អាមេរិក៖ អ្នកគ្រូផូរផង់ពីររូប បង្រៀនសិស្សក្មេង ឲ្យចេះរួមរ័ក្សបីនាក់
ស៊ើឡី ឌូហ្វ្រេន (Shelley Dufresne) អាយុ៣២ឆ្នាំ និង រ៉ាឆែល រ៉េស្ពេស (Rachel Respess) អាយុ២៤ឆ្នាំ ដែលជាគ្រូបង្រៀន នៅក្នុងអនុវិទ្យាល័យ ដេស្ត្រេអេន (Destrehan) ក្នុងរដ្ឋល្វីសាន (Louisiane - ផ្នែកខាងត្បូងសហរដ្ឋអាមេរិក) កំពុងស្ថិតនៅលើ«ជ្រុញ» នៃប្រព័ន្ធយុត្តិធម៌អាមេរិក។ អ្នកគ្រូទាំងពីរ ត្រូវបានចោទប្រកាន់ពីបទសេពសន្ធវៈ ជាមួយកូនសិស្សខ្លួនឯង ដែលមានអាយុទើបតែ១៦ឆ្នាំ។
បន្ទាប់ពីចេញពីមើលការប្រកួតបាល់ទាត់មួយ កាលពីថ្ងៃទី១២ ខែកញ្ញានេះ អ្នកគ្រូទាំងពីរបាននាំសិស្សជំទង់ ទៅកាន់លំនៅដ្ឋានរបស់អ្នកគ្រូម្នាក់ រួចនៅយប់នោះ ពួកគេទាំងបីនាក់ បានដឹកដៃគ្នារួមរ័ក្សភិសម័យ យ៉ាងរំភើយឆ្ពោះទៅកាន់ថានសួគ៌ទាំង៧ជាន់។
បន្ទាប់ពីនោះមក សិស្សជំទង់ដែលមានជំនក់ចិត្តស្រាប់ ទំនងជាបានត្រឡប់ទៅរួមរ័ក្សជាច្រើនដងទៀត ជាមួយនឹងគ្រូបង្រៀនរបស់ខ្លួន។ [...]