បក្សទាំងពីរនៅខ្វែងគំនិតគ្នា បញ្ហាប្រធាន និងអនុប្រធាន គ.ជ.ប ថ្មី
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី៧ មេសា ២០១៥
- កែប្រែចុងក្រោយ: April 08, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងសន្និសីទសារព័ត៌មាន រួមគ្នាមួយ នៃមន្រ្តីតំណាងគណបក្សទាំងពីរ នាវិមានរដ្ឋសភា កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥នេះ បាន បង្ហាញ ថា ការជួបពិភាក្សា ក្នុងការសម្រេចសមាសភាពថ្មី នៃសមាជិក គ.ជ.ប នៅមិនទាន់បានសម្រេច ជាផ្លូវការនៅឡើយ។ ករណីនេះ តំណាងគណបក្សទាំងពីរ និងបន្តជួបពិភាក្សាគ្នាជាបន្ត នាថ្ងៃទី៨ ខេមេសា បន្ទាប់មកដាក់ជូន ក្នុងសភាពេញអង្គ ដើម្បីបោះឆ្នោតគាំទ្រ និងផ្តល់សេចក្តីទុកចិត្ត ទោះលើសមាសភាព ទាំង៩ របស់ គ.ជ.ប ដែលទើបជ្រើសរើស និងតែងតាំងថ្មីនោះ។
ចេញពីការជួបពិភាក្សានោះ គេគ្រាន់តែបានដឹងថា «វប្បធម៌សន្ទនា»ត្រូវបានបង្ហាញ និងគាំទ្រជាបន្ត រវាងតំណាងគណបក្សទាំងពីរ ហើយនិងធ្វើការជួបគ្នាជា«ថ្មី» នាព្រលប់ថ្ងៃទី៨ ក្នុងកិច្ចប្រជុំបិទទ្វាជាសម្ងាត់។ តំណាងគណបក្សទាំងពីរ បានលើកឡើងប្រហែលគ្នាថា យូរបំផុតក្នុងថ្ងៃទី៨ នោះ គណបក្សទាំងពីរ និងពីនិត្យលើសមាសភាពថ្មី នៃបេក្ខជន ដែលត្រូវចូលខ្លួន មកធ្វើជាសមាជិក ទាំង៩ របស់ គ.ជ.ប នោះ។ តំណាងគណបក្សទាំងពីរ បានឯកភាពគ្នាទៀតថា បន្ទាប់ពីសម្រេចលើបេក្ខភាពនៃបេក្ខជន ដែលជាសមាជិកទាំង៩ ចប់សព្វគ្រប់ហើយ នឹងបញ្ជូនឈ្មោះ សមាជិក គ.ជ.ប ថ្មីនោះ ទៅកាន់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីផ្តល់សេចក្តីទុកចិត្ត ក្នុងថ្ងៃទី១៣ ខែមេសា។
រីឯបេក្ខភាពប្រធាន និងអនុប្រធាន នៃ គ.ជ.ប ថ្មី នោះ និងប្រកាសជាផ្លូវការ នាថ្ងៃទី១២ខែមេសា ក្នុងកិច្ចប្រជុំសភាពេញអង្គ អនុម័តផ្តល់សេចក្តីទុកចិត្ត នាពេលខាងមុខ។
សូមរំលឹកថា ក្នុងជំនួបប្រជុំសំងាត់ នៃប្រធានក្រុមតំណាងរាស្រ្តមតិភាគច្រើន និងប្រធានក្រុមតំណាងរាស្រ្តមតិភាគតិច កាលពីម្សិលម៉ិញនេះ មានសមាសភាព ៦នាក់ ដែលក្នុងម្ខាងៗមាន៣រូប៖ ខាងណណបក្សប្រជាជនកម្ពុជាមាន លោក ស ខេង, លោក គាត ឈន់ និងអ្នកស្រី ម៉ែន សំអន។ ឯខាងគណបក្សសង្គ្រោះជាតិមាន លោកសម រង្ស៊ី, លោក កឹម សុខា និងលោក យឹម សុវណ្ណ៕