សាសនា​«បីសាច» បង្ខំ​កុមារី​ឲ្យ​លក់​ខ្លួន ជា​មួយ​មនុស្ស​ប្រុស​១៨០០នាក់

ក្នុងភាគខាងលិចនៃប្រទេសអង់គ្លេស យុវតីវ័យក្មេងមួយរូប បានរៀបរាប់នៅក្នុងសៀវភៅ ពីជីវិតដ៏ខ្លោចផ្សារនៃ​កុមារភាព​របស់​ខ្លួន ដែលបានឆ្លងកាត់ ការរស់នៅជាមួយក្រុមសាសនាមួយ ក្នុងរយៈពេលរាប់ឆ្នាំ។ នាង​បាន​រៀប​រាប់​ជា​អាថ៌ថា នាងបានប្រើប្រាស់«សម្ភារៈសេពកាម»នៅទីនោះ ដើម្បីបំប៉នដល់ទំនាក់ទំនង ដែលបានធ្វើឡើង ទៅ​លើ​កុមារ​មិន​ទាន់​គ្រប់​អាយុ ពី​សំណាក់​មនុស្ស​ចាស់ៗ ដែលចូលចិត្តរួមភេទជាមួយកុមារ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៤ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 25, 2014
  • ប្រធានបទ: ហួសនិស្ស័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំទៅសាលានៅពេលថ្ងៃ តែខ្ញុំជាទាសករផ្លូវភេទនៅពេលយប់។ មានពេលមួយនោះ ខ្ញុំនឹកឃើញចង់​សម្លាប់​ខ្លួន។» កុមារី អាណាប៊ែល ហ្វ័រ៉េស (Annabelle Forest - ឈ្មោះដែលអ្នកសារព័ត៌មានដាក់ឲ្យ) មាន​អាយុ​នៅថ្ងៃនេះ ជាង២០ឆ្នាំ បានរំលឹកឡើងវិញពីជីវិតដ៏ទារុណ នៅក្នុងសៀវភៅមួយ ដែលទើបនឹងបោះពុម្ភ​ចេញ​ផ្សាយ នៅក្នុងចក្រភពអង់គ្លេស។ សៀវភៅនេះ មានចំណងជើងជាភាសាអង់គ្លេសថា៖ «The Devil on the Doorstep : My Escape From a Satanic Sex Cult»។

អ្វីដែលបានរៀបរាប់ នៅក្នុងសៀវភៅនេះ គឺជាភាពរន្ធត់ខ្លោចផ្សា ដ៏រន្ធត់បំផុត មិនដែលធ្លាប់ជួប​នៅក្នុង​ប្រវត្តិ​សាស្ត្រ​ទំនើប នៃបណ្ដាប្រទេសនៅបស្ចឹមលោក។ នេះបើតាមការលើកឡើង របស់សារព័ត៌មាន​អង់គ្លេស Daily Mail។

ដេកជាមួយមនុស្សប្រុស ១៨០០នាក់

ក្នុងអាយុ៧ឆ្នាំ នាងតូចត្រូវបានចាប់ឲ្យស្គាល់ និងចូលក្នុងសាសនា ឃិដវេលី (Kidwelly) ដែលជាឈ្មោះ​ក្រុង​តូចមួយ ក្នុងតំបន់ភាគខាងលិចនៃចក្រភព។ នៅពេលនោះ ខូលីន បាធ្លៃ (Colin Batley) ឪពុកចុង​របស់​នាង ដែលជាសមាជិកម្នាក់របស់សាសនានោះ បានប្រារព្ធពិធីមួយឡើង៖ នោះគឺចាប់បង្ខំឲ្យនាងតូច ចូលរួម​ក្នុង​ការ​រួមភេទរវាងគាត់ និងម្ដាយបង្កើតរបស់នាង។ នៅអាយុ១១ឆ្នាំ ឪពុកចុងរូបនោះ បានរំលោភនាង​២ដង។ ហើយ​នៅបីឆ្នាំក្រោយមកទៀត គឺម្ដាយបង្កើតរបស់នាងផ្ទាល់តែម្ដង ជាអ្នក​បំពារបំពាន​ផ្លូវភេទ​មក​លើនាង នៅ​ក្នុង​ពិធីស្វែងរកស្ថានសួគ៌៧ជាន់មួយបែប។

បើតាមសំដីរបស់នាង ដែលត្រូវបានសរសេររៀបរាប់ នៅក្នុងសៀវភៅនោះ បានឲ្យដឹងថា នៅក្នុងអំឡុង​ពេល​បន្ទាប់ពីនោះមក នាងត្រូវបានបង្ខំឲ្យលក់ខ្លួន ដើម្បីស្វែងរកមូលនិធិទ្រទ្រង់សាសនា ហើយ​បានដេក​ជា​មួយ​មនុស្សប្រុស មានចំនួនយ៉ាងហោច ១៨០០នាក់។

«យើងមិនហ៊ាន បើកភ្នែកសម្លឹងជននោះ ចំពីមុខទេ»

អាណាប៊ែល ហ្វ័រ៉េស បានអះអាងថា នាងនឹងមិនអត់អោនទោស ឲ្យម្ដាយរបស់នាងជាដាច់ខាត។ នាងបាន​បន្តទៀតថា នៅក្នុងប៉ុន្មានឆ្នាំនៃយុវភាពរបស់នាង នាងបែរជាស្ថិតនៅក្រោមការ​ត្រួតពិនិត្យរបស់ជន​កំណាច​មួយរូប ដែលមានសិទ្ធិកំណត់ លើជោគវាសនានៃសមាជិកនានា របស់សាសនា។ «យើងមិនហ៊ាន បើក​ភ្នែក​សម្លឹងជននោះ ចំពីមុខទេ។ ទាំងអស់គ្នា ត្រូវអនុវត្តន៍តាមអ្វីដែលជននេះនិយាយ។ បុរសនេះ សួរខ្ញុំ​ជា​រឿយៗ​ ថាតើខ្ញុំចូលចិត្តការសេពកាម ជាមួយគាត់ឬទេ? ខ្ញុំចាំបាច់ត្រូវឆ្លើយថា ចូលចិត្ត ព្រោះបើមិនអញ្ចឹងទេ ជន​កំណាច​​អាច​នឹង​សម្លាប់ខ្ញុំ។»

បន្ទាប់ពីធ្លាក់ខ្លួនមានផ្ទៃពោះ នៅអាយុ១៧ឆ្នាំនោះ នាងបានឆ្លៀតពេលរត់គេសខ្លួន នៅមួយឆ្នាំក្រោយមក នៅពេល​ដែលនាងបានប្រសូតកូន។ ចំណែកឯឪពុកចុង និងម្ដាយបង្កើតរបស់នាង ត្រូវបានឃាត់ខ្លួន។ តុលាការ​បាន​សម្រេច​ទោសជនទាំងពីរនេះ ឲ្យជាប់ពន្ធនាគារពី១១ ដល់១២ឆ្នាំ ពីបទរំលោភបំពានលើកុមារ ក្នុងរយៈ​ពេល​ច្រើន​ឆ្នាំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...