Posts tagged as "CNRP"

អភិបាល​ខណ្ឌ​ដូនពេញ ស្វាគម​ទទួល​បណ្តឹង​របស់ មួរ សុខហួរ

អភិបាល​ខណ្ឌ​ដូនពេញ ស្វាគម​ទទួល​បណ្តឹង​របស់ មួរ សុខហួរ

«ប្តឹង? ឲ្យដាក់សិនមក រឿងស្អី ខ្ញុំមិនទាន់ដឹងរឿងអ្វីផង» នេះជាការថ្លែងបញ្ជាក់យ៉ាងខ្លីរបស់លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤នេះ ពីបញ្ហានៃការ​គ្រោងដាក់ពាក្យបណ្តឹងប្តឹង លោក សុខ ពេញវុធ ដែលជាសេនាធិការផ្ទាល់របស់ខ្លួនលោក ដោយលោកស្រី មួរ សុខហួរ តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ។


លោកស្រីមួរ សុខហួរ ត្រូវបានសែងដោយក្រុមសន្តិសុខ​សាលា​រាជធានី​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ប្រព័ន្ធច្បាប់ - ជាមួយនឹងគម្រោងប្តឹងព្យួតំណែង ឬព្យួរការងាររបស់លោកសុខ [...]

មន្ត្រី គ.ជ.ប ថា គ.ជ.ប នឹង​ឈប់​ជា​«ខ្លា​ក្រដាស»​ដូច​សព្វ​ថ្ងៃ​ទៀត​ហើយ

មន្ត្រី គ.ជ.ប ថា គ.ជ.ប នឹង​ឈប់​ជា​«ខ្លា​ក្រដាស»​ដូច​សព្វ​ថ្ងៃ​ទៀត​ហើយ

នេះជាលើកដំបូងហើយ ដែលមន្ត្រីជាន់ខ្ពស់មួយរូប ពីគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានថ្លែងទទួលស្គាល់ខ្លួនថា ជា«ខ្លាក្រដាស ឬជាខ្លាងាប់» នៅក្នុងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែមន្ត្រីរូបនោះ បានសម្ដែង​ការជឿជាក់ថា ស្ថាប័ន គ.ជ.ប នឹងមានអំណាចច្រើនជាងនេះ ប្រសិនបើច្បាប់លើកក្រោយ ប្រគល់ដាវអាជ្ញាសឹក​មក​ឲ្យ គ.ជ.ប ដែលមានវិសាលភាពខ្លាំងដែរនោះ។


មន្ត្រី គ.ជ.ប ដែលមានវត្តមាន ក្នុងអង្គប្រជុំថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

គ.ជ.ប - ក្នុងកិច្ចប្រជុំនៅទីស្តីការគ.ជ.ប ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ ជាមួយគណបក្សនយោបាយ ដោយមាន​ការ​ចូលរូម​ពី​អង្គការក្រៅ​រដ្ឋាភិបាល និងអ្នកសារព័ត៌មាននោះផង សមាជិកមួយរូ​ប [...]

គ.ជ.ប៖ មន្ត្រី​រាជការ​កងទ័ព​នគរបាល អាច​ឃោសនា​បោះ​ឆ្នោត​បាន

គ.ជ.ប៖ មន្ត្រី​រាជការ​កងទ័ព​នគរបាល អាច​ឃោសនា​បោះ​ឆ្នោត​បាន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់សារជាថ្មីទៀត ថា មន្រ្តីរាជការ ចៅក្រម ព្រះរាជអាជ្ញា កងកម្លាំងប្រដាប់អាវុធ (នគរបាល-ទាហាន) អាចធ្វើការ និងចូលរួចឃោសនាបោះឆ្នោតបាន ដោយ​មិនខុសច្បាប់ឡើយ ប្រសិនបើមន្ត្រីទាំងនោះ មិនយកតួនាទី និងមធ្យោបាយរបស់រដ្ឋយកទៅប្រើប្រាស់។ យ៉ាងណា​ក៏ដោយ មន្ត្រីតំណាងមកពីគណបក្សសង្គ្រោះជាតិ បានលើកឡើងតបទៅវិញថា ការអនុញ្ញាតនេះ ជាការអនុវត្ត​​ផ្ទុយនឹងច្បាប់បោះឆ្នោត និងច្បាប់ស្តីពី​គណបក្ស​នយោបាយ។


កិច្ចប្រជុំនៅទីស្តីការគ.ជ.ប ជាមួយគណបក្សនយោបាយ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

បោះឆ្នោតឃុំ-សង្កាត់ - ក្នុងកិច្ចប្រជុំនៅទីស្តីការគ.ជ.ប ជាមួយគណបក្សនយោបាយ ដោយមានការចូលរូម​ពី​អង្គការក្រៅ​រដ្ឋាភិបាល [...]

មួរ សុខហួរ ត្រូវ​សន្តិសុខ​រាជធានី​សែង​ចេញ និង​វាយ​ជំនួយ​ការ​ឲ្យ​របួស

មួរ សុខហួរ ត្រូវ​សន្តិសុខ​រាជធានី​សែង​ចេញ និង​វាយ​ជំនួយ​ការ​ឲ្យ​របួស

ជាថ្មីម្តងទៀត បេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្រ្គោះជាតិ លោកស្រីមួរ សុខហួរ ត្រូវបានក្រុមសន្តិសុខ​សាលា​រាជធានី​ភ្នំពេញចាប់សែងនៅថ្ងៃទី២១ ខែមេសានេះ ចេញពីទីលានប្រជាធិបតេយ្យទាំងទីណាត់ទីណែង ហើយ​ក្រុម​សន្តិសុខទាំងនោះ ថែមទាំងបានវាយជំនួយការរបស់លោកស្រី ឲ្យរងរបួស៣នាក់នោះទៀត។


លោកស្រីមួរ សុខហួរ ត្រូវបានសែងដោយក្រុមសន្តិសុខ​សាលា​រាជធានី​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ - បន្ទាប់ពីក្រុមនគរបាលជាតិ ដែលសហការជាមួយក្រុមសន្តិសុខសាលារាជធានីភ្នំពេញ ប្រលយពាក្យថា​លោកស្រី មួរ សុខហួរ មិនមែនជាតំណាងរាស្រ្តមក ភ្លាមៗនោះក្រុមសន្តិសុខសាលារាជធានីភ្នំពេញ បានចាប់សែង​លោកស្រីមួរ សុខហួរ ទាំងទទឹងទទែងពីក្នុងបរិវេណ [...]

គ.ជ.ប ហាម​បក្ស​ទាំងអស់ កុំ​យក​លេស​ឃោសនា​បោះ​ឆ្នោត​ធ្វើ​បាតុកម្ម

គ.ជ.ប ហាម​បក្ស​ទាំងអស់ កុំ​យក​លេស​ឃោសនា​បោះ​ឆ្នោត​ធ្វើ​បាតុកម្ម

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានចេញសេចក្តីណែនាំមួយ ដោយហាមប្រាម​មិន​ឲ្យគណបក្សនយោបាយ ឬអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ដែលចូលរួមក្នុងការឃោសនាបោះឆ្នោត ជ្រើស​រើសក្រុមប្រឹក្សាអាណត្តិទី ២ ខាងមុខនេះ មិនត្រូវឆ្លៀតយកសកម្មភាពនេះ ធ្វើឲ្យក្លាយជាការធ្វើបាតុកម្ម តវ៉ាណា​មួយ​ឡើយ។ គ ជ ប ក៏ហាមមិនឲ្យបក្សនយោបាយ ជម្រុញឲ្យមានអំពើហិង្សា ក្នុងពេលឃោសនានេះផងដែរ។

ការដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃដំបូងទី២៧ខែមិថុនា ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ U. Bory)

ការបោះឆ្នោត - ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី ២ នឹងឈាន​មក​ដល់នៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៤ ខាមុខនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...