គន់មើលសម្រស់យុវវ័យខ្មែរ ក្នុងសម័យលង្វែក
- ដោយ: ប្រាថ្នា អត្ថបទ ៖ប្រាថ្នា([email protected]) -ភ្នំពេញ ថ្ងៃទី០៣ មិនា ២០១៥
- កែប្រែចុងក្រោយ: March 04, 2015
- ប្រធានបទ: ប្រពៃណី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះជាលើកទីមួយហើយដែល មានការរៀបចំកម្មវិធី រម្លឹកពីប្រវត្តិរបស់ខ្មែរ បុរាណក្នុងសម័យលង្វែក។ លោក ស៊ុប ស័ក្ខរា ជានាយកសាលាតន្ត្រី មរតកហ្វូណន បានប្រាប់ឲ្យដឹងថា មូលហេតុ ដែលលោកបានរៀបចំកម្មវិធីនេះឡើង ដោយលោកចង់លើកកម្ពស់តន្ត្រី កាលពីសម័យបុរាណ ឲ្យប្រជាពលរដ្ឋបានដឹង និងចាប់អាម្មណ៍វាឡើងវិញ ពីវប្បធម៌ដ៏រ៉ុងរឿង កាលពីអតីតកាលរបស់ខ្មែរ។
ក្នុងកម្មវិធីនេះ មានសុទ្ធតែជាយុវជន ពួកគេបានយល់ដឹង ពីបទពិសោធន៍ជាច្រើន ពីប្រពៃណីនៃការរស់នៅ និងការស្លៀកពាក់ របស់ជនជាតិនាសម័យនោះ។ អ្នកចូលរួមគ្រប់រូប សុទ្ធតែត្រូវស្លៀកពាក់ ក្នុងសម្លៀកបំពាក់ ប្រពៃណី នៅសម័យនោះទាំងអស់ បើទោះជាអ្នកសារព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក៏ដោយ។
ក្រឡេកមកមើល ការស្លៀកពាក់របស់ពួគគេវិញម្តង ថាមានភាពទាក់ទាញភ្នែក យ៉ាងណា?
លើកលែង អ្នកនៅជួរខាងមុខចេញ... អ្នកនៅខាងក្រោយ មានសកម្មភាព រស់រវើកសម្បើមដៃហើយ!
នៅសម័យលង្វែកខ្មែរ បច្ចេកវិទ្យាពិតជាមិនធម្មតា ព្រោះយុវជនយុវនារី មានវែនតាពាក់យ៉ាងសង្ហា!
ព្រះរាជា និងមហេសី?
នៅសម័យនោះ មានបរទេសចូលមកកម្ពុជា ហើយស្លៀកពាក់របៀបខ្មែរទៀត!
ជុំញាតិ។
មិនហ៊ានថតពីមុខ ព្រោះខ្លាចឃើញ សម្ភារៈប្រើប្រាស់មួយចំនួន ដូចជាខុសសម័យកាល។
រាស្ត្រនាសម័យលង្វែក ពិតជាមិនធម្មតា... មើលតែទូរស័ព្ទដៃទៅ ដឹងហើយ!
នៅក្នុងរង់រាំ នរណាខ្លះមកដើរ?
បវរកញ្ញា ពីទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។