៧៣ពាន់ដុល្លា ដើម្បីបានផឹកកាហ្វេជាមួយ«ថៅកែ»អៀផល ក្នុងការដេញថ្លៃមួយ
តើមាននរណាខ្លះ អាចមានសំណាងអាចទៅអង្គុយផឹកកាហ្វេ ជាមួយនឹងនាយកមហាក្រុមហ៊ុនកំព្យូទ័រដ៏ធំជាងគេ របស់ពិភពលោក ឈ្មោះអៀបផល (Apple) នោះ? កម្មវិធីដេញថ្លៃនេះ ត្រូវបានបង្កើតឡើង នៅតាមបណ្ដាញអាំងធើណែត ដើម្បីប្រមូលមូលិធិ ទៅជួយទ្រទ្រង់អង្គការមួយ ដែលធ្វើការងារ ការពារសិទ្ធិមនុស្ស។
លោក ធីម ឃូក អគ្គនាយកក្រុមហ៊ុន អៀផល ក្នុងពេលបង្ហាញផលិតផលទូរស័ព្ទដៃចុងក្រោយគេ។
ចុះអ្នកវិញ យល់ថា គួរត្រូវរាប់ថាជាសំណាង ឬជាបំណងយ៉ាងមុតមាំ ក្នុងការជួបផឹកកាហ្វេមួយពែងតូច ជាមួយអគ្គនាយកក្រុមហ៊ុនអៀផល លោក ធីម ឃូក (Tim Cook) ឬយ៉ាងណា? «សំណាង ឬបំណង»នេះ ត្រូវបានគេដាក់ឲ្យដេញថ្លៃ នៅតាមបណ្ដាញអាំងធើណែត ដើម្បីស្វែងរកមូលិធិជួយដល់ អង្គកាការពារសិទ្ធិមនុស្សមួយ។ កាលពីថ្ងៃពុធកន្លងមក គេត្រូវមានប្រាក់យ៉ាងហោចណាស់ [...]