បុរស​សំណាង​ទាំង​ពីរ​លើក៖ ភេវរកម្ម​នៅ​ប៊ូស្តុន និង​ការ​ផ្ទុះ​រោងចក្រ​នៅ​តិច​សាស

បុរសម្នាក់ឈ្មោះជោ ប៊ែរធី (Joe Berti) ជាអ្នករស់នៅរដ្ឋតិចសាស បានឆ្លងកាត់ជីវិតប្រកបដោយគ្រោះថ្នាក់ នៅក្នុង​ព្រឹត្តិការណ៍ទាំងពីរ ភេវរកម្មនៅប៊ូស្តុន និងការផ្ទុះរោងចក្រផលិតជី នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក។ សូមអានការ រៀបរាប់ឡើងវិញ ពីការឆ្លងកាត់នៃជីវិតរបស់លោក ដកស្រង់អោយទីភ្នាក់ងាព័ត៌មានអេភី (AP)។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: April 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសម្នាក់ឈ្មោះជោ ប៊ែរធី (Joe Berti) ជាអ្នករស់នៅរដ្ឋតិចសាស បានឆ្លងកាត់ជីវិតប្រកបដោយគ្រោះថ្នាក់ នៅក្នុង​ព្រឹត្តិការណ៍ទាំងពីរ ភេវរកម្មនៅប៊ូស្តុន និងការផ្ទុះរោងចក្រផលិតជី នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក។ សូមអានការ រៀបរាប់ឡើងវិញ ពីការឆ្លងកាត់នៃជីវិតរបស់លោក  ដកស្រង់អោយទីភ្នាក់ងាព័ត៌មានអេភី (AP)។


លោកជោ ប៊ែរធី។ (រូបថត AP)

ឆ្លើយនឹងសំនួរអ្នកកាសែតដែលសួរថា «អ្នកឯង ពិតជាគ្មានសំណាងសោះ ទៅណាជួបរឿងបែបនោះ?» លោកជោ ប៊ែរធី ជនជាតិអាមេរិកអាយុ៤៣ឆ្នាំ បានឆ្លើយថា «មិនអញ្ចឹងទេ។ ផ្ទុយទៅវិញ ខ្ញុំជាមនុស្សមានសំណាងណាស់។» ព្រោះ​លោក​បានស្ថិតនៅក្នុងព្រឹត្តិការណ៍ទាំងពីរ ភេវរកម្មនៅពេលរត់កីឡាម៉ារ៉ាតុន នៅទីក្រុងប៊ូស្តុន កាលពីថ្ងៃច័ន្ទទី១៥ និងការផ្ទុះ​រោងចក្រផលិតជី ពីរថ្ងៃក្រោយ នៅតំបន់វ៉េស្ដ៍ (West) ក្នុងរដ្ឋតិចសាសសហរដ្ឋអាមេរិក។ តែនៅលើកណាក៍ដោយ ក៏លោក​បានរួចផុត មិនបានជួបបញ្ហាអ្វីទាំងអស់។

លោកនិយាយថា ក្នុងពេលដែលគ្រាប់បែកទាំងពីរគ្រាប់បានផ្ទុះ នៅទីក្រុងប៊ូស្តុន លោកទើបតែឆ្លងផុតមកដល់ទីផ្ដាច់​ព្រ័ត្រ​ប៉ុណ្ណោះ។ ក្នុងពេលនោះ ភរិយារបស់លោកឈ្មោះ អាមី ស្ថិតនៅមិនឆ្ងាយប៉ុន្មានពីកន្លែង ដែលគ្រាប់បែកទីមួយ បានផ្ទុះ​ឡើងនោះទេ។ ស្ដ្រីម្នាក់ដែលឈរជាប់នឹង អាមី បានរងរបួសជើងមួយចំហៀង និងនៅគ្រប់ម្រាមដៃ ដោយអំបែងគ្រាប់​ខ្ទាត​មកត្រូវ។ «មិនត្រឹមតែមិនគិតថា យើងមានសំណាងអាក្រក់នោះទេុំ តែខ្ញុំមានអារម្មណ៍ថា បានទទួលការប្រោសប្រទាន ព្រោះភរិយាខ្ញុំដែលស្ថិតនៅតែ១០ម៉ែត្រប៉ុណ្ណោះ ពីគ្រាប់បែក មិនមានរងរបួសអ្វីទាំងអស់។»

បន្ទាប់ពីបានរត់ទៅរកភរិយារបស់លោក និងបានដឹងថាអ្នកស្រីមិនមានបញ្ហាអ្វីនោះ លោកជោ ប៊ែរធី និងភរិយា បានធ្វើ​ដំណើរត្រឡប់មកលំនៅដ្ឋានវិញ ក្នុងតំបន់អូស្តាំង (Austin) នៅតិចសាស។ បន្ទាប់មកទៀត លោកបានធ្វើដំណើរ​ទៅ​ទាក់ទងការងារមួយ នៅដាឡាស (Dallas) និងបានឆ្លងកាត់ដោយជិះរថយន្ដ នៅជិតរោងចក្រផលិតជី ក្នុងតំបន់វ៉េស្ដ៍ នៅ​ថ្ងៃពុធទី១៧ខែមេសាកន្លងមក។

នៅពេលនោះ លោកមើលឃើញផ្សែងខ្មៅបានហុយឡើងទៅលើមេឃ មុននឹងការផ្ទុះដ៏ខ្លាំងមួយ បានកើតឡើង។ លោក​បានរំលឹកឡើងវិញពីរូបភាពនៅពេលផ្ទុះរោងចក្រ ថាប្រៀបបាននឹងការផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ ដែលធ្លាប់បាន​បញ្ចាំង​តាម​កញ្ចក់ទូរទស្សន៍។ រថយន្ដរបស់លោកបានរង្គើឡើង ហើយលោកបានគិតក្នុងចិត្តថា «ជារឿងកំប្លែងលេងឬ?!»

លោកជោ បានចេញពីរថយន្ដ ហើយចាប់ផ្ដើមថតរូប។ «ប្រតិកម្មរបស់ខ្ញុំភ្លាមៗនោះ គឺត្រូវតែដកខ្លួនចេញអោយឆ្ងាយ ព្រោះ​អំបែងរបស់របរនានា បានខ្ទាតធ្លាក់មកលើរថយន្ដរបស់ខ្ញុំ» លោកបានពន្យល់បន្ថែម។ ភរិយាលោកដែលនៅក្បែរនោះ បាន​សើចនឹងរឿងដែលពីរនាក់ប្ដីប្រពន្ធអ្នកស្រីបានជួប ហើយលូកមាត់មួយម៉ាត់ដែរថា «ជោប្ដីខ្ញុំ ប្រហែលជាត្រូវ ទៅរស់នៅក្នុង​រូងភ្នំហើយមើលទៅ»៕

-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...