Posts tagged as "Ny Chakriya"

ចាប់​ខ្លួន​មន្ត្រី​​សិទ្ធិ​មនុស្ស​​៤​រូប​​និង​​មន្ត្រីគ.ជ.ប.​១​រូប ពី​បទ​ចោទ​ដ៏​«អាថ៌កំបាំង»

ចាប់​ខ្លួន​មន្ត្រី​​សិទ្ធិ​មនុស្ស​​៤​រូប​​និង​​មន្ត្រីគ.ជ.ប.​១​រូប ពី​បទ​ចោទ​ដ៏​«អាថ៌កំបាំង»

«ខ្ញុំនិយាយមុនមិនបាន នៅមុនម៉ោង» នេះជាសំដី របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ឆ្លើយតបទៅនឹងសំនួរអ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ ទី២៩ ខែមេសានេះ ដើម្បីចង់ដឹង​ពីបទ​ចោទ​ណាមួយ ដែលអាចឈាន​ទៅធ្វើការចាប់ខ្លួនមន្ត្រី របស់សមាគមអាដហុក៤នាក់ និងមន្ត្រី អគ្គ​លេខាធិការ​​​រង របស់​គណៈកម្មាធិការ​ជាតិ រៀបចំការបោះឆ្នោត​មួយនាក់។ លោក យ៉ិនទៀង បាន​អះអាង​ទៀត​ថា រហូត​លុះ​ត្រា​តុលាការ​​ទទួលធ្វើការ​ចោទប្រកាន់ នោះលោកនឹងធ្វើសន្និសីទ​សារព័ត៌មាន​ប្រកាស​​ប្រាប់ ហើយ​នឹង​សរសេរ​​ជា​លាយ​លក្ខណ៍​អក្សរបន្ថែមទៀត។

ចម្លើយរបស់លោក ឱម យ៉ិនទៀង បានបង្កនូវភាពមន្ទិល ទាក់ទងនឹងការចាប់ខ្លួន ឬការបង្ខាំង​សេរីភាព​មនុស្ស ក្នុង​នាមជាពលរដ្ឋ ដោយ«ខុសច្បាប់» ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយរបស់លោក។ [...]

ដង្ហែ​ក្បួន​ទិវា​សិទ្ធិ​មនុស្ស៖ អង្គការ​សង្គម​ស៊ីវិល​សុំ​ប្ដូរ​ទិសដៅ

ដង្ហែ​ក្បួន​ទិវា​សិទ្ធិ​មនុស្ស៖ អង្គការ​សង្គម​ស៊ីវិល​សុំ​ប្ដូរ​ទិសដៅ

ការស្នើរសុំជាបន្ត ទៅកាន់ក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីសំណើរលើកទីមួយ របស់ពួកគេ ដែលសុំ​ដើរ​ដង្ហែជាក្បួន ពីពហុកីឡាដ្ឋានជាតិអូឡាំពិក ទៅសួនច្បារ មុខវត្តបទុមវត្តីនៅថ្ងៃទី១០ ខែធ្នូខាងមុខ ត្រូវបាន​សាលា​រាជធានីបដិសេធ និងប្រាប់ឲ្យប្ដូរទិសដៅ ត្រឹមតែពីមុខស្ថានីយអយស្ម័យាន ទៅកាន់ទីលាន​ប្រជា​ធិបតេយ្យ ដែលមានចំងាយពីគ្នា ប្រមាណជា១០០ម៉ែត្រប៉ុណ្ណោះ។

តំណាង​សម្ព័ន្ធ​អង្គការ​​សង្គម​ស៊ីវិល និង​ជា​ប្រធាន​លេខាធិការ ​គណៈកម្មាធិការ ​នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស (CHRAC) លោក សួន ប៊ុនសក្តិ បាន​ឲ្យ​ដឹងថា ក្រុមអង្គការសង្គម​ស៊ីវិល ​នៅ​តែ​រក្សា​ជំហរ​ ក្នុង​ការ​ហែ​ក្បួន ​តែ​ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍ ​ដូច​ការ​អះអាង​របស់​សាលា​រាជធានី​នោះ​ សង្គម​ស៊ីវិល​បាន​សម្រេច​​ផ្លាស់ប្តូរ​ ការ​ប្រមូល​ផ្តុំ​ ទៅ​ខាង​មុខ​មន្ទីរ​រដ្ឋសភា​ជាតិ​វិញ​ ហើយ​ហែរ​ទៅ​ប្រមូល​ផ្តុំ​នៅ​លើ​ទីលាន​ប្រជា​ធិបតេយ្យ​​វិញ​ [...]

មតិ​នានា​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា

មតិ​នានា​ស្នើ​ឲ្យ​មាន​ការ​បោះឆ្នោត​ត្រឹមត្រូវ និង​យុត្តិធម៌​នៅ​កម្ពុជា

តើធ្វើយ៉ាងណា ដើម្បីអាចដាក់ការជឿជាក់ និងទុកចិត្តថា ការបោះឆ្នោតនោះ ពិតជាកើតឡើងដោយសេរី ត្រឹម​ត្រូវ យុត្តិធម៌ គ្មានការបង្ខិតបង្ខំ គ្មានការបន្លំ និងគ្មានការកំហែងនោះ? តើនឹងត្រូវធ្វើយ៉ាងណា នៅពេលដែល​លទ្ធផល នៃការបោះឆ្នោតមួយ ត្រូវបានភាគីមួយ ឬច្រើន បង្ហាញពីភាពមិនអាចទទួលយកបាន ហើយធ្វើការ​ប្តឹងតវ៉ា និងទាមទារឲ្យមានការបោះឆ្នោតឡើងវិញនោះ?

តើយន្តការ និងសុច្ចករ នៃការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខ អាចនឹងមានដល់កម្រិតណា សម្រាប់​គ្រប់​ភាគីចូលរួម អាចទទួលយកបាន? គ្រប់ការងារ ដែលពាក់ព័ន្ធនឹងការបោះឆ្នោត តាំងពីចាប់ផ្តើមរៀបចំ​បោះ​ឆ្នោត រហូតដល់ការប្រកាសលទ្ធផល នៃការបោះឆ្នោតមួយ ដែលគ្មានការតវ៉ាពីម្ចាស់ឆ្នោត និងពី​គ្រប់​ភាគី​ពាក់​ព័ន្ធ....

រាល់ចំណោទខាងលើនេះ ត្រូវបានបកស្រាយដោយវាគ្មិនមួយចំនួន ដែលមានបទពិសោធន៍ និងធ្វើការងារ​ផ្ទាល់ ពាក់ព័ន្ធនឹងបញ្ហាទាំងនោះ តាំងពីច្រើនឆ្នាំមកហើយ ដើម្បីជ្រាបពីបញ្ហា [...]

មន្រ្តី CNRP ថា​តុលាការ​ចេញ​ដីកា​«ផ្កា​ននោង» ឲ្យ​ចាប់ សម រង្ស៊ី

មន្រ្តី CNRP ថា​តុលាការ​ចេញ​ដីកា​«ផ្កា​ននោង» ឲ្យ​ចាប់ សម រង្ស៊ី

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានទេ ជុំវិញ​ដីកាបង្គាប់ឲ្យចាប់ខ្លួន សម រង្ស៊ី ក្នុងបទល្មើសដែលបានចប់ តាំងពីឆ្នាំ២០០៣។ តែក្នុងកិច្ចសម្ភាស​ជា​មួយ​មន្រ្តីជាន់ខ្ពស់ម្នាក់ នៃគណបក្សសង្គ្រោះជាតិ បាន​ចាត់​ទុក​ដីកា ដែលចេញដោយបុគ្គល នៃព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ថាជាដីកា«ផ្កា ននោង»។

លោក រស់ សួរ មន្រ្តីបច្ចេកទេសជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានបង្ហាញការហួសចិត្ត ចំពោះ​ដីកា​នោះ​ប្រាប់ទស្សនាវដ្តីថា «សម័យនេះហើយ តុលាការនៅតែចេញដីការ ផ្កាននោង ទៀត»។ លោកបាន​ពន្យល់​ថា ដីកានោះ គ្រាន់តែជាការបន្លាចគេឯង គ្រាន់តែលំអរ ឬបំភាន់ភ្នែក អ្នកមិនដឹងប៉ុណ្ណោះ។ លោក​បាន​ថ្លែងឲ្យដឹងថា៖ «របស់ឆើត ដូចផ្កាននោង ដាក់ទៅកង្កែបវាស៊ី តែគ្មានរស់ជាតិទេ។ (...) បានគ្រាន់​ល្អ​មើល កង្កែបវាអាចស៊ី... តែសម្រាប់មនុស្សគេមិនស៊ីទេ។»

[...]
មន្ត្រី​សង្គម​ស៊ីវិល​មិន​សង្ឃឹម​ថា​ជន​វាយ​តំណាង​រាស្ត្រ ចេញ​សារភាព

មន្ត្រី​សង្គម​ស៊ីវិល​មិន​សង្ឃឹម​ថា​ជន​វាយ​តំណាង​រាស្ត្រ ចេញ​សារភាព

តើការអំពាវនាវ របស់លោកនាយករដ្ឋមន្រ្តី ឲ្យជនដៃដល់ ដែលបានវាយដំ ទៅលើតំណាងរាស្ត្រពីររូប មក​ពី​គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ ចូលខ្លួនមកសារភាពនោះ អាចទៅរួចឬទេ? បើសិន​ជាគ្មានការចូលខ្លួន មកសារភាព តើសមត្ថកិច្ចកម្ពុជា មានលទ្ថភាពស្វែងរក ចាប់ខ្លួនក្រុមទាំងនោះ បាន​ដល់​កម្រិតណា?

សម្រាប់មន្ត្រីសង្គមស៊ីវិលមួយរូប លោក នី ចរិយា មកពីសមាគមការពារសិទ្ធិមនុស្ស អាដហុក បានសម្ដែង​ទុទិដ្ឋិនិយម ពីការចូលសារភាព របស់ក្រុមជនដៃដល់ទាំងនោះ។ បើទោះជាលោក បានថ្លែងគាំទ្រ ចំពោះ​សេចក្តីអំពាវនាវ របស់លោកនាយករដ្ឋមន្រ្តីកម្ពុជានោះក្ដី តែលោកបានលើកយកករណីលោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលទាល់តែមានសារព្រមាន ពីលោក ហ៊ុន សែន ទើបមានការចូលសារភាព។ លោក នី ចរិយា បានថ្លែងឡើងថា៖ «បើសិនជារឿងនេះ កើតឡើងដោយចេតនាពិតប្រាកដ អាចមានការ​ចេញ មកសារភាពដែរ ដូចជារឿង ឈូក បណ្ឌិត... នាយករដ្ឋមន្រ្តីបញ្ចេញសារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...