Posts tagged as "Reussite"

អ្នកជំនាញ​ថា ប្រជាជន​កម្ពុជា​២៧% កើត​ជំងឺ​ផ្លូវ​ចិត្ត

អ្នកជំនាញ​ថា ប្រជាជន​កម្ពុជា​២៧% កើត​ជំងឺ​ផ្លូវ​ចិត្ត

ប្រជាពលរដ្ឋកម្ពុជា ប្រមាណ ២៧% មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត ហើយ​នេះ​ជា​ចំនួន​ដ៏​ច្រើន ដែល​ក្នុង​មួយ​ឆ្នាំៗ តែង​មាន​ការ​កើន​ឡើង​ជានិច្ច។ នេះ​បើ​តាម​ការ​អះអាង របស់​សាស្រ្តាចារ្យ​ផ្នែក​ចិត្ត​វិទ្យា នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក កៅ សុវណ្ណតារា បន្ទាប់​ពី​លោក ធ្លាប់​បាន​ធ្វើ​ការ​សិក្សា​ស្រាវ​ជ្រាវ​កន្លង​មក។

លោក​បាន​ពន្យល់​ថា៖ «យើង​មើល​បញ្ហា​ផ្លូវ​ចិត្ត នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ច្រើន។ មាន​ច្រើន​ដោយ​សារ​អី? មាន​ច្រើន ដោយ​សារ​តែ​គាត់​អត់​ដឹង​ថា មាន​បញ្ហា​ទេ ដោយ​សារ​តែ​គាត់​អត់​យល់។ (...) បញ្ហា​សម្លាប់​ខ្លួន មាន​៤២នាក់ ក្នុង​ចំណោម​ដប់​ម៉ឺន​នាក់ ដែល​សម្លាប់​ខ្លួន​ដោយ​សារ​បញ្ហា​ផ្លូវ​ចិត្ត។» សាស្រ្តាចារ្យ​ផ្នែក​ផ្លូវ​ចិត្ត​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា ជន​រងគ្រោះ​ក្រោម​សម័យ​ខ្មែរ​ក្រហម ប្រហែល​៧,៦% ដែល​មាន​ជំងឺ​បាក់​ស្បាត ដោយ​សារ​ទទួល​រង​ឥទ្ធិពល ក្រោយ​សម័យ​ខ្មែរ​ក្រហម [...]

អតីត​យុទ្ធជន​ពិការ​ក្នុង​សមរភូមិ៖ ក្រ​ហើយ គេ​យក​ដី​ទៀត!

អតីត​យុទ្ធជន​ពិការ​ក្នុង​សមរភូមិ៖ ក្រ​ហើយ គេ​យក​ដី​ទៀត!

«អ្នកខំតស៊ូរំដោះជាតិរំដោះទឹកដី ស្នេហាជាតិ​ស្នេហា​ទឹកដី ចុង​ក្រោយ​គេ​ធ្វើ​បាប ខ្ញុំ​ក៏​សុខ​ចិត្ត​ស្លាប់​ទៅ​ចុះ ពីព្រោះ​ខ្ញុំ​សល់​ពី​ខ្មោច​ហើយ» នេះ​ជា​ការ​លើក​ឡើង​ទាំង​អួល​អាក់ របស់​លោក សូ ផាត យោធិន​ពិការម្នាក់​ដែល​​ពិការ​ជើង​​ត្រឹម​ភ្លៅ​ទាំង​សង​ខាង មក​ពី​ភូមិ​អូរអម្ពិល ឃុំ​ទួលពង្រ ស្រុក​ម៉ាល័យ ខេត្ត​បន្ទាយ​មាន​ជ័យ។ លោក​បាន​ស្រវេ​ស្រវា ឡើង​មក​រាជធានី​ភ្នំពេញ​ទាំង​ត្រដរ ដើម្បី​សុំ​ឱ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយ​ដោះ​ស្រាយ​បញ្ហា​ដី​របប របស់​លោក​ដែល​រដ្ឋ​បាន​ចែក​ឱ្យ ប៉ុន្តែ​ត្រូវ​បាន​គេ​យក​ទៅ​លក់​ឱ្យ​ជន​ទី​បី។

លោក​ថ្លែង​ទាំង​តួច​ចិត្ត​ទៀត​ថា មិន​គួរ​ណា​លោក​ខំ​លះ​បង់ ទាំង​កម្លាំង​កាយ​ចិត្ត នៅ​ក្នុង​សមរភូមិ ប៉ុន្តែ​ផល​ដែល​តប​ស្នង​មក​វិញ បាន​ត្រឹម​តែ​ជីវភាព​រក​ព្រឹក​ខ្វះ​ល្ងាច ហើយ​ដី​ត្រូវ​គេ​យក​ទៀត តែ​គ្មាន​អ្នកណា​​ជួយ​​ដោះ​ស្រាយ​ឱ្យ។ «ខ្ញុំ​តូច​ចិត្ត​ជា​ទី​បំផុត [...]

ពស់​«លេប»​កង្កែប តែ​មាន​កង្កែប​គ្នា​ឯង​ជួយ

ពស់​«លេប»​កង្កែប តែ​មាន​កង្កែប​គ្នា​ឯង​ជួយ

នៅពេលដែលខ្លួនអ្នក ត្រូវបានសត្រូវដែលមានកម្លាំងខ្លាំងជាង តាមយាយី ហើយបានជំរុញបន្តិចម្ដងៗ ឲ្យរូបអ្នក​ឈានទៅក្ស័យមរណានោះ រឿងតែមួយដែលយើងអាចធ្វើបាន គឺមិនត្រូវទម្លាក់អាវុធចោល ឬហុចចុងអាវុធទៅ​ឲ្យ​សត្រូវវិញនោះឡើយ។ ការតស៊ូ ជាឥស្សរៈភាពមួយដ៏ថ្លៃថ្លា ដើម្បីខ្លួនអ្នក គ្រួសារអ្នក និងសង្គមរបស់អ្នក។ ហើយ​ឥស្សរៈភាពនេះទៀតសោធ លែងអីនឹងមានអ្នកផ្សេង ដែលស្រឡាញអំពើយុត្តិធម៌ នឺងជួយអ្នកជាមិនខាន។ នេះជាអ្វី ដែលបង្ហាញនៅក្នុងរឿង ពស់លេបកង្កែប តែត្រូវបានកង្កែបគ្នាឯងជួយ ឲ្យរួចជីវិត។

កង្កែបមួយក្បាលបាននឹងកំពុងលោត ក្នុងដំណើរបំលាស់ទី ពីកន្លែងមួយទៅកន្លែងមួយ តាម​ចន្លោះគម្ពោធស្មៅ និងដើមផ្កាចម្រុះ ប្របមាត់ស្រះ ក្នុងសួនកំសាន្ត តែត្រូវបាន«ពស់» មួយក្បាល ហក់ចេញមក ខាំជាប់ជើងក្រោយទាំងពីរ របស់កង្កែប។

ការខាំជាប់ជើងក្រោយពីរនេះ បានបង្កឱកាសតិចតួចបំផុត ដល់កង្កែប ដែលថានឹងអាចរួចខ្លួនពី​មាត់របស់​សត្រូវ​នោះ។ យ៉ាងណាក៏ដោយ [...]

បួន​សកម្មភាព ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លាត និង​រីករាយ​ជាង​មុន

បួន​សកម្មភាព ដែល​ធ្វើ​ឲ្យ​អ្នក​ឆ្លាត និង​រីករាយ​ជាង​មុន

អ្នកស្រាវជ្រាវខ្លះ បានស្រាវជ្រាវរកមើលពីរបៀប ដែលខួរក្បាលបង្ហាញពីសញ្ញា នៃការសម្រាករបស់វា នាពេលរាង​កាយសម្រាក។ អត្ថបទនេះ គឺជារបៀន នៃការធ្វើសកម្មភាពបួនយ៉ាង ដើម្បីជួយដល់ចលនារាងកាយ និងខួរ​ក្បាល​របស់អ្នកដំណើរការទៅបានល្អ។


ចំនុចពិសេសបំផុត៖ អ្នកដឹកនាំ ត្រូវមានភាពបើកទូលាយ និងស្នាមញញឹម ដែលផុសចេញពីបេះដូង។

ជីវិត - រាងកាយនិងខួរក្បាល តែងមានទំនាក់ទំនងគ្នាទៅវិញទៅមក ដោយមិនអាចខ្វះខាតមួយណា បានឡើយ ដើម្បីជួយឲ្យជីវិតរបស់យើង ទទួលបានជោគជ័យ និងភាពរីករាយក្នុងជីវិត។

១. ស្នាមញញឹមនឹងជួយឲ្យអារម្មណ៏ស្ងប់ និងសុភមង្គល

ការសិក្សាមួយចំនួនបានបញ្ជាក់ថា ការសើច ដែលគ្មានហេតុផលអាចបោកបញ្ឆោតខួរក្បាល [...]

ពែកមី ថា​មិន​ខ្វល់​ពី​នាយ​គ្រឿន​​បាត់​អាជីព ទោះ​គេ​ព្យាយាម​ទម្លាក់

ពែកមី ថា​មិន​ខ្វល់​ពី​នាយ​គ្រឿន​​បាត់​អាជីព ទោះ​គេ​ព្យាយាម​ទម្លាក់

កំប្លែង - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៤ នេះលោក ចែម ចាន់ដារ៉ា ហៅនាយពែកមី ជាបងប្រុសបង្កើត តារាកំប្លែងនាយគ្រឿន បានបញ្ជាក់ថា លោកមិនមានការ​បារម្ភនោះ​ទេ ចំពោះការលើកឡើងថា នាយគ្រឿនអាចនឹងបាត់បង់អាជីព ព្រោះនេះគ្រាន់តែ ជាការឆ្លៀត​ឱកាស​កេងចំណេញ ផ្នែក​នយោបាយ​របស់អ្នកនយោបាយតែប៉ុណ្ណោះ។

លោកបន្តថា៖ «តាមពិតថ្នាក់ដឹកនាំ គាត់គិតច្បាស់ណាស់ មិនមែនចេះតែខឹងផ្តេសផ្តាសនោះទេ។ ហើយ​មិន​មាន​​អី​ផងដូចថ្ងៃនេះ អាគ្រឿនវាបានទៅ ជាមួយឯកឧត្តម ហ៊ុន ម៉ាណែត ទៅជួយចុះសួរសុខទុក្ខកុមារ​គថ្លង់។»។

ការបញ្ជាក់របស់នាយពែកមី បានធ្វើឡើងបន្ទាប់ពីតារាកំប្លែង ដែលកំពុងពេញនិយមពីស្រទាប់មហាជន និយាយ​​កំប្លែង​បែបមុខ​ស្ងួត នាយគ្រឿន បានបកស្រាយពាក្យ«គតិបណ្ឌិត» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...