ភេវរកម្មនៅ​ប៊ូស្តុន៖ កំណត់​មុខ​សញ្ញា​បាន តែ​មិន​ទាន់​ចាប់​ខ្លួន​នៅ​ឡើយ (រូបថត)

ភ្នាក់ងារស៊ើបអង្កេតអេហ្វប៊ីអាយ (FBI) និងការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហរដ្ឋអាមេរិក នៅទីក្រុងប៊ុស្តុនបានអះអាងនៅថ្ងៃពុធថា គ្មានជនសង្ស័យណាម្នាក់ ត្រូវបានឃាត់ខ្លួន ទាក់ទងនឹងសំនុំរឿងភេវរកម្ម នៅថ្ងៃច័ន្ទទី១៥ខែមេសានោះនៅឡើយ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 18, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នាក់ងារស៊ើបអង្កេតអេហ្វប៊ីអាយ (FBI) និងការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហរដ្ឋអាមេរិក នៅទីក្រុងប៊ុស្តុនបានអះអាង​នៅថ្ងៃពុធថា គ្មានជនសង្ស័យណាម្នាក់ ត្រូវបានឃាត់ខ្លួន ទាក់ទងនឹងសំនុំរឿងភេវរកម្ម នៅថ្ងៃច័ន្ទទី១៥ខែមេសានោះ​នៅឡើយ។


ភ្នាក់ងារស៊ើបអង្កេតជាច្រើននាក់ បានចុះទៅធ្វើការស្រាវជ្រាវនៅនឹងកន្លែងកើតហេតុ។

ប្រភពស្និតនឹងការស៊ើបអង្កេតមួយរូប បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានអេភី (Associated Press) ថាការឃាត់ខ្លួន​ជន​សង្ស័យម្នាក់ នឹងត្រូវធ្វើក្នុងពេលដ៏ខ្លីខាងមុខនេះ ហើយថាជនសង្ស័យនឹងត្រូវបង្ហាញខ្លួន នៅតុលាការសហព័ន្ធ​នៅពេលបន្ទាប់មក។

ប៉ុន្តែបើទោះជាអ្នកទទួលខុសត្រូវសហព័ន្ធខាងការស៊ើបអង្កេត បានច្រានចោលនូវព័ត៌មានទាំងនេះក៏ដោយ ក៏ប្រភព​ដែលសុំលាក់ឈ្មោះនោះ នៅតែចាត់ទុកថាអ្វីដែលខ្លួនបាននិយាយ ជាការពិត។ ការលើកឡើងនេះ បានធ្វើបន្ទាប់ពី​ប្រព័ន្ធផ្សព្វផ្សាយជាច្រើន បានលើកពីជនសង្ស័យម្នាក់ ត្រូវបានកំណត់អត្តសញ្ញាណ ដោយសារប្រព័ន្ធវីដេអូសុវត្ថិភាព របស់ហាងលក់សម្លៀកបំពាក់មួយ ស្ថិតនៅចន្លោះកន្លែងកើតហេតុទាំងពីរ។

សូមទស្សនារូបភាព ដែលប្រព័ន្ធផ្សព្វផ្សាយអាមេរិក ធ្វើការប្រៀបធៀបដូចតទៅ៖

ជនរងគ្រោះជាច្រើននាក់ នៅស្នាក់នៅមន្ទីរពេទ្យនៅឡើយ ដែលក្នុងនោះមានជនរងគ្រោះរបួសធ្ងន់ជាច្រើននាក់។ កុមារី​ម្នាក់អាយុ៩ឆ្នាំ និងកុមារម្នាក់ទៀតអាយុ១០ឆ្នាំ ជាជនរងគ្រោះដោយរបួសធ្ងន់ ពីររូប ពីក្នុងជនរងគ្រោះធ្ងន់ទាំង១៧នាក់។ ខាងមន្ទីពេទ្យបាននិយាយថា ជនរងគ្រោះជាច្រើននាក់ បានរងគ្រោះអវយវៈខាងក្រោមនៃរូបរាងកាយ។

ភេវរកម្មបំផ្ទុះគ្រាប់បែក បានធ្វើអោយមនុស្សបីនាក់ស្លាប់ ក្នុងនោះកុមារម្នាក់អាយុ៨ឆ្នាំ ម៉ាតាំង រីឆារ (Martin Richard) បានស្លាប់ក្នុងពេលដែលកុមារបានរត់ទៅអោបឪពុក ដែលរត់មកដល់ទីផ្ដាច់ព្រ័ត្រ។ ជនរងគ្រោះដល់ជីវិតម្នាក់ទៀត ជា​និស្សិតស្ត្រីជនជាតិចិន មានឈ្មោះថា លី លិនហ្សី (Lu Lingzi) ដែលកំពុងរៀននៅសកលវិទ្យាល័យប៊ូស្តុន៕

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...