ISIS សម្លាប់​យុវតី​១៩​នាក់ ព្រោះ​នាង​បដិសេធ​មិន​ធ្វើ​ទាសី​ផ្លូវ​ភេទ

ក្រុមយុទ្ធជន នៃអង្គការរដ្ឋអ៊ីស្លាម ទំនងជាបានសម្លាប់ស្ត្រី១៩នាក់ ព្រោះពួកនាងបដិសេធ មិនព្រមរួមរ័ក្ស ធ្វើ​ជា​ទាសី​ផ្លូវភេទ ជា​មួយ​នឹង​ក្រុមនិយមប្រយុទ្ធ ដើម្បីព្រះអាឡាហ៍ទាំងនោះ។ នេះបើតាមការផ្សាយរបស់ «Iraqi News» ដែល​បាន​ស្រង់​ប្រភព​ព័ត៌មាន​មួយ ពីអ្នកទទួលខុសត្រូវមួយរូបជាតិ គៀដ។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៧ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 08, 2015
  • ប្រធានបទ: សេពសន្ធវៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្ត្រីជាន់ខ្ពស់មួយរូបជាតិ គៀដ លោក សាអេដ មីមូស៊ីនី (Saeed Mimousini) បានថ្លែងប្រាប់សារព័ត៌មាន «Iraqi News» ឲ្យដឹងថា មានស្ត្រីក្មេងៗជាច្រើនទាំងនោះ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅក្រុង ម៉ូសូល (Mosoul ក្នុងប្រទេសអៀរ៉ាក់) ទីក្រុងដែលបានក្លាយ ជាមូលដ្ឋានដ៏រឹងមាំមួយ របស់ក្រុមអង្កការភេរវនិយម មួយនេះ។

លោក សាអេដ បានឲ្យដឹងទៀតថា គេមិនដឹងថា តើស្ត្រីវ័យក្មេងទាំងនោះ មានដើមកំណើតជាជនជាតិ គៀដ ដែលពួកសមាជិករដ្ឋអ៊ីស្លាម តែងតែសម្លាប់មិនរើសមុខ នោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ពួកនាងត្រូវ​បាន​សម្លាប់ ដោយសារបាននិយាយថា «ទេ» ទៅនឹងការចាប់បង្ខំ ឲ្យរួមរ័ក្សធ្វើជាទាសីផ្លូវភេទ ឲ្យក្រុមយុទ្ធជនទាំង​នោះ។

ព័ត៌មាននេះ មិនទាន់ត្រូវបានអះអាង បញ្ជាក់ពីភាពជាក់លាក់ ដោយប្រភពឯករាជ្យផ្សេងទៀតនៅឡើយ។

កាលពីសប្ដាហ៍មុន បញ្ជីតារាងតម្លៃខ្លួនមួយ ត្រូវបានទម្លាយឲ្យដឹង បង្ហាញពីតម្លៃទិញលក់ ធ្វើទៅលើ​ទាសី​ផ្លូវ​ភេទ របស់អង្គការរដ្ឋអ៊ីស្លាម។ ក្រុមនេះបានលក់កុមារី ដែលមាន​អាយុ រវាងពី១ ទៅដល់៩ឆ្នាំ ក្នុងតម្លៃ​១៦៥​ដុល្លារ។ កុមារី ដែលមានវ័យការ ចូលដល់ជំទង់ នឹងមានតម្លៃ​១២៤​ដុល្លារ ហើយតម្លៃនឹងកាន់តែថោកទៀត បើវ័យចម្រើនការរបស់ពួកនាង ឡើងដល់២០ឆ្នាំ ឬច្រើនជាងនេះ។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

ការជួញដូរស្ត្រី ដែលមិនមែនមានដើមកំណើត ពីសហគមន៍សូនីត បានក្លាយជារឿងធម្មតា និងជាទម្លាប់ នៅ​ក្នុងរង្វង់នៃអង្គការរដ្ឋអ៊ីស្លាម។ ស្ត្រីមួយចំនួន ដែលមានភ័ពសំណាង អាចរួចរស់ជីវិតរត់ចេញមកបាន ធ្លាប់​បាន​ធ្វើជាសាក្សី និងបានរៀបរាប់ ពីអ្វីដែលពួកនាងបានឆ្លងកាត់។

» សូមអានអត្ថបទដែលទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...