Posts tagged as "CNRP"

ស្ថាន​ទូត​​អាមេរិក ព្រមាន​ពលរដ្ឋ​​ខ្លួន​ពី​អំពើ​ហិង្សា​នៅ​ភ្នំពេញ

ស្ថាន​ទូត​​អាមេរិក ព្រមាន​ពលរដ្ឋ​​ខ្លួន​ពី​អំពើ​ហិង្សា​នៅ​ភ្នំពេញ

នៅពេលដែលការតវ៉ា ឬការដង្ហែក្បួន ដែលគណបក្សសង្គ្រោះជាតិអះអាង ថាត្រូវបានធ្វើឡើងដោយសន្តិវិធី បែរ​ជា​រង​ការ​រំពឹងទុក ពីការផ្ទុះអំពើហិង្សា...

ស្ថានទូតសហរដ្ឋអាមេរិក បានចេញសេចក្ដីជូនដំណឹងមួយ កាលពីយប់ថ្ងៃទី០៤ ខែកញ្ញានេះ ព្រមានទៅ​ពលរដ្ឋ​​អាមេរិក ដែលកំពុងរស់នៅ និងកំពុងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ឲ្យជៀសវាងការ​ជួបជុំ​នយោបាយ របស់គណបក្សសង្គ្រោះជាតិ ដែលអាចផ្ទុះទៅជាអំពើហិង្សា នៅក្នុងថ្ងៃទី៥ ខែកញ្ញានេះ។ កន្លែង​ដែល​ស្ថានទូត​អាមេរិក បានព្រមានពលរដ្ឋខ្លួនឲ្យជៀសវាងទៅក្បែរនោះ មាននៅទីស្នាក់ការកណ្ដាល របស់​គណបក្ស​សង្គ្រោះ​ជាតិ (នៅតំបន់ជុំវិញ) និងនៅជុំវិញសាលាដំបូងរាជធានីភ្នំពេញ ដែលស្ថិតនៅលើមហាវិថី សម្តេច​មុនីរ៉េត។

នៅ​ព្រឹក​​ថ្ងៃ​ចន្ទ​ទី ៥ ខែកញ្ញា ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មានគម្រោង​យក​ញត្តិ​ ទៅ​ដាក់​នៅតាម​ស្ថានទូត ​របស់បណ្ដា​ប្រទេស​ម្ចាស់​ហត្ថលេខី [...]

ផៃ ស៊ីផាន៖ «ផ្សាយ ហ៊ុន ម៉ាណែត ចាញ់​ក្ដីនៅ​អាមេរិក = ព័ត៌មាន​បំពុល​និង​ទុច្ចរិត»

ផៃ ស៊ីផាន៖ «ផ្សាយ ហ៊ុន ម៉ាណែត ចាញ់​ក្ដីនៅ​អាមេរិក = ព័ត៌មាន​បំពុល​និង​ទុច្ចរិត»

ការផ្សព្វផ្សាយដំណឹង ពីការចាញ់ក្ដី«ក្នុងជំហានដំបូង» របស់លោក ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា នៅក្នុងតុលាការក្រុង ឡូសអេនជឺឡេស សហរដ្ឋអាមេរិក ជុំវិញបណ្ដឹងរបស់លោក មាជ សុវណ្ណរ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅកម្ពុជា បានបង្កឲ្យមានប្រតិកម្ម ពីសំណាក់មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល ដោយបានហៅការផ្សព្វផ្សាយនោះ ថាមានចរិត«បំពុល» និង«ទុច្ចរិត»។

អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានសម្ដែងការមិនយល់ព្រម ទៅនឹងការផ្សព្វផ្សាយ របស់​ប្រព័ន្ធ​ផ្សព្វផ្សាយទាំងនោះ តាមរយៈទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃសុក្រ ទី២ ខែកញ្ញានេះ បន្ទាប់​ពី​ព័ត៌មាន​​នៃ​​ការចាញ់ក្ដី នៅក្នុងសវនាការបឋមមួយ របស់តុលាការអាមេរិក ត្រូវបានចេញផ្សាយ និងត្រូវបាន​ក្រុម​អ្នក​​ប្រើ​ប្រាស់​​បណ្ដាញសង្គម យកទៅចែករំលែក យ៉ាងសន្ធឹកសន្ធាប់។

» អានអត្ថបទ ដែលមេធាវីការពារក្ដីលោក មាជ សុវណ្ណរ៉ា [...]

មេធាវី​ការពារ មាជ សុវណ្ណារ៉ា ថា​បាន​ឈ្នះ​ក្ដី​ជំហាន​ដំបូង​លើ ហ៊ុន​ ម៉ាណែត

មេធាវី​ការពារ មាជ សុវណ្ណារ៉ា ថា​បាន​ឈ្នះ​ក្ដី​ជំហាន​ដំបូង​លើ ហ៊ុន​ ម៉ាណែត

លោក ម័រតុន ក្លារ (Morton Sklar)  មេធាវីការពារក្ដី ឲ្យលោក មាជ សុវណ្ណារ៉ា បានថ្លែងអះអាងថា កូនក្ដី​របស់​លោក បានឈ្នះក្ដីជាជំហានដំបូង លើលោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា នៅក្នុង​បណ្ដឹងមួយ ដែលលោក ម័រតុន ក្លារ តំណាងឲ្យកូនក្ដីលោក បានប្ដឹងទៅតុលាការ​ក្រុង ឡូសអេនជឺ​ឡេស ពី​បទ​ចោទ​ប្រកាន់​ចំនួន៧ករណី។

ពាក្យបណ្ដឹងនោះ បានដាក់ចូលទៅកាន់តុលាការអាមេរិក កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ប្ដឹងប្រឆាំងនឹង​លោក ហ៊ុន ម៉ាណែត នាយរង​សេនា​ធិការ​ចម្រុះ ​នៃកងយោធពល​ខេមរភូមិន្ទ​ និងរដ្ឋាភិបាលកម្ពុជា ជុំវិញ​​នឹង​បទ​ចោទ៖ (១) ធ្វើ​ទារុណកម្ម​​តាម​ទំនើង​​ចិត្ត​​ក្រៅ​ផ្លូវ​ច្បាប់ និង​ការដាក់​ឃុំឃាំង​រយៈ​ពេល​យូរ​ (២) អំពើ​ភេរវកម្ម​អន្តរជាតិ​ (៣) ការធ្វើ​ឱ្យ​ឈឺចាប់​ដោយ​ចេតនា​​​ដែល​បណ្តាល​​ឱ្យ​​មាន​ទុក្ខព្រួយ​ផ្លូវ​អារម្មណ៍​ (៤) ការរំលោភបំពាន (៥) ការបំពាន​វាយដំរាងកាយ​ (៦) [...]

មេធាវី​ការពារ​ក្ដី កឹម សុខា ថ្លែង​ពី​នីតិវិធី​«កាត់​ក្បាល​តម្រូវ​មួក»​របស់​តុលាការ

មេធាវី​ការពារ​ក្ដី កឹម សុខា ថ្លែង​ពី​នីតិវិធី​«កាត់​ក្បាល​តម្រូវ​មួក»​របស់​តុលាការ

«តើនេះជានីតិវិធី កាត់ក្បាលតម្រូវមួក ឬយ៉ាងណា?» នេះជាចំងល់របស់អ្នកស្រី ម៉េង សុភាវី មេធាវីការពារក្ដី​ឲ្យ​លោក កឹម សុខា ដែលកំពុងឃុំខ្លួនឯង នៅក្នុងទីស្នាក់ការ​គណបក្សរបស់ខ្លួន ទាក់ទងនឹងចំណាត់ការ របស់​តុលាការ​កម្ពុជា​គ្រប់ជាន់ថ្នាក់។

លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ តាមរយៈមេធាវីរបស់លោក បាន​ប្ដឹង​សាទុក្ខ ទៅដល់តុលាការកំពូល ដើម្បីសុំឲ្យស្ថាប័នយុត្តិធម៌​ចុងក្រោយ និងធំជាងគេរបស់ប្រទេសកម្ពុជា ពិនិត្យ​មើលនីតិវិធី​របស់សាលាឧទ្ធរណ៍ ទាក់ទងនឹងការចោទប្រកាន់ ដែលមេដឹកនាំគណបក្សប្រឆាំងរូបនេះ មិន​បាន​​មក​បង្ហាញខ្លួន តាមការកោះហៅរបស់ចៅក្រមស៊ើបអង្កេត នៅ​តុលាការ​សាលាដំបូងរាជធានី។

នៅក្នុងដីកាកោះមួយ ចុះថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០១៦ លោក អ៊ុក គីមសិទ្ធិ អគ្គព្រះរាជអាជ្ញារង នៃ​មហា​អយ្យការ​អមតុលាការកំពូល បានសម្រេចកោះហៅលោក កឹម សុខា ក្នុងនាមជាដើមបណ្ដឹងសាទុក្ខ [...]

គន់ គីម៖ ជាតិ គឺ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​គឺ ហ៊ុន សែន!

គន់ គីម៖ ជាតិ គឺ​រដ្ឋាភិបាល ហើយ​រដ្ឋាភិបាល​គឺ ហ៊ុន សែន!

អគ្គមេបញ្ជាការរង នៃកងយោធពល​ខេមរភូមិន្ទកម្ពុជា លោក គន់ គីម ដែលមានពាក់ផ្កាយមាស ចំនួន​បួន​គ្រាប់​នៅ​លើ​ស្មារ បានថ្លែង​តាមរយៈ​សារព័ត៌មាន​ក្នុងស្រុក ពីការពន្យល់ដ៏ខ្លីមួយ​​​របស់​​លោក​ដូច្នេះថា «ជាតិ គឺរដ្ឋាភិបាល ហើយរដ្ឋាភិបាល គឺលោក ហ៊ុន សែន»។

ការថ្លែងរបស់លោក គន់ គីម ជាប្រតិកម្មមួយ តបទៅនឹងខ្សែរាជវង្សកម្ពុជាមួយអង្គ ដែលបានរិះគន់ថា កងទ័ព​កម្ពុជា មិនបានគោរពព្រះមហាក្សត្រ តាមរយៈការតាំងរូបព្រះឆាយាល័ក្ខ នៅក្នុងបន្ទាយ​ធ្វើការ​របស់​ពួក​គេ​ទេ។ ផ្ទុយទៅវិញ កងទ័ពកម្ពុជា ដែលជាស្ថាប័នជាតិមួយ ត្រូវនៅជាឯករាជ្យអព្យាក្រិត្យ ទទួលការ​តែងតាំង​ពី​ព្រះ​​មហាក្សត្រ និងទទួលប្រាក់ខែពីពលរដ្ឋ (ដែលបង់ពន្ធជូនរដ្ឋ) បែរជាទៅតាំងរូបថត របស់​លោក ហ៊ុន សែន ឬ​លោក ហ៊ុន សែន និងភរិយា ឬរូបភាពបង្ហាញ ពីថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ទៅវិញ។

លោក គន់ គីម បានពន្យល់តប​ទៅខ្សែរាជវង្សអង្គនោះថា កងទ័ពកម្ពុជាបានគោរព និងអនុវត្ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...