Posts tagged as "Am Samath"

មតិ​ជុំ​វិញ​សម្ដី​លោក​ស៊ូរិយា ស៊ូប៊ើឌី ស្ដី​ពី​ប្រពន្ធ័​ច្បាប់​គ្រប់់​គ្រង​ចៅក្រម ព្រះរាជអាជ្ញា

មតិ​ជុំ​វិញ​សម្ដី​លោក​ស៊ូរិយា ស៊ូប៊ើឌី ស្ដី​ពី​ប្រពន្ធ័​ច្បាប់​គ្រប់់​គ្រង​ចៅក្រម ព្រះរាជអាជ្ញា

ការអនុវត្តនូវការគោរពសិទ្ធិមនុស្ស ដែលប្រតិបត្តិដោយប្រពន្ធ័តុលាការ ក៏ជាកម្មវត្ថុមួយដ៏សំខាន់ដែរ ក្នុងដំណើរសង្កេត​​មើលនៅកម្ពុជាលើកទីប្រាំបួន របស់លោក ស៊ូរិយា ប្រាសាទ ស៊ូប៊ើឌី អ្នករាយការណ៍ពិសេសនៃអង្គការសហ​ប្រជាជាតិ។


លោក ស៊ូរិយា ប្រាសាទ ស៊ូប៊ើឌី អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ នៅក្នុងសន្និសិតកាសែត។

មុននឹងបញ្ចប់បេសកកម្មនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ​ស្តី​ពី​សិទ្ធិមនុស្សនៅកម្ពុជា លោកបាននិយាយនៅក្នុងសន្និសិតកាសែត កាលពីថ្ងៃសៅទី២៤ខែឧសភាថា ការអនុវត្ត​អនុសាសន៍​​របស់លោកកន្លងមក ទាក់ទងនឹង«ស្ថាប័នតុលាការ»នៅកម្ពុជា មានភាពយឺតយ៉ាវខ្លាំងនៅឡើយ។

តែលោកបានគាំទ្រ ចំពោះសេចក្តីព្រៀងច្បាប់សំខាន់ៗបីរបស់រដ្ឋាភិបាល [...]

កម្ពុជា​មាន​ពិន្ទុ​ល្អ ខាង​សេរីភាព​ជំនឿ​សាសនា ក្នុង​របាយការណ៍​អាមេរិក

កម្ពុជា​មាន​ពិន្ទុ​ល្អ ខាង​សេរីភាព​ជំនឿ​សាសនា ក្នុង​របាយការណ៍​អាមេរិក

«គ្មាន​ការ​រាយការណ៍​ ស្តីពី​ការ​បំពាន​លើ​ សេរីភាព​សាសនា​ទេ​» នេះជាសេចក្ដីអត្ថាធិប្បាយមួយឃ្លា នៅក្នុងរបាយការណ៍​ប្រចាំឆ្នាំ២០១២ របស់ក្រសួងការបរទេសអាមរិក ស្ដីពីសេរីភាពជំនឿសាសនានៅកម្ពុជា ដែលទំនងជាបានបង្ហាញ​ពីពិន្ទុ​ដ៏ល្អមួយ ទៅឲ្យប្រទេសនេះ។


វត្តវិហារសួគ៌ ក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

របាយការណ៍ខ្លីមួយ ដែលនិយាយសង្ខេបពីសិទ្ធិសេរីភាពខាងជំនឿសាសនា​ខាងសាសនា ត្រូវបានក្រសួងការបរទេស​អាមេរិក ចេញផ្សាយនៅថ្ងៃច័ន្ទទី២០ខែឧសភាកន្លងទៅ និងត្រូវបានស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បកប្រែជា​ខេមរភាសា ដាក់

សំណុំរឿងឈូក បណ្ឌិត៖ តុលាការខេត្ត​ស្វាយរៀង លើក​ថ្ងៃ​សវនាការ​កាត់​ក្ដី

សំណុំរឿងឈូក បណ្ឌិត៖ តុលាការខេត្ត​ស្វាយរៀង លើក​ថ្ងៃ​សវនាការ​កាត់​ក្ដី

ស្វាយរៀង៖ សាលាដំបូងខេត្តស្វាយរៀងបានប្រកាសពន្យាពេលបើកសវនាការ អតីតៈអភិបាលក្រុងបាវិតដ៏មានឥទ្ធិពល លោក ឈូក បណ្ឌិត ដែលបានបាញ់កម្មការិនីរោងចក្រនៅក្រុងបាវិត៣នាក់ឲ្យរងរបួស ទៅបើកសវនាការជាថ្មីនៅថ្ងៃទី១២ ខែមិថុនា ដោយសារតែអតីតៈអភិបាលក្រុង ដែលជាជនជាប់ចោទរូបនោះ ពុំមានវត្តមាននៅក្នុងថ្ងៃសវនការ ដោយពុំបាន​ដាក់លិខិតសុំពន្យាពេល។


លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត។ (រូបថត VOA)

ភាពភ្ញាក់ផ្អើលបានកើតមានឡើងនៅក្នុងបន្ទប់សវនាការដ៏ចង្អៀតណែន ពីសំណាក់ក្រុមអង្គការក្រៅរដ្ឋាភិបាល ម្ចាស់​បញ្ជាទិញ Puma ក្រុមសហជីព ដែលបានតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីចៅក្រមលោក លាង សួ បាន​សម្រេចប្រកាសថា សវនាការសុំណុំរឿង ដ៏ចម្រុងចម្រះអតីតៈអភិបាលក្រុងបាវិត ត្រូវបានពន្យាពេលសវនាការ [...]

ប្តូរយ៉ោម បុប្ផា «ស្ងាត់ៗ»ពី​ព្រៃ​ស មក PJ

ប្តូរយ៉ោម បុប្ផា «ស្ងាត់ៗ»ពី​ព្រៃ​ស មក PJ

អ្នកស្រី យ៉ោម បុប្ផា ត្រូវបានផ្លាស់ប្តូរកន្លែងឃុំខ្លួន ពីពន្ធនាគារព្រៃស ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់​នាយកដ្ឋាន​ពន្ធនាគារនៃក្រសួងមហាផ្ទៃ ទៅកាន់ពន្ធនាគារ PJ វិញ ដែលគ្រប់គ្រងដោយស្នងការ​នគរបាលរាជធានី​ភ្នំពេញ។ តែក្រុម​អ្នកការពារសិទ្ធិមនុស្ស និងខាងគ្រួសារជនជាប់ចោទ បានចោទថា ជារឿងខុសច្បាប់ ដោយមកពី​ការផ្លាស់ប្ដូនេះ មិនបាន​ជូនដំណឹងជាមុន។


រូបភាព អ្នកស្រីយ៉ោម បុប្ផា កាលពីខែកញ្ញាឆ្នាំ២០១២។

មូលហេតុនៃការផ្លាស់ប្តូរនេះ មន្រ្តីរដ្ឋបាលមួយរូបពន្ធនាគារព្រៃស ម២ លោក សាទ មុស បានបញ្ជាក់ថា នៅ ម២ មាន​អ្នក​ទោសកាន់តែកើនច្រើនឡើង ធ្វើឲ្យចង្អៀត។ លោក ថាក្នុងថ្ងៃនេះមានការប្តូរ អ្នកទោសស្រីជាងម្ភៃនាក់ផ្សេងទៀត ដែល​ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានតែមួយដដែល។

[...]
វិភាគ៖ អ្នក​បាញ់​សម្លាប់​មនុស្ស «រួចទោស» អ្នក​បង្ក​របួស​ស្នាម «ជាប់​ឃុំ»

វិភាគ៖ អ្នក​បាញ់​សម្លាប់​មនុស្ស «រួចទោស» អ្នក​បង្ក​របួស​ស្នាម «ជាប់​ឃុំ»

កាលពីព្រឹកថ្ងៃពុធទី២៧ខែមិនា តុលាការកំពូលបានសម្រេចបដិសេធ នូវសំណើរសុំនៅក្រៅឃុំរបស់អ្នកស្រី យ៉ោម បុប្ផា ដោយមានន័យ ស្មើនឹង«ការឃុំខ្លួនជាបន្ត»ទៀត ទៅលើសកម្មជនដីធ្លីរូបនេះ។


រូបភាព អ្នកស្រីយ៉ោម បុប្ផា កាលពីខែកញ្ញាឆ្នាំ២០១២។

អ្នកស្រី យ៉ោម បុប្ផា ដែលគេស្គាល់ ជាសកម្មជនលេចធ្លោមួយរូប ក្នុង«ជម្លោះតវ៉ាដីធ្លីនៅតំបន់បឹងកក់» ត្រូវបាន​អាជ្ញាធរ​ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ដោយបានអះអាងថា គ្រួសាររបស់អ្នកស្រី មានទំនាស់វាយទៅលើបុរស ជាអ្នករត់ម៉ូតូឌុបពីរនាក់។ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម​ផ្តន្ទាទោស​អ្នកស្រី ឲ្យជាប់ពន្ធនាគារបីឆ្នាំ ពីបទ«ប្រើអំពើហឹង្សាដោយចេតនា»។

កាលពីព្រឹកថ្ងៃពុធទី២៧ខែមិនានេះ តុលាការកំពូល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...