អាយហ្វូន ៦ ពិត​ជា​អាច​«បត់​បាន»​ដោយ​ងាយ​មែន​ឬ? (vdo)

ទូរស័ព្ទទើបនឹងចេញថ្មី របស់ក្រុមហ៊ុន អ៊័បផល (Apple) ដ៏ល្បីឈ្មោះ អាយហ្វូន ៦ (iPhone 6) អាចនឹងត្រូវធ្វើឲ្យកោង យ៉ាងងាយស្រួលបំផុត ប្រសិនបើអ្នកប្រើប្រាស់ យកទូរស័ព្ទនេះ ទៅដាក់ក្នុងហោប៉ៅខោខាងក្រោយ ហើយ​ចៃដន្យ​ត្រូវ​បាន​អង្គុយ​ពី​លើ។ គ្រាន់តែទើបចេញលក់ដំបូង អ្នកប្រើប្រាស់ជាច្រើន បានសម្ដែងការក្ដៅក្រហាយរួចទៅហើយ។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៣ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 24, 2014
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទូរស័ព្ទទំនើប អាយហ្វូន ៦ មិនបាក់ជាពីរទេ។ តែវាអាចបត់ ឬអាចកោងបាន។ មកពីវាស្ដើងពេក? ឬក៏មក​ពី​ក្រុមហ៊ុន​អ័បផល មិនបានគិតពីភាពរឹងមាំរបស់វា? មនុស្សជាច្រើនដែលបានទិញទូរស័ព្ទនេះយកមកប្រើ ភ្លាមៗបន្ទាប់ពីវាចេញមកលក់នោះ បានសម្ដែងការក្ដៅក្រហាយ ព្រោះតែពួកគេបានយកទូរស័ព្ទនេះ មក​ដាក់​ក្នុងហោប៉ៅខោខាងក្រោយ រួចអង្គុយពីលើ។

ការលើកឡើងកាន់តែច្រើនឡើង នៅតាមបណ្ដាញសង្គម ឬនៅក្នុងវេទិកាជជែកឆ្លើយ របស់អ័បផលតែម្ដង។ តែជុំវិញបញ្ហានេះ ក្រុមហ៊ុនផ្លែប៉ោម បដិសេធមិនធ្វើអត្ថាធិប្បាយឡើយ បង្កឲ្យចម្ងល់កើតមានកាន់តែខ្លាំង ពីសភាពរឹងមាំរបស់ទូរស័ព្ទចេញថ្មី អាយហ្វូន ៦ និង អាយហ្វូន ៦ផ្លាស។​ សូមទស្សនាវីដេអូខាងក្រោមនេះ ដែលនឹងបង្ហាញថា ប្រសិនបើយើងប្រើម្រាមដៃកាច់ទូរស័ព្ទនេះ ជាលទ្ធផល យើងនឹងទទួល​បាន​ទូរស័ព្ទ​អាយហ្វូន ៦ផ្លាសមួយ ដែលមានរាងកោង ឬបត់ជាពីរ។

ប៉ុន្តែករណីទូរស័ព្ទដែលមានទំហំធំ និងស្ដើងបែបនេះ អាចត្រូវបានបត់ជាពីរ ឬអាចកោងនោះ មិនមែន​ជា​រឿង​មួយថ្មីថ្មោងនោះទេ។ អាយហ្វូន៤ ដែលមានកម្រាស់ក្រាស់ជាង តូចជាងផង ក៏នៅធ្លាប់មានបញ្ហានេះ។ រីឯទូរស័ព្ទគូរប្រជែងផ្សេងទៀត ដូចជា Samsung Galaxy S4 - BlackBerry Q10 ឬទូរស័ព្ទ HTC Evo សុទ្ធតែ​មានបញ្ហានេះទាំងអស់។ បញ្ហាត្រង់ថា អាយហ្វូន ដូចជាមានតម្លៃថ្ងៃជាងគេបន្ដិច ហើយវានឹងក្លាយជាការ​បាត់បង់មួយ ប្រើសិនទូរស័ព្ទនេះ ត្រូវបានបត់ជាពីរ ឬមានរាងកោង ដោយសារអ្នកប្រើប្រាស់យកវា ទៅដាក់​ក្នុងហោប៉ៅខោខាងក្រោយ ហើយអង្គុយពីលើ។

បើអញ្ចឹងទៅវិញទេ មុននឹង អ័បផល ចេញមកបកស្រាយជាផ្លូវការ និងដើម្បីបញ្ជៀសការក្ដៅក្រហាយ សូម​ធ្វើការប្រុងប្រយ័ត្ន នៅពេលដាក់ទូរស័ព្ទ អាយហ្វូន៦ ទៅតាមខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...