Posts tagged as "Luis Suarez"

អ៊ុយរ៉ាហ្គាយ នឹង​ឡើង​ទៅ​ប៉ះ​ប្រេស៊ីល បន្ទាប់​ពី​បំបាក់​តាហ៊ីទី ៨-០

អ៊ុយរ៉ាហ្គាយ នឹង​ឡើង​ទៅ​ប៉ះ​ប្រេស៊ីល បន្ទាប់​ពី​បំបាក់​តាហ៊ីទី ៨-០

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយ នឹងត្រូវជួបជាមួយក្រុមស៊ាំបាប្រេស៊ីល នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃ​ពាន​រង្វាន់ ខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) បន្ទាប់ពីពួកគេបានប្រកួតឈ្នះក្រុមតាហ៊ីទីយ៉ាងចាស់ដៃ ដោយ​លទ្ធផល ៨-០ កាលពីយប់មិញ។


ខ្សែប្រយុទ្ធអាបេល ហឺណាន់ដេស លើកដៃធ្វើសញ្ញាបេះដូង បន្ទាប់ពីទាត់បញ្ចូលទីរួច។ (រូបថត marca.com)

ខ្សែប្រយុទ្ធអាបេល ហឺណាន់ដេស (Abel Hernandez) ដែលលេងនៅក្នុងក្រមខ័ណ្ឌអ៊ីតាលី ស៊េរីប៊ី (Serie B ) បានរក​គ្រាប់បាល់បញ្ចូលទីបានចំនួន ៤គ្រាប់តែម្នាក់ឯង។

អ្នកចាំទីតាហ៊ីទី បានជួយសង្គ្រោះបាល់ប៉េណាល់ទីបានមួយគ្រាប់ បន្ទាប់ពីអាជ្ញាកណ្តាលបណ្តេញកីឡាករតេហេវ៉ារី លូឌីវុន (Teheivarii Ludivion) ចេញនៅនាទីទី៥៩។

[...]
លីវើភូល​ព្រមាន​ស្វារែស ឲ្យ​សរសេរ​ជា​«លាយ​លក្ខណ៍​អក្សរ» បើ​ចង់​ចេញ

លីវើភូល​ព្រមាន​ស្វារែស ឲ្យ​សរសេរ​ជា​«លាយ​លក្ខណ៍​អក្សរ» បើ​ចង់​ចេញ

ក្រុមហង្សក្រហមលីវើភូល (Liverpool) បានប្រាប់ដល់ខ្សែប្រយុទ្ធរបស់ខ្លួន ល្វីស ស្វារែស (Luis Suarez) ថា ឲ្យសរសេរ​សំណើរសុំផ្ទេរ ជា«​លាយលក្ខណ៍​អក្សរ»មក បើគាត់ពិតជាចង់ចាកចេញពីទឹកដីប្រទេសអង់គ្លេសមែន។


ល្វីស ស្វារ៉ែស កីឡាករខ្សែរប្រយុទ្ធរបស់ ក្រុមបាល់ទាត់លីវើភូល។

ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយរូបនេះ គ្មានបំណងចង់បន្តអនាគតជាមួយក្រុមហង្សក្រហមទៀតទេ បន្ទាប់ពីដឹងថាមាន​ក្រុមរៀលម៉ាឌ្រីដ (Real Madrid) និងក្រុមបាសេឡូណា (Barcelona) ចង់បានរូបគាត់។

ស្វារែស វ័យ២៦ឆ្នាំ បាននិយាយថា គាត់ត្រូវតែចាកចេញ គាត់មិនអាចទ្រាំនៅក្នុងទឹកដីអង់គ្លេសឲ្យគេមើលងាយ និងជាទី​ប្រមាញ់សម្រាប់អ្នកកាសែតនោះទេ បើទោះបីជាអ្នកគាំទ្រទទូចសុំឲ្យនៅបន្ត ជួយក្លឹបមួយរដូវកាលទៀត យ៉ាងណាក៏​ដោយ។

អ្នកគាំទ្រ [...]

ក្រុម​គោ​ជល់​អេស្ប៉ាញ បំបាក់​អ៊ុយរ៉ាហ្គាយ ២-១ (VDO)

ក្រុម​គោ​ជល់​អេស្ប៉ាញ បំបាក់​អ៊ុយរ៉ាហ្គាយ ២-១ (VDO)

ក្រុមម្ចាស់ជើងឯកបាត់ទាត់ពិភពលោកឆ្នាំ២០១០ អេស្ប៉ាញ នៅតែធ្វើបានល្អជាបន្តទៀត បន្ទាប់ពីឈ្នះការប្រកួតបើក​ឆាកលើក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ដោយលទ្ធផល ២-១ ក្នុងការប្រកួតខុនហ្វេដឺរ៉េសិនខាប់ (Confederations Cup) កាលពីយប់ថ្ងៃអាទិត្យ។


កីឡាករអេស្ប៉ាញ អបអរសាទរនឹងជ័យជំនះរបស់ពួកគេ។

ខ្សែប្រយុទ្ធក្រុមបាសេឡូណា (Barcelona) ផិដ្រូ (Pedro) បានទាត់កាប់មួយទំហឹង ហើយបាល់ទៅប៉ះនឹងជើងខ្សែការពារ ឌីកូ កូហ្គាណូ (Diego Lugano) ក៏ចូលទីបានសម្រេចនៅនាទីទី២១។

១២នាទីបន្ទាប់ ខ្សែប្រយុទ្ធក្រុមវ៉ាឡិនសៀ (Valencia) រ៉ូបឺតូ សូលដាដូ (Roberto Soldado) បានទាត់បាល់បំប្លោងផុត​ដៃ​អ្នកចាំទីបានសម្រេច បន្ទាប់ពីទទួលបាល់បានយ៉ាងល្អមកពីកីឡាករខ្សែបម្រើ សេស ហ្វាប្រេហ្គាស (Cesc Fabregas)។

[...]
គ្រូបង្វឹក​ជម្រើស​ជាតិ​បារាំង​ថា ស្វារែស​ពិត​ជា​អាច​ធ្វើ​ឲ្យ​ស្ថានការណ៏​ប្រែប្រួល

គ្រូបង្វឹក​ជម្រើស​ជាតិ​បារាំង​ថា ស្វារែស​ពិត​ជា​អាច​ធ្វើ​ឲ្យ​ស្ថានការណ៏​ប្រែប្រួល

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំង លោកឌីឌីយឺ ដេសឆាំស៏ (Didier Deschamps) បាននិយាយថា ដោយ សារតែបច្ចេកទេសរបស់កីឡាករ ល្វីស ស្វារែស (Luis Suarez) ទើបធ្វើឲ្យក្រុមជម្រើសជាតិបារាំងចាញ់ក្រុមអ៊ុយរ៉ាហ្គាយ ១-០ កាលពីថ្ងៃពុធយប់មិញ ក្នុងការប្រកួតមិត្តភាពអន្តរជាតិ។


កីឡាករល្វីស ស្វារែស នៅពេលទាត់បញ្ចូលទីរបស់បារាំងរួច។ (រូបថត Reuters)

ការបរាជ័យនៅក្នុងទីក្រុងម៉ុងតេវីដេអូ (Montevideo) មានន័យថា ក្រុមបារាំងមិនដែលទទួល បានជ័យជំនះលើក្រុម​ជម្រើសជាតិ មកពីតំបន់អាមេរិកខាងត្បូងទេ បើគិតចាប់តាំងពីឆ្នាំ២០០១មក។

ខ្សែប្រយុទ្ធឆ្នើមលេងឲ្យក្រុមហង្សក្រហមលីវើភូល (Liverpool) ល្វីស ស្វារែស បានប្រើបច្ចេកទេសដ៏អស្ចារ្យ ទាត់បាល់​ចេញពីជើងស្តាំ បំប៉ោងសំណាញ់ទី [...]

បាល់ទាត់អង់គ្លេស៖ ស្វារែស​​ចង់​​ចាក​​ចេញ តែ​​លីវើភូល​មិន​​លក់​គាត់​ទេ

បាល់ទាត់អង់គ្លេស៖ ស្វារែស​​ចង់​​ចាក​​ចេញ តែ​​លីវើភូល​មិន​​លក់​គាត់​ទេ

ក្រុមបាល់ទាត់លីវើភូល (Liverpool) បានប្រកាសថា ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរ៉ាហ្គាយ ល្វីស ស្វារែស (Luis Suarez) មិនមែនសម្រាប់លក់នោះទេ។ អនាគតរបស់កីឡាករវ័យ២៦ឆ្នាំ បានក្លាយជាប្រធានបទដ៏ក្តៅកគុកមួយ នៅសប្តាហ៏នេះ បន្ទាប់ពីគាត់និយាយថា «ពេលនេះ ជាពេលល្អ ដែលត្រូវចាកចេញ»។


ល្វីស ស្វារែស ខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមលីវើភូល។

អ្នកនាំពាក្យក្រុមបាល់ទាត់លីវើភូល បាននិយាយថា «ល្វីស ស្វារែស មិនមែនសម្រាប់លក់ទេ។ ក្លឹបនឹងគាំទ្រល្វីស ហើយ​សង្ឃឹមថាគាត់នឹងគោរព តាមកិច្ចសន្យារបស់គាត់។ ក្លឹបសូមមិនធ្វើការបកស្រាយអ្វីច្រើនទេ ចំពោះរឿងនេះ។»

ស្វារែស ជាកីឡាករដ៏ជោគជ័យបំផុត ចាប់តាំងពីមកចូលរួមជាមួយក្រុមលីវើភូល កាលពីខែមករា ឆ្នាំ២០១១។ គាត់ទាត់​បញ្ចូលទីបាន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...