ទើបនឹងសម្រាលបានកូនភ្លោះ ចេញស្វែងរកជំនួយទាំងសរសៃខ្ចី (vdo)
- ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ២៧ តុលា ២០១៤
- កែប្រែចុងក្រោយ: October 29, 2014
- ប្រធានបទ: ទុរគតជន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ស្ត្រីវ័យក្មេង ដែលជាកូនប្រសារ ហើយដែលទើបនឹងសម្រាល បានកូនស្រីពីរនាក់ ត្រូវបង្ខំចិត្តដើរបីកូនទាំងសរសៃខ្ចី តាមម្តាយក្មេកសុំទានតាមចិញ្ចើមថ្នល់ ដើម្បីដោះស្រាយជីវភាព និងរកថវិការទិញទឹកដោះគោបំបៅកូន។
ស្ត្រីវ័យក្មេង ដែលជាអ្នកសុំទានសរសៃខ្ចីរូបនេះ មានឈ្មោះថា រ៉ាន់ មានទីលំនៅ នៅខេត្តបន្ទាយមានជ័យ ហើយបច្ចុប្បន្ន រ៉ាន់ មានកូនបីនាក់ (សម្រាលលើកទី ២ បានកូនភ្លោះពីរនាក់)។ ស្វាមីរបស់ វ៉ាន់ ជាកម្មករលីសែង នៅតាមអាគារសំណង់មួយកន្លែង ក្នុងរាជធានីភ្នំពេញ។ រីឯខ្លួនជាស្រ្តី ដែលទើបនឹងសម្រាលកូនរួចនោះ ត្រូវដើរសុំទាននៅតាមចិញ្ចើមថ្នល់ ជាមួយម្តាយក្មេក ដោយសារជីវភាពក្រីក្រពេក ហើយមិនអាចទ្រាំចាំរហូតដល់ខ្លួនជាស្រួលបួលបាន។
កាលពីទើបនឹងរៀបការរួច រ៉ាន និងគ្រួសារ បានរស់នៅតាមសំយ៉ាបផ្ទះបងប្អូន ឯស្រុកកំណើតរបស់ខ្លួន។ ហើយបច្ចុប្បន្ននេះ ក្រុមគ្រួសាររបស់អ្នកសុំទានរូបនេះ បានផ្លាស់ប្តូទីលំនៅ មករស់នៅរាជធានីភ្នំពេញវិញ ដោយជួលបន្ទប់តូចមួយ នៅតាមបណ្តោយផ្លូវរទេះភ្លើង ដែលមានតម្លៃ ២៥ ដុល្លា។
រ៉ាន់ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា កូនភ្លោះទាំងពីរនេះ បៅទឹកដោះម្តាយមិនគ្រប់គ្រាន់ឡើយ ត្រូវការទឹកដោះគោបន្ថែម។ អ្នកម្ដាយវ័យក្មេង បានស្នើរសុំឲ្យរដ្ឋាភិបាល និងអង្អការសង្គមស៊ីវិល ជួយផ្តល់ជំនួយដល់ខ្លួន ដើម្បីដោះស្រាយជីវភាពគ្រួសារ និងទិញទឹកដោះគោបំបៅឲ្យកូនភ្លោះទាំងពីរនាក់នេះផង។
ទស្សនាវដ្ដី នឹងមិនសរសេររៀបរាប់ច្រើនពេកទេ តែសូមទុកឲ្យលោកអ្នកទស្សនាបទសម្ភាស រវាងអ្នកយកព័ត៌មានរបស់ទស្សនាវដ្ដី ជាមួយស្ត្រីក្រខ្សត់ទាំងពីរដូចខាងក្រោម៖