Posts tagged as "Patrimoine"

បារម្ភ​បាត់​បង់​ទម្រង់​​ល្ខោន​​ខោល ព្រោះ​ខ្វះចំណាប់​អារម្មណ៍ ពីយុវជន

បារម្ភ​បាត់​បង់​ទម្រង់​​ល្ខោន​​ខោល ព្រោះ​ខ្វះចំណាប់​អារម្មណ៍ ពីយុវជន

ទម្រង់សិល្បៈល្ខោនបុរាណ មានចំនួន២៤ទម្រង់ ក្នុងចំណោម២៤បួនទម្រង់នេះ ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន ស្គាល់យ៉ាងច្រើនណាស់តែមួយ ទៅពីរទម្រង់តែប៉ុណ្ណោះ ហើយយុវជនខ្លះទៀត ស្ទើរតែមិនស្គាល់ នូវទម្រង់សិល្បៈ​ល្ខោន​នោះទេ ដែលបញ្ហានេះហើយ បានធ្វើល្ខោនខ្មែរ ប្រឈមនឹងការបាត់បង់។ ជាងនេះទៅទៀត ល្ខោនខោល ដែល​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបញ្ចូល ជាបេតិកភ័ណ្ឌពិភពលោក ក៏កំពុងតែប្រឈមមុខ នឹងការបាត់បង់ ដោយ​សារតែគ្មានការចាប់អារម្មណ៍ ពីយុវជនជំនាន់ក្រោយ។

ថ្លែងនៅក្នុងសន្និសីទកាសែត នៅថ្ងៃទី២៣ មីនានេះ លោក ហង្ស ភូមិរ៉ា ប្រធានដឹកនាំសិល្បៈ ក្នុងកម្មវិធីតាំងពិព័រណ៍​ស្នាដៃ និងអនាគត និងជាសមាជិក ក្រុមរីកសាយ បានលើកឡើងថា មូលហេតុដែលនាំឱ្យល្ខោនខោល ប្រឈមនឹងការ​បាត់បង់នេះ ដោយសារមិនមានការអើពើ អំពីទម្រង់នៃល្ខោន ហើយមិនមែន តែទម្រង់ល្ខោនខោលទេ ដែលបាត់បង់ សូម្បីតែទម្រង់ល្ខោនមួយចំនួនទៀត ក៏ប្រឈមនឹងការបាត់បង់ផងដែរ។ ទម្រង់ល្ខោន [...]

វត្តភ្នំ កន្លែង​ណាត់​ជួប​ថ្មី នៃ​«ពេស្យាកម្ម»

វត្តភ្នំ កន្លែង​ណាត់​ជួប​ថ្មី នៃ​«ពេស្យាកម្ម»

វត្តភ្នំ កំពុងប្រែក្លាយជា កន្លែងណាត់ជួប នៃពេស្យាកម្ម រវាងអ្នករកស៊ីផ្លូវភេទ និងអ្នកត្រូវការសេវាបម្រើផ្លូវ? ទោះ​ពិត ឬ​មិន​ពិតក៏ដោយ តែវាកំពុងតែកើតឡើង ក្នុងពេលនេះ។ ដោយចង់ដឹង ពីករណីនេះ កាលពីប៉ុន្មានថ្ងៃមុន អ្នក​​សារព័ត៌មាន របស់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានធ្វើដំណើរ ទៅកាន់ទីនោះ ហើយទទួលបានការ​ស្វាគមន៍ ដូច​អ្វី​ដែល​គេ​បាន​លើក​ឡើង​នោះ​មែន។

មិនទាន់បានជាន់ជើង នៅនឹងរមនីយដ្ឋានប្រវត្តសាស្រ្តនេះ បានស្រួលបួលផង តែបុរសៗជាច្រើន ដែលនៅ​តំបន់​នោះ បានបែរភ្នែក សម្លឹងមើលមកនាងរួចជាស្រេច។ បន្ទាប់ពីអ្នកសារព័ត៌មាន បានទៅអង្គុយ នៅលើ​កៅអីវែងមួយ ដែល​គេ​ដាក់សម្រាប់ ឱ្យភ្ញៀវអង្គុយលេង មិនទាន់បាន១០នាទី ស្រាប់តែបុរសចំណាស់ម្នាក់ ក្នុង​វ័យប្រមាណ៥០ឆ្នាំ បានដើរ​ចូល​មកជិតកញ្ញា ហើយបានផ្តើមនិយាយ មករកនាង ជាមួយនឹងការតថ្លៃ នូវតម្លៃ​ខ្លួន បើព្រមទៅគេង ជាមួយ​បុរស​នេះ។ បុរសវ័យចំណាស់នោះ បានអះអាងថា [...]

ពិព័រណ៍​«ស្នាដៃ​និង​អនាគត» លើក​ទី​៣ លើក​កម្ពស់​ស្នាដៃ​កូន​ខ្មែរ

ពិព័រណ៍​«ស្នាដៃ​និង​អនាគត» លើក​ទី​៣ លើក​កម្ពស់​ស្នាដៃ​កូន​ខ្មែរ

គោលបំណងចំបង នៃពិព័រណ៍«ស្នាដៃ និងអនាគតលើកទី៣» គឺដើម្បីបង្កើន ការយល់ដឹងរបស់ប្រជាពលរដ្ឋខ្មែរ ជា​ពិសេស​ក្រុមយុវជន យុវជន យុវនារី ក្នុងការចូលរួមថែរក្សា និងលើកតម្កើង សិល្បៈវប្បធម៌ខ្មែរ។

ពិព័រណ៍នេះ ជាវេទិការដ៏ពិសេសមួយ សម្រាប់យុវជន យុវនារីខ្មែរ ដែលមានទេពកោសល្យ និងមានកំនិតច្នៃ​ប្រឌិត​ខាង​ផ្នែកសិល្បៈ មានឱកាសអាចចូលរួមក្នុងការបញ្ចេញនូវស្នាដៃរបស់ខ្លួន។

ក្នុងរយៈពេលពីរថ្ងៃនេះ ពិព័រណ៍សិល្បៈលើកទី៣នេះ នឹងមានការដាក់តាំងពិព័រណ៍ ស្នាដៃនិស្សិត លេងល្បែងប្រជាប្រិយ បញ្ចាំងកុនខ្លី របស់ក្រុម«កូនខ្មែរកូនខ្មែរ» កម្មវិធីពិភាក្សាតទល់ លើប្រធានបទវប្បធម៌ និងការសម្តែងសិល្បៈ ប្រពៃណីខ្មែរ ចម្រុះនៅពេលល្ងាច។ សម្រាប់សម្តែងសិល្បៈ នៅពេលល្ងាច នឹងមានការលក់សំបុត្រ ក្នុងតម្លៃ៣ដុល្លារ។ ថវិកាដែលបាន​មក មួយចំណែក នឹងឧបត្ថម្ភទៅដល់ កុមារទីទ័លក្រ៕

នៅ​ពេល​ដែល​ទឹក​ត្នោត​ខ្មែរ សណ្ដំ​ចិត្ត​យុវវ័យ...

នៅ​ពេល​ដែល​ទឹក​ត្នោត​ខ្មែរ សណ្ដំ​ចិត្ត​យុវវ័យ...

ភាគច្រើននៃអ្នកដែលចូលចិត្ត អង្គុយជុំគ្នា លើកអកទឹកត្នោត ជូ ឬផ្អែម មានតែអ្នកនៅតាមភូមិ ស្រុក ឬតំបន់​ដាច់​ស្រយ៉ាល ឬមនុស្សដែលមានវ័យចំណាស់ ដែលមិនសូវសំបូរប្រាក់ ទិញភេសជ្ជៈថ្លៃៗ មកទទួលទានតែប៉ុណ្ណោះ។ ប៉ុន្តែ គេកម្រ​ឃើញ​ណាស់ ដែលយុវជនរស់នៅ ក្នុងរាជធានីដ៏សបូរបែប និងស៊ីវិល័យ ចូលចិត្តទទួលទានទឹកត្នោត និង​កាន់​តែ​កម្រ​ទៅ​ទៀត ប្រសិនបើយុវជនទាំងនោះ មិនសូវចាប់អារម្មណ៍ ពីជីវភាពនៅតាមស្រុកស្រែចំការ។

ថ្ងៃមួយ ដែលក្រុមយុវជនទាំងនោះ បានភ្លក្សរសជាតិទឹកត្នោតខ្មែរ ដែលទើបយកមកពីដើមថ្មីៗ ស្រាប់តែពួកគេលាន់​មាត់​គ្រប់ៗគ្នាថា មានរសជាតិឆ្ញាញ់ និងមានគុណភាពជាងភេសជ្ជៈកំប៉ុង។ យុវជន ណារ៉ុង ដែលបានក្រេបរសជាតិ​ទឹកត្នោត​ផ្អែម​នោះ បានលាន់មាត់ថា ទឹកត្នោតពិតជាឆ្ញាញ់មែន។ វាមិនត្រឹមតែមានរសជាតិឆ្ញាញ់នោះទេ ប៉ុន្តែវាថែមទាំង មាន​គុណ​ប្រយោជន៍ ថែមទៀត ព្រោះវាជារបស់ធម្មជាតិ គ្មានជាតិគីមី។

ណារ៉ុង បានប្រាប់បន្តថា៖ [...]

យុវវ័យ​ខ្មែរ​សម័យ​ទំនើប ចាប់​អារម្មណ៍​ស្លៀក​ពាក់​សម័យ​លង្វែក

យុវវ័យ​ខ្មែរ​សម័យ​ទំនើប ចាប់​អារម្មណ៍​ស្លៀក​ពាក់​សម័យ​លង្វែក

«មានអារម្មណ៍ថា ប្លែកណាស់បង ពេលដែលស្លៀកពាក់ទៅ បង្ហាញអំពីបុគ្គលិកលក្ខណៈខ្លួនឯង ថាជាកូនខ្មែរ។ និយាយ​ពីប្អូនស្លៀកពាក់ទៅ ឃើញថាខ្លួនឯងសមសួន ជាកូនខ្មែរមែនទែន»។ នេះការរៀបរាប់ ជាមួយទឹកមុខរីករាយ ក្នុង​សំលៀក​បំពាក់ ជានារីសម័យលង្វែក របស់កញ្ញា ដួង ច័ន្ទសូរិយ។ ថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កញ្ញា​បាន​សម្ដែង​អារម្មណ៍​ថា  ប្លែកមែនទែន ក្នុងការស្លៀកសំលៀកបំពាក់ របស់ខ្មែរបូរាណ របៀបនេះ។

យុវតីរូបនេះ បានបន្តថា នាងចង់មានកម្មវិធីជួបជុំ ស្លៀកសំលៀកបែបបុរាណខ្មែរបែបនេះ លើកក្រោយៗទៀត។ សូរិយា​ចង់ឱ្យយុវវ័យខ្មែរ សម័យទំនើបទាំងអស់ ចូលរួមស្លៀកពាក់ដូចកញ្ញាដែរ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ និងរក្សា​ប្រពៃណី​ទំនៀមទម្លាប់ខ្មែរ សម័យបុរាណឱ្យនៅគង់វង្ស។ «បើសិនជាអាច សាកឱ្យប្រជាជនខ្មែរស្លៀកជុំវិញប្រទេស មិនដឹង​ជាល្អ​មើលប៉ុណ្ណាទេ» សូរិយាបន្ថែម។

ចំណែកលោក អ៊ឹម ខេណូរ៉ា បានប្រាប់ដែរថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...