលចិត្ត រហូតដល់ក្រុម អ្នកទេសចរណ៍ ឬអ្នកថតភាពយន្ដឯកសារជាច្រើន ទ្រាំមិនបាននឹងមិនផ្តិតយករូបភាពទាំងនោះ មកផ្សព្វផ្សាយបន្ត។ នៅក្នុង​វីដេអូខាងក្រោម លោកអ្នកនឹងឃើញពីមេត្តាធម៌របស់ម្ដាយ មកលើកូន បើសូម្បីតែជាសត្វដំរី។ ប៉ុន្តែការជួយសង្គ្រោះខ្លះ មិនត្រឹម​តែម្ដាយប៉ុណ្ណោះទេ ត្រូវបានដំរីផ្សេងទៀតមកជួយទៀតផង។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទងង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៨ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 18, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការជួយសង្គ្រោះកូនរបស់សត្វដំរី តែងត្រូវបានធ្វើឡើងយ៉ាងពិសេស ទៅតាមធម្មជាតិរបស់វា និងគួរឲ្យរំជួលចិត្ត រហូតដល់ក្រុម អ្នកទេសចរណ៍ ឬអ្នកថតភាពយន្ដឯកសារជាច្រើន ទ្រាំមិនបាននឹងមិនផ្តិតយករូបភាពទាំងនោះ មកផ្សព្វផ្សាយបន្ត។ នៅក្នុង​វីដេអូខាងក្រោម លោកអ្នកនឹងឃើញពីមេត្តាធម៌របស់ម្ដាយ មកលើកូន បើសូម្បីតែជា​សត្វដំរី។ ប៉ុន្តែការជួយសង្គ្រោះខ្លះ មិនត្រឹម​តែម្ដាយប៉ុណ្ណោះទេ ត្រូវបានដំរីផ្សេងទៀតមកជួយទៀតផង។


ដំរីរួមគ្នាជួយសង្គ្រោះកូនដំរី ពីចរន្ដទឹក។ (រូបថតផ្តិតពីវីដេអូ)

នាទីសត្វ - វីដេអូទីមួយ ដែលលោកអ្នកនឹងទស្សនាខាងក្រោមនេះ ថតដោយអ្នកទេសចរណ៍មួយរូប នៅ​ប្រទេស​កេនយ៉ា ភាគកណ្ដាលនៃទ្វីបអាហ្វ្រិក នៅក្រោយពេលដែលមានភ្លៀងធ្លាក់យ៉ាងជោគជាំមួយ។ ទឹកស្ទឹង អ៊ីវ៉ាសូ នៀរ៉ូ (Ewaso Nyiro) បានជន់ឡើង ហើយមានចរន្ដទឹកហូរខ្លាំងជាងធម្មតា តែវាមិនបង្កការលំបាកអ្វីសម្រាប់ដំរីធំៗ ក្នុង​ការឆ្លងកាត់ស្ទឺងនេះឡើយ។ ផ្ទុយទៅអ្វី សម្រាប់កូនដំរីតូចៗ ជារឿងមួយផ្សេង។

នេះជាករណីរបស់ ដំរីតូចដែលទើបនឹងកើតបាន៦ខែ ហើយត្រូវបានចរន្ដទឹកនាំទៅជាមួយ។ ប៉ុន្តែម្ដាយរបស់វា បាន​ខំជួយទប់កូនខ្លួន និងស្វែងរកគ្រប់វិធី ដើម្បីជួយឲ្យកូនតូចមួយនេះ អាចឡើងទៅដល់ទីទួលគោកបាន។ ដោយមើល​មកឃើញថា ម្ដាយមិនអាចជួយកូនតូចនេះ តែម្នាក់ឯងបាន បើទោះជាខំទាញប្រមោយ និងចាប់ទាញកន្ទុយ​នោះ​យ៉ាងណាក៏ដោយ ដំរីមួយទៀតដែលបានឡើងទៅលើគោកផុតទៅហើយ បានត្រឡប់ក្រោយវិញ ដើម្បីជួយ​ម្ដាយ​កូននេះ រហូតបានជោគជ័យ។

វីដេអូទីមួយ៖ ម្ដាយជួយសង្គ្រោះកូនពីចរន្តទឹកស្ទឹង

បើនិយាយទៅ សត្វដំរី មានខួរក្បាល និងសតិសម្បជញ្ញៈប្រសើរជាង សត្វដទៃទៀត។ ខាងក្រោមនេះ ជាវីដេអូ​ដទៃ​ទៀត ដែលបង្ហាញពីការជួយយកអាសាររបស់សត្វមាឌធំនេះ ទៅលើកូនតូចៗរបស់វា។

វីដេអូទីពីរ៖ ម្ដាយជួយសង្គ្រោះកូនពីភក់

វីដេអូទីបី៖ ដំរីជួយសង្គ្រោះកូនដំរីពីទឹក ព្រោះច្រាំងខ្ពស់

វីដេអូទីបួន៖ កូនដំរីធ្លាក់ក្នុងទឹកស្ទឹង

វីដេអូទីប្រាំ៖ ម្ដាយជួយសង្គ្រោះកូនភ្លោះ

វីដេអូទីប្រាំមួយនេះ បង្ហាញពីការរួមគ្នារបស់សត្វដំរីជាច្រើន ដើម្បីការពារកូនតូចរបស់វា ពីគ្រោះថ្នាក់ផ្សេងៗ៖

វីដេអូទីប្រាំពីរ៖ ក្រុមដំរី ជួយការពារកូនតូចពីការប៉ុនប៉ងយាយី របស់សត្វក្រពើ

យ៉ាងណាក៏ដោយ មើលទៅពួកវា ហាក់ដូចជាមានសេចក្ដីសុខណាស់។ ជាពិសេសនៅពេលមានដំរីណាមួយដួល បើសូម្បីតែកូនដំរី ឲ្យវាចូលមកឲ្យទឹកចិត្តដែរ។ វីដេអូទីប្រាំបី៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...