Posts tagged as "CNRP"

សម រង្ស៊ី ថា​ឱ្យ​សញ្ជាតិ​ទៅ​«យួន» ជា​ការ​«គោរព​ច្បាប់»

សម រង្ស៊ី ថា​ឱ្យ​សញ្ជាតិ​ទៅ​«យួន» ជា​ការ​«គោរព​ច្បាប់»

ក្នុងសន្និសីទការសែតនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា នឹងផ្តល់សញ្ជាតិឱ្យជនជាតិវៀតណាម ដែលរស់នៅលើទឹកដី​កម្ពុជា ដើម្បីជាការគោរច្បាប់សញ្ជាតិរបស់ប្រទេសកម្ពុជា។ លោកបញ្ជាក់ថា ច្បាប់ត្រូវតែអនុវត្តចំពោះបុគ្គលគ្រប់រូប អត់មានរើសអើងប្រកាន់ពូជសាសន៍ ឬដើមកំណើតអ្វីទេ។


លោក សម រង្ស៊ី និងលោក កឹម សុខា ធ្វើសន្និសីទសារព័ត៌មាន នៅស្នាក់ការកណ្ដាលបក្សសង្គ្រោះជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

សិទ្ធិ -  ប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងពន្យល់ជុំវិញការផ្ដល់សញ្ជាតិ ទៅឲ្យជនជាតិវៀតណាម នៅកម្ពុជាថា [...]

កឹម សុខា ថា ទីលាន​ប្រជាធិបតេយ្យ​កំពុង​ជាប់​គុក

កឹម សុខា ថា ទីលាន​ប្រជាធិបតេយ្យ​កំពុង​ជាប់​គុក

អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់លោកកឹម សុខា បានលើកឡើងថា រដ្ឋាភិបាល​គណបក្ស​ប្រជាជនកម្ពុជា កំពុងបង្ហាញភាពខ្សោយរបស់ខ្លួន តាមរយៈការដាក់«គុក»ទីលានប្រជាធិបតេយ្យ និងគំរាម​កំហែង​អ្នកហ៊ានរិះគន់ និងតវ៉ា។


ច្រកចេញចូលទីលានប្រជាធិបតេយ្យ គ្រប់ច្រកល្ហកទាំងអស់ ត្រូវបានហ៊ុំព័ន្ធដោយបន្លាលួស។ (រូបថត MONOROOM.info/ C. Nita)

នយោបាយ - «ទីលានប្រជាធិបតេយ្យជាប់គុកទៅហើយ។ គឺរបងលួសព័ទ្ធជុំវិញទៅហើយ។ វាទៅជាគុកទៅហើយ វាមិនមែនទីលានប្រជាធិបតេយ្យទៀតទេ។ គណបក្សប្រជាជន បានប្រែក្លាយទីលានប្រជាធិបតេយ្យទៅជាគុក។ ដូច្នេះកន្លែងហ្នឹងទៅជាគុកហើយ»។ នេះជាការបញ្ជាក់របស់លោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ក្នុង​សន្និសីទសារព័ត៌មាន [...]

បក្ស​សង្រ្គោះ​ជាតិ ប្ដេជ្ញា​វែក​មុខ​អ្នក​បាញ់​កម្មករ

បក្ស​សង្រ្គោះ​ជាតិ ប្ដេជ្ញា​វែក​មុខ​អ្នក​បាញ់​កម្មករ

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអះអាងលោកនឹងជួយជ្រោមជ្រែង ឲ្យមានការវែកមុខឃាតករ ដែលបានបាញ់សម្លាប់កម្មករបាំ្រនាក់ និងរងរបួសច្រើននាក់ កាលពីពេលកន្លងមក។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី នៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធកម្មករនៅផ្លូវវ៉េងស្រេង ព្រឹកថ្ងៃទី០១ខែឧសភា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

យុត្តិធម៌ - «ដើមខែមករា ឆ្នាំ២០១៤ មានកម្មករប្រាំនាក់ត្រូវបាញ់សម្លាប់ ហើយមានកម្មករកម្មការនី ប្រមាណ​ជាង​សែសិបនាក់ទៀត​បានរងរបួសធ្ងន់ធ្ងរ។ យើងទាមទារឲ្យចាប់ជនឧក្រិដ្ឋ ជនដៃដល់ និងអ្នកដែលបញ្ជានៅពីក្រោយ​ទាំងអស់ យកទៅកាត់ទោសតាមច្បាប់ ឲ្យទាល់តែបាន»។ នេះជាការបញ្ជាក់របស់លោកសម រង្ស៊ី [...]

ទីលាន​ប្រជាធិបតេយ្យ៖ សេរីភាព​ដែល​ហ៊ំ​ព័ទ្ធ​ដោយ​បន្លា​លួស (pic)

ទីលាន​ប្រជាធិបតេយ្យ៖ សេរីភាព​ដែល​ហ៊ំ​ព័ទ្ធ​ដោយ​បន្លា​លួស (pic)

ច្រកចេញចូលទីលានប្រជាធិបតេយ្យ គ្រប់ច្រកល្ហកទាំងអស់ ត្រូវបានហ៊ុំព័ន្ធដោយបន្លាលួស។ ការបិទ​ច្រកចេញ​ចូល នៃទីលានប្រជាធិបតេយ្យនេះដែរ ស្របពេលនឹង​ការរក្សាជំហរសហព័ន្ធសហជីព សមាគម និងកម្មករកាត់ដេរ គ្រោងនឹងប្រារព្ធទិវាពលកម្មអន្តរជាតិ ១ឧសភា នៅទី​នោះផង។ ខាងក្រោមនេះ ជារូបភាពមួយចំនួនពី ស្ដីពីបន្លា​លួស ដែលដាក់ហ៊ំព័ទ្ធទីលាន ទាំងគេមិនដឹងពីកាលកំណត់របស់វា។ រូបថត ដោយ កញ្ញា ឆេង ចាន់នីតា។

សិទ្ធិ - នៅថ្ងៃ​ទី២៩ ខែមេសា ឆ្នាំ២០១៤ នេះលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាន​លើកឡើងថា ពេលឃោសនាបោះឆ្នោត ជ្រើសរើសសមាជិក ក្រុមប្រឹក្សារាជធានី-ខេត្ត ស្រុក-ខណ្ឌ ទីតំាងទីលាន​ប្រជាធិបតេយ្យ ក្បែរវត្តភ្នំ និងបរិវេណមុខវត្តបុទុមវតី [...]

សេរីភាព​នៅ​ទីលាន​​ប្រជាធិបតេយ្យ រង​គ្រោះ​ព្រោះ​​«លួសបន្លា»

សេរីភាព​នៅ​ទីលាន​​ប្រជាធិបតេយ្យ រង​គ្រោះ​ព្រោះ​​«លួសបន្លា»

«យើងឃើញសេរីភាពយើង ដែលជាប់នៅអន្ទាក់នៃរបាសបន្លាលួស បន្លាលួសនេះ គឺជាបន្លាដែលចងជាប់​សេរីភាព​របស់យើង» នេះជាការថ្លែងឡើងរបស់លោកស្រី មូរ សុខហួរ ខណៈពេលអ្នកស្រីបានព្យាយាមទៅបញ្ចេញមតិ នៅ​លើទីលានប្រជាធិបតេយ្យ និងយកផ្កាឈូកពណ៌ស ដែលជាតំណាងឱ្យភាពស្មោះស សន្តិភាព និងលិទ្ធិ​ប្រជាធិបតេយ្យ​ យកទៅដោតជាប់បន្លាលួស ដែលអាជ្ញាធរធ្វើការហាមឃាត់ មិនឱ្យប្រជាពលរដ្ឋចូលក្នុងទីលាន​ប្រជាធិតេយ្យ។


នៅក្រោយការបំបែកបន្ទាយបាតុកម្មរបស់គណបក្សប្រឆាំង នៅទីលានប្រជាធិបតេយ្យថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.vary)

សេរីភាព - ច្រកចេញចូលទីលានប្រជាធិបតេយ្យ គ្រប់ច្រកល្ហកទាំងអស់ ត្រូវបានហ៊ុំព័ន្ធដោយបន្លាលួស។ ការបិទ​ច្រកចេញចូលទីលានប្រជាធិបតេយ្យនេះដែរ ស្របពេលដែល លោកស្រី មូរ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...