Posts tagged as "Heng Samrin"

ហេង សំរិន ប្រាប់​ឲ្យ​គ្រប់​សាសនា​ទាំង​អស់ រូម​«សាមគ្គី»​គ្នា

ហេង សំរិន ប្រាប់​ឲ្យ​គ្រប់​សាសនា​ទាំង​អស់ រូម​«សាមគ្គី»​គ្នា

លោក ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងអំពាវនាវ ឲ្យគ្រប់សាសនាទាំងអស់ នៅប្រទេសកម្ពុជា ត្រូវរួម​សាមគ្គីគ្នា ដើម្បីភាពសុខដុមរមនា នៃជាតិកម្ពុជាទាំងមូល។ សេចក្ដីអំពាវនាវរបស់លោក បានធ្វើឡើង​នា​វិមាន​រដ្ឋសភា កាលពីថ្ងៃទី៣០ ខែកក្កដា នេះ ក្នុងសិក្ខាសាលាមួយ ក្រោមប្រធានបទ «សុខដុមរមណីកម្ម ក្នុង​វិស័យ​សាសនានៅកម្ពុជា»។

ថ្លែងនៅចំពោះសមាជិក នៃគណកម្មការទី៧ នៃរដ្ឋសភា រដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា តំណាង​ព្រះសង្ឃនៃព្រះពុទ្ធសាសនា តំណាងសាសនាឥស្លាម និងសាសនាគ្រិស្ទ៍ ប្រមាណជាង២០០នាក់ លោក ហេង សំរិន បានថ្លែងឡើងថា ការលើកឡើងនេះ ក៏ដើម្បីឆ្លើយតបទៅនឹងការកំហែងនៃភាពជ្រុលនិយម ផ្នែក​សាសនា បង្កឲ្យមានសង្គ្រាម នៃក្រុម«រដ្ឋអ៊ីស្លាម (ISIS)» នៅមជ្ឈិមបូព៌ា និងនៅទ្វីអាហ្វ្រិកខាងជើង។

ប្រធានរដ្ឋសភារូបនេះបានបន្តថា ជាតិកម្ពុជា មិនមានការរើសអើង ផ្នែកសាសនាណាមួយឡើយ តែផ្ទុយ​ទៅ​វិញ សាសនា បានក្លាយជាចំណុច [...]

ហ៊ុន សែន ប្រាប់ អ៊ុំ សំអាន ទៅ​រៀន​ច្បាប់​ថែម ចាំ​ធ្វើ​តំណាង​រាស្រ្ត

ហ៊ុន សែន ប្រាប់ អ៊ុំ សំអាន ទៅ​រៀន​ច្បាប់​ថែម ចាំ​ធ្វើ​តំណាង​រាស្រ្ត

ប្រសិនបើព្រឹត្តិការណ៍មួយ មិនសូវមានរសជាតិខ្លាំង ចាំបាច់ត្រូវមានសម្ដីដ៏ប្រៃ របស់បុរសខ្លាំងកម្ពុជា ជ្រលក់​ចូល នោះស្ថានការណ៍ អាចនឹងមានការផ្លាស់ប្ដូរ។ ចំណែកឯករណីរបស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​មណ្ឌល​សៀមរាប មកពីគណបក្សសង្គ្រោះជាតិ ដែលមានបញ្ហាចម្រូងចម្រាស់ ជាមួយនឹងប្រធានរដ្ឋសភា លោក ហេង សំរិន នោះ ក៏ចាំបាច់ត្រូវបានលោក ហ៊ុន សែន ជ្រលក់មាត់ចូល និយាយដែរ។

ការជ្រលក់ចូលនេះ បើទោះជាគេដឹងថា លោក ហេង សំរិន យល់ព្រមបញ្ចប់រឿង ដោយដាកត្រឹមតែទណ្ឌកម្ម ផ្នែកវិន័យរដ្ឋបាល ទៅលើអ្នកតំណាងរាស្ត្រ រូបនោះក៏ដោយ។ នៅ​ព្រឹកថ្ងៃច័ន្ទ ទី២៧ ខែកក្កដា ម្សិលម៉ិញនេះ លោក ហ៊ុន សែន បានចំអកទៅកាន់តំណាងរាស្រ្ត លោក អ៊ុំ សំអាន ថាបើមិនស្គាល់ច្បាប់ទេ ទៅរៀន​ច្បាប់​ថែម ចាំមកធ្វើតំណាងរាស្រ្ត។

ថ្លែងក្នុងពិធីបុណ្យ ចម្រើនព្រះជន្ម ប្រគេនព្រះសង្ឃ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃប្រទេសកម្ពុជា លោក ហ៊ុន សែន បានពន្យល់ថា៖ [...]

អ៊ុំ សំអាន៖  សុំ​អធ្យាស្រ័យ​ត្រង់​ពាក្យ តែ​មិន​សុំ​ទោស​​ទេ

អ៊ុំ សំអាន៖ សុំ​អធ្យាស្រ័យ​ត្រង់​ពាក្យ តែ​មិន​សុំ​ទោស​​ទេ

តំណាងរាស្រ្តមណ្ឌលសៀមរាប របស់គណបក្សសង្គ្រោះជាតិ បានថ្លែងថា លោកមិនមានអ្វីខុស សម្រាប់ជាតិ និងប្រជាពលរដ្ឋឡើយ។ ហើយលោកក៏មិនខ្លាច នូវអ្វីដែលធ្វើត្រឹមត្រូវ តាមច្បាប់នោះដែរ។ លោកថាអ្វី ដែល​ជម្រុញឲ្យលោក ចេញនូវលិខិតនេះ ព្រោះលោកបានឃើញ កំដៅនយោបាយកាន់តែក្តៅឡើង ហើយឈាន ដល់ការចាប់សកម្មជន គណបក្សលោកជាបន្តបន្ទាប់។

លោក អ៊ុំ សំអាន តំណាងរាស្រ្ត មកពីគណបក្សប្រឆាំង បានថ្លែងក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តី​មនោរម្យ​.អាំងហ្វូ នាព្រឹកថ្ងៃទី២៥ ខែកក្កដានេះថា បើសិនជាលោក នៅបន្តប្តឹងផ្តល់គ្នាទៀតនោះ មុខជាអាច​ប្រឈម​មុខគ្នា កាន់តែខ្លាំង។ ហើយកំដៅនយោបាយ ក៏កាន់តែធំ ការចាប់ ឬឃុំខ្លួនសកម្មជនគណបក្ស ក៏អាចនឹង​មាន​ជាបន្តដែរ។

លោក សំអាន បានថ្លែងឡើងថា៖ «យើងគួរតែបញ្ចប់ការប្តឹងតវ៉ាគ្នា យើងត្រូវអនុវត្តតាមបែប “វប្បធម៌សន្ទនា” ដូចមេបក្សទាំងពីរវិញ។ (...) បើនៅតែប្តឹងផ្តល់គ្នា នោះវាគ្មានប្រយោជន៍អ្វី [...]

«ហេង សំរិន ធ្លាប់​អាន​អក្សរ​"ច្រឡំ"​ជួរ!»

«ហេង សំរិន ធ្លាប់​អាន​អក្សរ​"ច្រឡំ"​ជួរ!»

បក្ខជន ដែលបានចូលរួមផ្ដួលរំលំ របបខ្មែរក្រហម នាឆ្នាំ១៩៧៩ ហើយត្រូវបានរបបថ្មី ហៅថា «សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា» លើកបន្តុបដោយវៀតណាម ឲ្យឡើងកាន់តំណែង មានអំណាចដើម្បីដឹកនាំប្រទេស​នោះ មួយភាគធំសុទ្ធសឹង ជាមនុស្សមិនចេះអក្សរ ឬមានចំណេះដឹងតិចតួច។ ពីក្នុងចំណោមនោះ មានមេ​ដឹកនាំ​«គ្រាក់ៗ» របស់គណបក្សប្រជាជនកម្ពុជា សព្វថ្ងៃ ដូចជាលោក ហេង សំរិន នេះជាដើម ដែលបើសូម្បី អាន​អក្សរ ក៏មិនត្រូវជ្រុងផងនោះ។ នេះ បើតាមការអះអាង របស់អតីតសាស្ត្រាចារ្យមួយរូប។

ពីរដ្ឋធានីប៉ារីស អ្នកស្រី វ.អ. អតីតសាស្ត្រចារ្យផ្នែកអក្សរសាស្ត្រ នៅវិទ្យាល័យបាក់ទូក ដែលបានចេញមក​រស់​នៅ ក្នុងប្រទេសបារាំង តាំងពីច្រើនឆ្នាំមកហើយ បានរំលឹករឿងនេះ ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថា លោក ហេង សំរិន អតីតប្រធាន​ក្រុម​ប្រឹក្សា​រដ្ឋ និងជា​អគ្គលេខាធិការ​បក្ស​ប្រជាជន​បដិវត្តកម្ពុជា បានអាន​អក្សរ នៅ​ក្នុង​លិខិត​ដដែលៗ សរសេរដោយមនុស្សដដែល [...]

អ៊ុំ សំអាន ថា ឈាង វុន ត្រូវ​មើល​មាត្រា៨០ នៃ​រដ្ឋធម្មនុញ​សិន

អ៊ុំ សំអាន ថា ឈាង វុន ត្រូវ​មើល​មាត្រា៨០ នៃ​រដ្ឋធម្មនុញ​សិន

ការវាយប្រហារ ដោយពាក្យសំដី នៃអ្នកតំណាងរាស្រ្តពីរនាក់ មកពីគណបក្សផ្សេងគ្នា បានធ្វើឲ្យល្បីរន្ទឺរ កក្រើក​ពេញពិភពកម្ពុជា ព្រោះម្ខាង ចង់ការពារប្រធានរដ្ឋសភា និងម្ខាងទៀត ចោទប្រកាន់ប្រធានរដ្ឋសភា ថា​បាន​រំលោភរដ្ឋធម្មនុញ្ញ។

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៧ ខែកក្កដានេះ លោក ឈាង វុន តំណាងរាស្ត្រ មកពីគណបក្ស​ប្រជាជនកម្ពុជា អ្នកនាំពាក្យ និងជាប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃរដ្ឋសភា បានចោទប្រកាន់តំណាងរាស្រ្តមួយរូប មកពីគណបក្សសង្គ្រោះជាតិ ពីករណី«ថ្លើមធំ» ប៉ុនប៉ងប្តឹងប្រធានរដ្ឋសភា លោក ហេង សំរិន ទៅក្រុមប្រឹក្សាធម្មនុញ្ញ។ លោកថា បើតំណាង​រាស្រ្ត អ៊ុំ សំអាន ដែលល្បីខាងបញ្ហាព្រំដែននោះ មិនដកចិត្ត មិនដកបណ្តឹង ប្តឹងប្រធានរដ្ឋសភានោះទេ គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងធ្វើការជំនួសសភាពេញអង្គ ដើម្បីឈានទៅដកអភ័យឯកសិទ្ធិសភា ពីលោក អ៊ុំ សំអាន មុននឹងប្រគល់លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...