Posts tagged as "Patrimoine"

គន់​មើល​សម្រស់​យុវវ័យ​ខ្មែរ ក្នុង​សម័យ​លង្វែក

គន់​មើល​សម្រស់​យុវវ័យ​ខ្មែរ ក្នុង​សម័យ​លង្វែក

នេះជាលើកទីមួយហើយដែល មានការរៀបចំកម្មវិធី រម្លឹកពីប្រវត្តិរបស់ខ្មែរ បុរាណក្នុងសម័យលង្វែក។ លោក ស៊ុប ស័ក្ខរា ជានាយកសាលាតន្ត្រី មរតកហ្វូណន បានប្រាប់ឲ្យដឹងថា មូលហេតុ ដែលលោកបានរៀបចំកម្មវិធីនេះឡើង ដោយលោកចង់លើកកម្ពស់តន្ត្រី កាលពីសម័យបុរាណ ឲ្យប្រជាពលរដ្ឋបានដឹង និងចាប់អាម្មណ៍វាឡើងវិញ ពីវប្បធម៌ដ៏រ៉ុងរឿង កាលពីអតីតកាលរបស់ខ្មែរ។

ក្នុងកម្មវិធីនេះ មានសុទ្ធតែជាយុវជន ពួកគេបានយល់ដឹង ពីបទពិសោធន៍ជាច្រើន ពីប្រពៃណីនៃការរស់នៅ និងការស្លៀកពាក់ របស់ជនជាតិនាសម័យនោះ។ អ្នកចូលរួមគ្រប់រូប សុទ្ធតែត្រូវស្លៀកពាក់ ក្នុងសម្លៀកបំពាក់ ប្រពៃណី នៅសម័យនោះទាំងអស់ បើទោះជាអ្នកសារព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក៏ដោយ។

ក្រឡេកមកមើល ការស្លៀកពាក់របស់ពួគគេវិញម្តង ថាមានភាពទាក់ទាញភ្នែក យ៉ាងណា?

បំផ្លាញ​បូរាណ​វត្ថុ​ដោយ​ក្រុម​អ៊ីស្លាម៖ ជា​«វិនាសកម្ម​វប្បធម៌» បើ​តាម UNESCO

បំផ្លាញ​បូរាណ​វត្ថុ​ដោយ​ក្រុម​អ៊ីស្លាម៖ ជា​«វិនាសកម្ម​វប្បធម៌» បើ​តាម UNESCO

«ការវាយប្រហារទៅលើវត្ថុបូរាណទាំងនេះ​ មានលក្ខណៈធ្ងន់ធ្ងរជាវិនាសកម្មវប្បធម៌ ហើយវាក៏ជាបញ្ហាសុវត្ថិភាពដែរ ព្រោះវាបានធ្វើឲ្យកើតមាន នូវលិទ្ធិជ្រុលនិយម អំពើហិង្សា និងជម្លោះមិនអាចអត់អោនឲ្យបានមួយ នៅប្រទេសអៀរ៉ាក់» នេះជាការថ្លែងបរិហា របស់អគ្គនាយិកា នៃអង្គការអ៊ុយណេស្កូ លោកស្រី អៀរីណា បូកូវ៉ា (Irina Bokova) នៅក្នុងសេចក្ដី​ជូន​ដំណឹងមួយ។ ប្រតិកម្មរបស់អ្នកទទួលខុសត្រូវ របស់អង្គការអន្តរជាតិ ទទួលបន្ទុកខាងវប្បធម៌ពិភពលោកមួយនេះ បាន​ធ្លាក់មកដល់បន្ទាប់ពីវីដេអូមួយ របស់ក្រុមអ៊ីស្លាមនិយមជ្រុល ត្រូវបានយកមកបង្ហោះផ្សាយ ឲ្យឃើញពីការវាយ​បំផ្លាញ ដ៏បង្ហិនបង្ហោចមួយ នៅក្នុងសារមន្ទីរក្រុងម៉ូស៊ូល ភាគខាងជើងនៃប្រទេសអៀរ៉ាក់។

លោកស្រី បូកូវ៉ា បានបន្តទៀតថា៖ «ដោយសារហេតុនេះហើយ ទើបខ្ញុំបានទាក់ទងប្រធានក្រុមប្រឹក្សាសន្តិសុខ របស់​អង្គការសហប្រជាជាតិ ជាបន្ទាន់ ដើម្បីសុំឲ្យកោះប្រជុំ ក្រុមប្រឹក្សាជាបន្ទាន់ [...]

មិន​ធ្លាប់​មាន៖ ជួបជុំ​គ្នា​ស្តាប់​ភ្លេង និង​ស្លៀក​សម្លៀក​បំពាក់​សម័យ​លង្វែក... ព្រម​គ្នា!

មិន​ធ្លាប់​មាន៖ ជួបជុំ​គ្នា​ស្តាប់​ភ្លេង និង​ស្លៀក​សម្លៀក​បំពាក់​សម័យ​លង្វែក... ព្រម​គ្នា!

ពេលដែលបានដឹងឮកម្មវិធីនេះ ប្រិយមិត្តអ្នកអានហាក់បីដូចជា ចម្លែកប្លែកចិត្តបន្តិច ដែលទស្សនាវដ្តីលើក​យក​កម្មវិធីមួយ ដែលមិនធ្លាប់មានពីមុនមកមកបង្ហាញ និងដើម្បីឲ្យបានស្គាល់ប្រពៃណី នៃការស្លៀកពាក់ និងបទ​ភ្លេង​ពិរោះៗ នាសម័យកាលលង្វែកនោះ។

កម្មវិធីនេះ ត្រូវបានរៀបចំឡើង ដើម្បីអបអរទិវាវប្បធម៌ជាតិ ថ្ងៃទី ៣ មិនា និងបង្ហាញអំពីរបៀប នៃការស្លៀកពាក់​កាល​ពីសម័យលង្វែក និងបំផុស ឲ្យមានព្រឹត្តការណ៍បែបវប្បធម៍ កាន់តែច្រើនក្នុងនាម«កម្ពុជា ជាព្រះរាជាណា​ចក្រ​វប្បធម៌»។

លោក ស៊ុប ស័ក្ខរា ជានាយកសាលាតន្ត្រីមរតកហ្វូណន បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា នេះជា​លើកទីមួយហើយ ដែលលោកបានរៀបចំកម្មវិធីនេះឡើង ដោយលោកចង់លើកកម្ពស់តន្ត្រី កាលពីសម័យ​បុរាណឲ្យប្រជាពលរដ្ឋបានដឹង និងចាប់អាម្មណ៍វាឡើងវិញដូច្នេះ លោកនឹងបន្តការបញ្ជ្រាប ទៅពួកគាត់​បន្តិច​ម្តងៗ រហូតទាល់ភ្លេងបុរាណនោះ [...]

វីដេអូ​«ឧបមា​ថា​ខ្ញុំ​ជា​អ្នក​មាន​ថ្មី​ម្នាក់» រង​ប្រតិកម្ម​ពេញ​​ហ្វេសប៊ុក

វីដេអូ​«ឧបមា​ថា​ខ្ញុំ​ជា​អ្នក​មាន​ថ្មី​ម្នាក់» រង​ប្រតិកម្ម​ពេញ​​ហ្វេសប៊ុក

វីដេអូមួយ ដែលត្រូវបានបង្ហោះ និងធ្វើការចែកចាយ យ៉ាងព្រោងព្រាត នៅក្នុងហ្វេសប៊ុក បានបង្កឱ្យមាន​ប្រតិកម្ម​យ៉ាងច្រើន ពីសំណាក់អ្នកប្រើប្រាស់ បណ្តាញសង្គមមួយនេះ។ មូលហេតុ ដែលនាំឱ្យមានប្រតិកម្ម ដោយ​សារ​តែវីដេអូនេះ បានបង្ហាញពីសកម្មភាព របស់ជនបរទេសម្នាក់ មើលងាយ និងប្រមាថ​ទៅលើ​ក្រដាស​ប្រាក់​របស់​ខ្មែរ ដូចជាយកលុយទៅដុត បាចឱ្យក្មេងរើស និងយកមកធ្វើជាក្រដាស ជំនួសក្រដាសអនាម័យ ដែល​គេ​ដាក់​ក្នុងបន្ទប់ទឹកជាដើម។

តាមពិតទៅវីដេអូនេះ មានចំណងជើងថា «២០ដុល្លា ដូរបាន ១០០រៀល មួយបាវ (20 USD in notes of 100 Cambodian Riel)» និងត្រូវបានបង្ហោះ ឡើងលើគេហទំព័រយូធូប កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅ ដោយ​ម្ចាស់គណនីមួយរូប ឈ្មោះ ដេនី ឆើនណូ (Danny Cherno)។ ប៉ុន្តែទំនងជាប្រិយមិត្ត អ្នកប្រើប្រាស់​ហ្វេសប៊ុក នៅកម្ពុជា មិនយល់ និងមិនស្គាល់ពីមូលហេតុ នៃការធ្វើវីដេអូនេះ ទើបបង្កឲ្យមានការតបតរ​យ៉ាង​ខ្លាំងក្លា [...]

វង់​ភ្លេង​ពិណ​ពាទ្យ​ ដែល​មាន​តន្ត្រីករ​សុទ្ធ​ជា​កុមារ​អាយុក្រោម​១៥​ឆ្នាំ

វង់​ភ្លេង​ពិណ​ពាទ្យ​ ដែល​មាន​តន្ត្រីករ​សុទ្ធ​ជា​កុមារ​អាយុក្រោម​១៥​ឆ្នាំ

នៅក្នុងវង់ភ្លេងបូរាណ ដែលគេតែងតែធ្លាប់ឃើញមនុស្សពេញវ័យ ឬមនស្សចាស់លេង ឬចម្រុះបញ្ចូលគ្នា​ទាំង​ក្មេងចាស់ ជាអ្នកបញ្ជា និងប្រើប្រាស់ឧបករណ៍ភ្លេងនោះ តែឥឡូវនេះមានក្រុមភ្លេងមួយ ដែលមានតន្ត្រីករ​សុទ្ធ​តែជាកុមារក្រោមអាយុ១៥ឆ្នាំ។ ក្មេងៗទាំងនោះ សុទ្ធតែមានទេព្យកោសល្យ ហើយម្នាក់ៗ សុទ្ធតែជាក្មេង​ដែលរៀនឆ្លាត នៅក្នុងថ្នាក់ទៀតផង។ ក្រុមភ្លេងនេះស្ថិតនៅ ភូមិត្រពាំងរាំង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្ត​កណ្តាល ដែលមានការគាំទ្រជាច្រើន ពីសំណាក់អ្នកភូមិហើយតែងចូលចិត្តអញ្ជើញ ទៅប្រគុំរាល់ពេល​មាន​បុណ្យទានម្ដងៗ។

នៅក្នុងសកម្មភាពដ៏មមាញឹក ជាមួយនឹងការប្រគុំភ្លេងពិណពាទ្យ លោកគ្រូភ្លេង មៀច ធី បានប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូថា លោកបានបង្កើតជាវង់ភ្លេងពិណពាទ្យនេះឡើង ដើម្បីបានជួយក្រុមគ្រួសារក្មេងៗ​មួយ​ចំណែក និងមួយចំណែកទៀត ដើម្បីពង្រីកវិស័យសិល្បៈខ្មែរ និងបញ្ជាក់ថាភ្លេងពិណពាទ្យ ជាភ្លេងបុរាណ​របស់ខ្មែរ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...