សម រង្ស៊ី ថាឱ្យសញ្ជាតិទៅ«យួន» ជាការ«គោរពច្បាប់»
ក្នុងសន្និសីទការសែតនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា នឹងផ្តល់សញ្ជាតិឱ្យជនជាតិវៀតណាម ដែលរស់នៅលើទឹកដីកម្ពុជា ដើម្បីជាការគោរច្បាប់សញ្ជាតិរបស់ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ច្បាប់ត្រូវតែអនុវត្តចំពោះបុគ្គលគ្រប់រូប អត់មានរើសអើងប្រកាន់ពូជសាសន៍ ឬដើមកំណើតអ្វីទេ។
លោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)
សិទ្ធិ - ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងពន្យល់ជុំវិញការផ្ដល់សញ្ជាតិ ទៅឲ្យជនជាតិវៀតណាម នៅកម្ពុជាថា [...]