បន្ទាប់ពីងងឹតភ្នែក១៤ឆ្នាំ ស្រាប់តែទៅបុកតុតូចមួយ មើលឃើញឡើងវិញ
អ្នកស្រី លីហ្សា រ៉ៃដ៍ (Lisa Reid) បានធ្លាក់ខ្លួនពិការភ្នែកទាំងគូរ ងងឹតមើលអ្វីលែងឃើញ តាំងពីអាយុ១១ឆ្នាំ ហើយទើបតែចាប់ផ្ដើមមើលឃើញឡើងវិញ នៅរយៈពេល១៤ឆ្នាំក្រោយមកប៉ុណ្ណោះ បន្ទាប់ពីអ្នកស្រីបានទៅជល់នឹង កូនតុតូចមួយ សម្រាប់ដាក់ទទួលភ្ញៀវ កាលពីឆ្នាំ២០០០កន្លងទៅ ក្នុងផ្ទះអ្នកស្រី។ ថ្លែងប្រាប់ស្ថានីយទូរទស្សន៍អាមេរិក ABC News អ្នកស្រីបាននិយាយទាំងអំណរថា៖ «ខ្ញុំបានមើលឃើញពណ៌ស នៃពិដានផ្ទះរបស់ខ្ញុំ»។
នៅឆ្នាំនេះ អ្នកស្រីមានអាយុ៣៨ឆ្នាំហើយ។ អ្នកស្រីបានរំលឹកពីវេលាដំបូង ដែលអ្នកស្រីបានមើលឃើញម្ដាយ និងបងប្រុសរបស់អ្នកស្រីវិញ យ៉ាងដូច្នេះថា៖ «ខ្ញុំមិនអាចរកពាក្យអ្វីមកនិយាយឲ្យចំ ពីអារម្មណ៍ដែលខ្ញុំមាននោះទេ។ វាមិនអាចឲ្យជឿបាន ហើយចំជាអស្ចារ្យមែនទែន។»
អ្នកស្រីនៅចាំបានថា [...]