សត្វ​រមាស​ដ៏​កម្រ​ចុង​ក្រោយ​គេ របស់​ប្រទេស​ម៉ូហ្សំប៊ិក ត្រូវ​​បាន​សម្លាប់

នាយកឧទ្យានព្រំដែនចម្រុះ រវាងប្រទេសម៉ូហ្សំប៊ិក ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសស៊មបាវ៉េ បាននិយាយ​ទាំង​សោក​ស្ដាយថា សត្វដែលនៅសល់ចុងក្រោយគេនេះ ត្រូវបានសម្លាប់។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: May 03, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សត្វរមាសចុងក្រោយគេ មកពីម៉ូហ្សំប៊ិក ទំនងជាត្រូវបានបាញ់សម្លាប់ ដោយព្រានប្រម៉ាញ់ខុសច្បាប់មួយក្រុម។


សត្វរមាសម៉ូហ្សំប៊ិក ប្រភេទសត្វដ៏កម្រមួយរបស់សកលលោក។ (រូបថត ds-lands.com)

នាយកឧទ្យានព្រំដែនចម្រុះ រវាងប្រទេសម៉ូហ្សំប៊ិក ប្រទេសអាហ្វ្រិកខាងត្បូង និងប្រទេសហ្សីមបាវ៉េ បាននិយាយ​ទាំង​សោក​ស្ដាយថា សត្វដែលនៅសល់ចុងក្រោយគេនេះ ត្រូវបានសម្លាប់។

ចំនួនសត្វរមាសដ៏កម្រនេះ ត្រូវបានរងនូវការសម្លាប់យ៉ាងរង្គាល តាំងពីមួយសតវត្សន៍មកហើយ ដោយទើបតែមានការ​អភិរក្សមកវិញមួយចំនួន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ តែការរស់រានមានជីវិតត្រឡប់មកវិញនេះ ទំនងជាមិនមាន​ភាពជាក់លាក់អ្វីឡើយ។

នាយកឧទ្យាន លោក អង់តូនីញ៉ូ អាបាការ (Antonio Abacar) បានសម្ដែងការព្រួយបារម្ភ ថាសត្វដំរីក៏ប្រហែលជា​នឹង​ទទួល​វាសនា ដូចនឹងពូជសត្វរមាសទាំងនេះដែរ។ លោកបានបន្ថែមថា «ភ្នាក់ងាររក្សាសន្តិសុខ នៅលើឧទ្យាន ប្រមាណ​ជា៣០​នាក់ពីក្នុងចំណោម១០០នាក់ នឹងត្រូវនាំទៅជំនុំជម្រះនៅមុខតុលាការ ពីបទបានសហការជាមួយ នឹងព្រានប្រម៉ាញ​ខុស​ច្បាប់ទាំងនោះ»។

បណ្ដាញទូរទស្ស៍ក្នុងស្រុកមួយ បានស្រង់សម្ដីភា្នក់ងារសន្តិសុខមួយរូប មកបញ្ជាក់ថា ព្រានប្រម៉ាញ់បាន​អោយលុយ​គាត់ ចំនួន៨០ដុល្លា ជាថ្នូរនឹងការបង្ហាញពីកន្លែងលាក់ខ្លួន របស់សត្វដំរី និងសត្វរមាស។ ប្រាក់ខែរបស់ភ្នាក់ងារសន្តិសុខ​ប្រចាំ​ការនៅក្នុងឧទ្យាន ត្រូវបានផ្ដល់រវាងពី៦៤ ទៅ៩៦ដុល្លាអាមេរិក។ នៅក្នុងប្រទេសម៉ូហ្សំប៊ិក ការប្រម៉ាញ់ខុសច្បាប់ មិន​ទទួលបានការដាក់ទោសធ្ងន់ធ្ងរណាស់ណានោះទេ។

តំណាងម្នាក់ពីខាងរដ្ឋាភិបាលរបស់ប្រទេសម៉ូហ្សំប៊ិក បានច្រានចោលការលើកឡើងរបស់លោក អាបាការ ថាជាការ​បក​ស្រាយខុស ហើយនៅតែជឿជាក់ថា នៅមានរមាសប៉ុន្មានក្បាលទៀត រស់នៅក្នុងឧទ្យាននោះនៅឡើយ។

តម្រូវការ«កុយ»រមាស បានកើនឡើងខ្លាំង នៅទ្វីបអាស៊ី ដើម្បីយកទៅផលិតសម្ភារះប្រើប្រាស់ទាំងឡាយ ដែលមានតម្លៃ​ថ្លៃជាង«មាស»ទៅទៀត។ ឧទ្យានធម្មជាតិ ឡាំប៉ូប៉ូ (Lampopo) មានផ្ទៃក្រឡាប្រមាណជា ៣៥ពាន់គីឡម៉ែត្រក្រឡា និង​ត្រូវបាន​ទ្រទ្រង់​ធនធានដោយ គម្រោងរបស់អង្គការអន្តរជាតិជាច្រើន ជាពិសេសគម្រោងរបស់សហគមន៍អ៊ឺរ៉ុប៕

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...