សម រង្ស៊ី ថា​ឱ្យ​សញ្ជាតិ​ទៅ​«យួន» ជា​ការ​«គោរព​ច្បាប់»

ក្នុងសន្និសីទការសែតនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា នឹងផ្តល់សញ្ជាតិឱ្យជនជាតិវៀតណាម ដែលរស់នៅលើទឹកដី​កម្ពុជា ដើម្បីជាការគោរច្បាប់សញ្ជាតិរបស់ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ច្បាប់ត្រូវតែអនុវត្តចំពោះបុគ្គលគ្រប់រូប អត់មានរើសអើងប្រកាន់ពូជសាសន៍ ឬដើមកំណើតអ្វីទេ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: May 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងសន្និសីទការសែតនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា នឹងផ្តល់សញ្ជាតិឱ្យជនជាតិវៀតណាម ដែលរស់នៅលើទឹកដី​កម្ពុជា ដើម្បីជាការគោរច្បាប់សញ្ជាតិរបស់ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ច្បាប់ត្រូវតែអនុវត្តចំពោះបុគ្គលគ្រប់រូប អត់មានរើសអើងប្រកាន់ពូជសាសន៍ ឬដើមកំណើតអ្វីទេ។


លោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ -  ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងពន្យល់ជុំវិញការផ្ដល់សញ្ជាតិ ទៅឲ្យជនជាតិវៀតណាម នៅកម្ពុជាថា គណបក្សរបស់លោកគ្រាន់តែអនុវត្តន៍ ទៅតាមច្បាប់ប៉ុណ្ណោះ។

ការថ្លែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងសន្និសីទការសែតកាលពីថ្ងៃទី១ ខែឧសភានេះ បន្ទាប់ពីសង្គ្រាមពាក្យសម្ដីមួយ បានផ្ទុះឡើងកាលពីសប្ដាហ៍មុន ជុំវិញពាក្យសម្ដីរបស់មេដឹកនាំក្រុមប្រឆាំងរូបនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតបរទេសមួយ ថាបើលោក ឬគណបក្សរបស់លោកដឹកនាំប្រទេសកម្ពុជា លោក​នឹង​ផ្ដល់សញ្ជាតិស្របច្បាប់​ឲ្យជនជាតិ​វៀតណាម ដើមកំណើតនៅកម្ពុជា។

ការថ្លែងរបស់លោក បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែក្នុងពេលកន្លងមក មេដឹកនាំប្រឆាំងរូបនេះ​តែងតែ​រិះគន់រដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ថាមិនបានអនុវត្តឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ចំពោះ​លំហូរចូលជនជាតិវៀតណាមមកកម្ពុជា និងបានចោទរដ្ឋាភិបាលមួយនេះ ថាជាអ្នកទទួលខុសត្រូវ ទាក់ទង​នឹង​អន្តោប្រវេសន៍ខុសច្បាប់ យ៉ាងហួសហេតុនោះ។

ឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មាន ក្នុងថ្ងៃទី១ ខែឧសភានេះ លោក សម រង្ស៊ី ក៏ទទួលស្គាល់ដែរថា ការផ្ដល់​សញ្ជាតិនោះ វានឹងអាចធ្វើឱ្យប្រជាពលរដ្ឋខ្មែរមួយចំនួនមិនសប្បាយចិត្ត ប៉ុន្តែលោកនៅតែប្រកាន់ជំហរទៀតថា៖ «ច្បាប់ត្រូវតែគោរព ព្រោះច្បាប់ចែងបែបហ្នឹង បើថ្ងៃក្រោយ យើងមិនសប្បាយចិត្តយើងកែទៅ»។

លោកពន្យល់យ៉ាងដូច្នេះថា៖ «យើងត្រូវយល់ថា គេកើតនៅលើទឹកដីខ្មែរ គេមានសញ្ញាតិជាខ្មែរ ។(...) មកទល់​នឹង​ថ្ងៃនេះ ច្បាប់ឱ្យសញ្ជាតិខ្មែរទៅអ្នកណា ដែលកើតលើទឹកដីប្រទេសកម្ពុជា»។ លោកសម រង្ស៊ី បានលើកឡើងថា មាត្រាដែលច្បាប់បានចែងថា ជនណាដែលកើតនៅលើទឹកដីគឺមានសញ្ញាតិខ្មែរ បើទោះជាជននោះ​មានដើមកំនើត​ជាតិសាសន៍អ្វីក៏ដោយ តែកើតនៅលើទឹកដីកម្ពុជាគឺច្បាប់អនុញ្ញាត តម្រូវឲ្យសញ្ជាតិ«ខ្មែរ»ទៅអ្នកនោះ។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ថ្មីៗនេះធ្លាប់រិះគន់លោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះជាតិ ថាមានគោលជំហរមិនច្បាស់លាស់ ចំពោះជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា។ តែលោក ស ខេង បានទទួលស្គាល់ថា ជនអន្តោប្រវេសន៍វៀតណាម នៅកម្ពុជា ពិតជាបានបង្កផលលំបាកយ៉ាងច្រើនស្អេកស្កះ ដល់​សុខមាលភាពសង្គមកម្ពុជា។ ហើយលោក ស ខេង បានសន្យាថា នឹងស្រង់ស្ថិតិជនជាតិវៀតណាមនៅកម្ពុជា ឲ្យពិត​ប្រាកដឡើងវិញ ដើម្បីងាយស្រួលគ្រប់គ្រង៕

-----------------------------------------------
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ ឧសភា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...