Posts tagged as "Am Samath"

សំនុំរឿងម៉ម សូណង់ដូ៖ សាលាឧទ្ធណ៍​បាន​ប្តូរ​បទ​ចោទ ព្រោះ​គ្មាន​អ្វី​ដាក់​បន្ទុក

សំនុំរឿងម៉ម សូណង់ដូ៖ សាលាឧទ្ធណ៍​បាន​ប្តូរ​បទ​ចោទ ព្រោះ​គ្មាន​អ្វី​ដាក់​បន្ទុក

សវនាកានៅតុលាការសាលាឧទ្ធរណ៍ នារសៀលថ្ងៃពុធទី៦ ខែមីនានេះ បានត្រូវបានបញ្ចប់វេលាម៉ោងជិតបួន។ មេធាវី​ការពារលោក ម៉ម សូណង់ដូ បានស្នើសុំឲ្យសហចៅក្រម ទម្លាក់ចោលបទចោទប្រកាន់ ព្រោះតុលាការ មិនមានភស្តុតាង​អ្វីមួយ ដើម្បីជាសំអាងក្នុងការចោទប្រកាន់លោក ម៉ម សូណង់ដូ នោះទេ។ ឯតំណាងអគ្គព្រះរាជអាជ្ញា ក៏បានប្តូរបទចោទ​ប្រកាន់ លើលោកប្រធានវិទ្យុសម្បុកឃ្មុំរូបនេះដែរ ពី«មេក្លោងបង្កើតតំបន់អបគមន៍» មកជា «បទល្មើសព្រៃឈើ»វិញ។


លោក ម៉ម សូណង់ដូ នៅសាលាឧទ្ទរណ៍ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៣។ MONOROOM.info photo/ O. Vary។

ក្រោយពីបានបញ្ចប់សវនាការជាសាធារណៈ ក្នុងរយៈពេលពេញពីរថ្ងៃមកនេះ បុរស ចំណាស់ វ័យ ៧១ ឆ្នាំរូបនេះ បានដើរ​ចេញពីបន្ទប់សវនាការទាំងទឹកមុខញញឹម និងមានអមដំណើរដោយភរិយារបស់លោកផងនោះ [...]

ឧទ្ធណ៍កោះហៅ សម រង្សី រឿងបរិហាកេរ្តិ៍ ហោ ណាំហុង

ឧទ្ធណ៍កោះហៅ សម រង្សី រឿងបរិហាកេរ្តិ៍ ហោ ណាំហុង

ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ បានចេញដីកាកោះហៅ លោក សម រង្ស៊ី មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន ឲ្យបង្ហាញ​ខ្លួននៅសវនាការនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង ៨ ព្រឹក ដើម្បីចូលរួមសវនាការ ពីដំណើររឿងបរិហារកេរ្តិ៍ និង​ការផ្សព្វផ្សាយព័ត៌មាន«មិនពិត» ពីលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសកម្ពុជា។


លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសម រង្សី។ រូបថតគណបក្សសមរង្សី។

ដីកាកោះនេះត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបានកម្ពុជាបានបដិសេធ នូវសំណើរបស់អាមេរិក ដែលស្នើឲ្យកម្ពុជា​ពិចារណា​បទចោទលើ លោក សម រង្ស៉ី ដើម្បីឲ្យប្រធានគណបក្សប្រឆាំងរូបនេះ បានចូលរួមការបោះឆ្នោតជាតិក្នុងខែកក្កដា ឆ្នាំ​២០១៣នេះ។ ជា​សំណុំរឿងក្តី ចុងក្រោយតែមួយគត់ របស់លោក សម រង្ស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...