Posts tagged as "Am Samath"

បទយកការណ៍៖ សវនាការ​ជនទាំង២៣ ​ក្រោម​ការ​ព្រមាន​និង​ការ​រិត​ត្បិត

បទយកការណ៍៖ សវនាការ​ជនទាំង២៣ ​ក្រោម​ការ​ព្រមាន​និង​ការ​រិត​ត្បិត

ក្រោយពីសវនាការមានការរិតត្បិត ក្នុងការសួរ និងផ្តល់ចម្លើយ កាលពីថ្ងៃកន្លងមក សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការករណី ជនជាប់ឃុំ ២៣នាក់ នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា រវាងកម្មករនិងសមត្ថកិច្ច នៅ​មុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង ដែលបានបែងចែកចេញជាពីរបន្ទប់ នៅថ្ងៃ​នេះបន្តទៀត។ បទយកការណ៍ខាងក្រោមនេះ ជាភាពលំអិតមួយចំនួន ស្ដីពីសសវនាកាកាត់ទោស ទៅលើជនទាំង​២៣នាក់ ដែលបើទោះខ្លួននៅមិនទាន់តុលាការសម្រេចថា មានទោសនោះក៏ដោយ តែបានជាប់ទោសក្នុងពន្ធនាគារ ជិត៥ខែមក​ហើយ។


អាគារសាលាដំបូងរាជធានីភ្នំពេញ ក្នុងទីតាំងថ្មី។ (រូបថត ឯកសារ)

ប្រព័ន្ធយុត្តិធម៌ - ក្រោយពីសវនាការអស់រយៈពេល៧ម៉ោង លោកចៅក្រមជម្រះ លោក កែវ មុន្នី [...]

អ្នក​នយោបាយ​ខ្មែរ គ្មាន​«ទំនួល​ខុសត្រូវ»​ចំពោះ​ពលរដ្ឋ​ខ្លួន​ឯង?

អ្នក​នយោបាយ​ខ្មែរ គ្មាន​«ទំនួល​ខុសត្រូវ»​ចំពោះ​ពលរដ្ឋ​ខ្លួន​ឯង?

ក្រោយពីការបូជាសព្វកម្មកររងគ្រោះម្នាក់ទៀត ដែលជាជនរងគ្រោះទី៥នៃការស្លាប់ ក្នុងការបង្ក្រាបដោយហិង្សា ពីកម្លាំងសមត្ថកិច្ចចម្រុះ នៅផ្លូវវ៉េងស្រេង កាលពីដើមខែមករា ក្នុងការទាមទារប្រាក់ឈ្នួល ១៦០ដុល្លារ ក្នុងមួយខែ ជនជាប់ឃុំ២១នាក់ ដែលកំពុងឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃស ទាក់ទិននឹងព្រិត្តិការណ៍នេះ បានធ្វើការរិះគន់ថា អ្នកនយោបាយខ្មែរថាខ្សោយ ហើយពុំមានការទទួលខុសត្រូវចំពោះពលរដ្ឋខ្លួនឯង។


បាតុកម្មដ៏បង្ហូឈាម នៅវ៉េងស្រេង ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

ជីវិត - លោក មួន សុខមាន អាយុ ២៩ ជាកម្មករបំរើការនៅក្នុងសួនកាណាឌីយ៉ា បានទទួលមរណភាព នៅថ្ងៃទី១៧ ឧសភា វេលាម៉ោង ៣:១៥ ទៀបភ្លឺ [...]

នេត សាវឿន៖ «បាតុកម្ម» ព្រោះ​អ្នក​នយោបាយ និង​សង្គម​ស៊ីវិល​លូក​ដៃ

នេត សាវឿន៖ «បាតុកម្ម» ព្រោះ​អ្នក​នយោបាយ និង​សង្គម​ស៊ីវិល​លូក​ដៃ

នៅក្នុងដើមឆ្នាំ២០១៤នេះ ក្រោយពីនយោបាយបានបន្តជាប់គាំង យ៉ាងហោចណាស់ក៏មានកូដកម្ម និងបាតុកម្ម បាន​កើតឡើងចំនួន៨៤២ករណី បណ្តាលមកពីសកម្មភាពមួយចំនួន មានការវិវត្តន៍ ​ប្រែប្រួលស្មុគស្មាញ ដោយសារ​មាន​ការលូកដៃចូលពីអ្នកនយោបាយ សង្គមស៊ីវិល និង សហជីពមួយចំនួន។ នេះ បើយោងទៅ​តាមរបាយការណ៍ ​របស់​អគ្គស្នងការដ្ឋាននគរបាលជាតិ។


ការពង្រាយកងកម្លាំងបង្ក្រាបកុបកម្ម នៅក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ Channita)

----------------------------
ដោយ គិន ង៉ុយ (ទំនាក់ទំនង [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ឧសភា ២០១៤
----------------------------

អានពិស្ដារ
អំ សំអាត៖ តុលាការ​កំពូល​សម្រេច​ក្ដី​ករណី វន់ ពៅ ព្រោះ​នយោបាយ

អំ សំអាត៖ តុលាការ​កំពូល​សម្រេច​ក្ដី​ករណី វន់ ពៅ ព្រោះ​នយោបាយ

ទីបំផុតទៅ តុលាការកំពូលបានសម្រេច បន្តតម្កល់សាលដីការ របស់សាលាឧទ្ធរណ៍ទុកជាបានការ ពោលគឺបន្ត​ឃុំខ្លួនលោកវន់ ពៅ និងជន២០នាក់។ តែសម្រាប់មន្រ្តីសិទ្ធិមនុស្ស បានចាត់ទុកការសម្រេចរបស់តុលាការកំពូលថា ជាហេតុផលនយោបាយ និងបានអះអាងថាករណីលោកវន់ ពៅ និងជន២០នាក់ ពិតជាអាចសុំនៅក្រៅឃុំបាន បើ​យោងតាមផ្លូវច្បាប់។


ស្ថាប័នតុលាការកំពូលកម្ពុជា មើលពីក្រៅ។ (រូបថត MONOROOM.info/ O. Vary)

ដោយ អ៊ំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ ឧសភា ២០១៤
---------------------

សិទ្ធិ - «អ្នកទាំង២១នាក់ជាចំណាត់ខ្មាំងនយោបាយ បានជាមិនអាចដោះលែងឲ្យនៅក្រៅឃុំ។ [...]

ពលរដ្ឋ​កំពុង​ជិះ​ម៉ូតូ ត្រូវ​ក្រុម​សន្តិសុខ​បិទ​មុខ ព្រួត​វាយ​ដោយ​សេរី

ពលរដ្ឋ​កំពុង​ជិះ​ម៉ូតូ ត្រូវ​ក្រុម​សន្តិសុខ​បិទ​មុខ ព្រួត​វាយ​ដោយ​សេរី

យ៉ាងហោចណាស់ មានបុរសពីរនាក់ដែលអះអាងជាពលរដ្ឋធម្មតា កំពុងជិះម៉ូតូធ្វើដំណើរនៅតាមដងផ្លូវ តែស្រាប់​តែ​ត្រូវបានក្រុមសន្តិសុខបិទមុខ ព្រួតគ្នាវាយដោយគ្មានមូលហេតុ។


ក្រុមសន្តិសុខបិទមុខ ត្រូវបានយកមកពង្រាយ នៅក្បែរទីលានប្រជាធិបតេយ្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ C. Nita)

ហិង្សា - បុរសអ្នកដំណើរយ៉ាងហោចពីរនាក់ ត្រូវបានកងកម្លាំងសន្តិសុខចម្រុះ ព្រួតគ្នាវាយយ៉ាងដំណំ នៅព្រឹក​ថ្ងៃ​ទី១ ខែឧសភា ឆ្នាំ២០១៤នេះ។

លោក អ៊ំ រ៉ូលី ដែល​អះ​អាង​ថាជាប្រជាពលរដ្ឋធម្មតា ខណៈពេលដែលជិះម៉ូចេញពីផ្លូវភ្លោះក្រមូនស ទៅដល់ចំនុច​ក្បែរមន្ទីរ​ពេទ្យអង្គឌួង ស្រាប់​តែ​ក្រុម​សន្តិសុខទាំងនោះ បានស្ទុះនាំគ្នាដេញវាយ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...