បុរសសំណាងទាំងពីរលើក៖ ភេវរកម្មនៅប៊ូស្តុន និងការផ្ទុះរោងចក្រនៅតិចសាស
បុរសម្នាក់ឈ្មោះជោ ប៊ែរធី (Joe Berti) ជាអ្នករស់នៅរដ្ឋតិចសាស បានឆ្លងកាត់ជីវិតប្រកបដោយគ្រោះថ្នាក់ នៅក្នុងព្រឹត្តិការណ៍ទាំងពីរ ភេវរកម្មនៅប៊ូស្តុន និងការផ្ទុះរោងចក្រផលិតជី នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក។ សូមអានការ រៀបរាប់ឡើងវិញ ពីការឆ្លងកាត់នៃជីវិតរបស់លោក ដកស្រង់អោយទីភ្នាក់ងាព័ត៌មានអេភី (AP)។
លោកជោ ប៊ែរធី។ (រូបថត AP)
ឆ្លើយនឹងសំនួរអ្នកកាសែតដែលសួរថា «អ្នកឯង ពិតជាគ្មានសំណាងសោះ ទៅណាជួបរឿងបែបនោះ?» លោកជោ ប៊ែរធី ជនជាតិអាមេរិកអាយុ៤៣ឆ្នាំ បានឆ្លើយថា «មិនអញ្ចឹងទេ។ ផ្ទុយទៅវិញ ខ្ញុំជាមនុស្សមានសំណាងណាស់។» ព្រោះលោកបានស្ថិតនៅក្នុងព្រឹត្តិការណ៍ទាំងពីរ ភេវរកម្មនៅពេលរត់កីឡាម៉ារ៉ាតុន នៅទីក្រុងប៊ូស្តុន កាលពីថ្ងៃច័ន្ទទី១៥ និងការផ្ទុះរោងចក្រផលិតជី [...]