Posts tagged as "Luis Suarez"

ចុះ​ឡើង ៗ! ស្វារែស នឹង​ចូល​លេង​ឲ្យ​ហង្ស​ក្រហម ប៉ះ​ក្រុម​មីលបឺន

ចុះ​ឡើង ៗ! ស្វារែស នឹង​ចូល​លេង​ឲ្យ​ហង្ស​ក្រហម ប៉ះ​ក្រុម​មីលបឺន

ខ្សែប្រយុទ្ធល្វីស ស្វារែស (Luis Suarez) នឹងត្រៀមពាក់អាវក្រុមលីវើភូល (Liverpool) ដើម្បីបង្ហាញខ្លួនក្នុងការប្រកួត​មិត្តភាព នាទីក្រុងមីលបឺន (Melbourne) នៅថ្ងៃពុធសប្តាហ៏នេះ ដែលជាការបង្ហាញខ្លួនលើទីលានប្រកួតជាលើកដំបូង បន្ទាប់ពីរូបគាត់ខាំដៃកីឡាករប្រែនីស្លាវ អ៊ីវ៉ាណូវីក (Branislav Ivanovic) កាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ។


ស្វារេស ចូលមកហាត់ជាមួយក្រុមលីវើភូល។

បន្ទាប់ពីមកដល់ប្រទេសអូស្ត្រាលី កាលពីយប់ថ្ងៃសៅរ៏ ស្វារែសត្រូវបានអ្នកកាសែតហ្វកស្ពត (FOX Sport) តាមសួរ​សំណួរថា «តើលោករីករាយដែរទេ ក្នុងការមកចូលរួមជាមួយក្រុមនេះ?» និងមួយសំណួរទៀត «មានអ្នកគាំទ្រជាច្រើន​នៅតែទិញអាវអ្នក ដែលមានឈ្មោះអ្នក [...]

អាសឺណល​ចុក​ឈាម ព្រោះ​ហង្ស​ក្រហម​ថា​​លក់ ល្វីស ស្វារែស ៥៥​លាន​ផោន​វិញ

អាសឺណល​ចុក​ឈាម ព្រោះ​ហង្ស​ក្រហម​ថា​​លក់ ល្វីស ស្វារែស ៥៥​លាន​ផោន​វិញ

ក្លិបហង្សក្រហមលីវើភូល (Liverpool) បានធ្វើឲ្យក្លិបកាំភ្លើងធំអាសឺណល (Arsenal) ចុកឈាមយ៉ាងខ្លាំង បន្ទាប់ពី​ពួកគេ​និយាយថា ពេលនេះពួកគេត្រូវការ ៥៥លានផោនវិញ សម្រាប់ខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) ខណៈដែល​អាសឺណល ព្រមឲ្យ៤០លានផោនហើយ។


ល្វីស ស្វារ៉ែស កីឡាករខ្សែរប្រយុទ្ធរបស់ ក្រុមបាល់ទាត់លីវើភូល។

គួររំឮកថា កាលពីមុនក្លិបលីវើភូល បានប្រកាសថា ពួកគេនឹងយល់ព្រមលក់ស្វារែស បើក្រុមណាមួយ ហ៊ានឲ្យតម្លៃ៤០​លានផោន។ ប៉ុន្តែកន្លងមក ក្លិបអាសឺណល បានដេញថ្លៃ២ដងហើយ ពោលគឺ ៣៥លានផោន (បដិសេធ), ៣៧,៥លាន​ផោន (បដិសេធ) ហើយកាលពីយប់មិញ គ្រូបង្វឹកអាសឺណល លោកអាសិង វិងហ្គឺ (Arsene Wenger) បានសម្រេចចិត្ត​ឲ្យ​៤០ផោនពេញ ប៉ុន្តែក្លិបលីវើភូល បែរជាប្តូរចិត្តវិញថា ពេលនេះពួកគេត្រូវការ ៥៥លានផោន។

[...]
លីវើភូល បញ្ចូល​ឈ្មោះ​ស្វារែស ក្នុង​ការ​ប្រកួត​មិត្តភាព​តំបន់​អាស៊ី​ដែរ

លីវើភូល បញ្ចូល​ឈ្មោះ​ស្វារែស ក្នុង​ការ​ប្រកួត​មិត្តភាព​តំបន់​អាស៊ី​ដែរ

ក្រុមលីវើភូល (Liverpool) បានបង្ហាញឈ្មោះខ្សែប្រយុទ្ធ ល្វីស ស្វារែស (Luis Suarez) នៅក្នុងចំណោមកីឡាករទាំង​២៨​រូបដែរ ដែលត្រូវធ្វើដំណើរទៅប្រកួតនៅតំបន់អាស៊ីបូព៌ា និងអូស្ត្រាលី បើទោះបីជាខ្សែប្រយុទ្ធរូបនេះ កំពុងតែទាក់ទង​នឹង​អាចចាកចេញពីក្លិបក៏ដោយ។


កីឡាករខ្សែប្រយុទ្ធ ល្វីស ស្វារែស នៅក្នុងការប្រកួត។ (រូបថត Carl Recine)

ស្វារែស ដែលនឹងត្រូវអវត្តមានការប្រកួតដំបូងនៅរដូវកាលថ្មី បន្ទាប់ពីគាត់រងបម្រាម ១០ប្រកួត ដោយសារខាំ​ដៃ​ខ្សែ​ការពារ ប្រែនីស្លាវ អ៊ីវ៉ានូវីក (Branislav Ivanovic) របស់ក្រុមឆែលស៊ី (Chelsea) កាលពីខែមេសា បាននិយាយជាច្រើន​លើកច្រើនសារហើយ ថាគាត់មិនសប្បាយចិត្តទេ នៅក្នុងប្រទេសអង់គ្លេស។

ទោះបីជាយ៉ាងណាក៏ដោយ ក្លិបរបស់គាត់ក៏បាននិយាយដែរថា [...]

លោកវិងហ្គឺ បដិសេធ​ដេញ​ថ្លៃ​ស្វារែស ខណៈ​ក្រុម​អាសិណល មក​ដល់​ទីក្រុង​ចាការតា

លោកវិងហ្គឺ បដិសេធ​ដេញ​ថ្លៃ​ស្វារែស ខណៈ​ក្រុម​អាសិណល មក​ដល់​ទីក្រុង​ចាការតា

គ្រូបង្វឹកក្រុមអាសិណល (Arsenal) លោកអាសិង វិងហ្គឺ (Arsene Wenger) បានបដិសេធនូវការលើកឡើងថា ក្លិប អាសិណល នឹងត្រៀមលុយ៤០លានផោនសារជាថ្មីទៀត ដើម្បីដេញថ្លៃខ្សែប្រយុទ្ធល្វីស ស្វារែស (Luis Suarez) ខណៈដែលក្រុមរបស់លោកកំពុងតែស្ថិតនៅក្នុងទីក្រុងចាការតា ប្រទេសឥណ្ឌូនេស៊ី ដើម្បីត្រៀមប្រកួតមិត្តភាព។


លោកអាសិង វិងហ្គឺ ផ្ដល់ហត្ថលេខាឲ្យអ្នកដែលស្រឡាញ់ គាំទ្រក្រុមអាសិណលនៅឥណ្ឌូនេស៊ី។ (រូបថត Getty Image)

ក្លិបកាំភ្លើងធំ (អាសិណល) បានដេញថ្លៃតម្លៃ៣០លានផោន សម្រាប់ខ្សែប្រយុទ្ធក្រុមលីវើភូល (Liverpool) ម្តងរួច មក ហើយ ប៉ុន្តែត្រូវបានក្លិបហង្សក្រហមច្រានចោល។ ទោះបីជាយ៉ាងណា មានសេចក្តីរាយការណ៏ជាច្រើនលើកឡើងថា អាសិណល នឹងបន្ថែមតម្លៃពីលើនោះទៀត ដើម្បីដេញថ្លៃកីឡាករអន្តរជាតិអ៊ុយរ៉ាហ្គាយ [...]

រៀលម៉ាឌ្រីដ ត្រៀម​ដេញ​ថ្លៃ​ពី​លើ​អាសិណល ដើម្បី​យក​ស្វារែស

រៀលម៉ាឌ្រីដ ត្រៀម​ដេញ​ថ្លៃ​ពី​លើ​អាសិណល ដើម្បី​យក​ស្វារែស

ក្លិបអធិរាជស រៀលម៉ាឌ្រីដ (Real Madrid) បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីប្រជែងដេញថ្លៃពីលើក្រុមកាំភ្លើងធំ អាសិណល (Arsenal) យកខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហម លីវើភូល (Liverpool) ល្វីស ស្វារែស (Luis Suarez)។


កីឡាករខ្សែប្រយុទ្ធ ល្វីស ស្វារែស នៅក្នុងការប្រកួត។ (រូបថត Carl Recine)

ខ្សែប្រយុទ្ធដែលកំពុងតែចង់ចាកចេញពីលីវើភូល ស្វារែស បាននិយាយកាលពីម្សិលមិញថា គាត់មាន «ពីរ ឬបី»ជម្រើស ប៉ុន្តែគាត់បានអស់សំណើច ទៅលើសេចក្តីរាយការណ៏ថា គាត់នឹងទៅចូលរួមជាមួយក្រុមតោខៀវ ឆែលស៊ី (Chelsea)។

ប្រធានក្លិបរៀល លោកហ្វឡរ៉ិនទីណូ ប៉េរែស (Florentino Perez) បានត្រៀមចំណាយទឹកប្រាក់ប្រមាណ ៤០លាន​ផោន​ទៅឲ្យក្រុមលីវើភូល សម្រាប់ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយរូបនេះ ខណៈដែលហង្សក្រហម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...