ចាប់រំលោភលើឆ្នេរ ទាំងកណ្ដាលថ្ងៃ ពោរពាសដោយមនុស្ស
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៤ មេសា ២០១៥
- កែប្រែចុងក្រោយ: April 14, 2015
- ប្រធានបទ: សេពសន្ធវៈ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើតាមភ្នាក់ងារនគរបាល នៅតំបន់ឆ្នេរ ដែលមានហេតុការណ៍ បានឲ្យដឹងថា យុវតីជាជនរងគ្រោះ ត្រូវបានបំពានលើរាងកាយ ដោយបុរសបីនាក់ កាលពីខែមីនាកន្លងទៅ។ បុរសទីបី កំពុងស្ថិតក្រោម ការស្វែររកចាប់ខ្លួន នៅឡើយ។ នគរបាលបានសង្ស័យមនុស្សទីបួនម្នាក់ទៀត ប៉ុន្តែនគរបាលនៅមិនទាន់ច្បាស់ ពីមុខសញ្ញាមួយនេះ ហើយមិនទាន់ប្រាកដថា ជននេះមានជាប់ពាក់ព័ន្ធ នៅក្នុងសំនុំរឿងនេះ យ៉ាងដូចម្ដេចទេ។
ការរំលោភនេះ ត្រូវបានថតជាប់ ដោយទូរស័ព្ទដៃមួយគ្រឿង។ យុវតីរងគ្រោះ ត្រូវបានបង្ខំឲ្យដេក នៅលើកៅអីលំហែកាយ នៅលើឆ្នេរ ក្រោយពីត្រូវបានជនទាំងនេះ លោមព័ទ្ធជុំជិត។ នៅពេលភ្លាមៗ មិនមាននរណាម្នាក់ បានរាយការណ៍ករណីនេះ ទៅអាជ្ញាធរទេ ទោះជានៅជុំវិញនោះ មានមនុស្សម្នារាប់សិបនាក់ ក៏ដោយ។
ប៉ុន្តែអ្នកស៊ើបអង្កេត បានរកឃើញវីដេអូនេះ នៅពេលដែលពួកគេកំពុងស្រាវជ្រាវ នៅក្នុងសំនុំរឿង បាញ់បោះផ្សេងទៀត ដែលធ្វើឲ្យអាជ្ញាធរ ឈានទៅបើកសំនុំរឿង ចាប់រំលោភ ហើយចាប់បានជនទាំងពីរនាក់ បញ្ជូនទៅតុលាការ។
ចំណែកឯយុវតីរងគ្រោះវិញ បាននិយាយថា នាងមិនបានដាក់ពាក្យបណ្ដឹង ពីករណីនេះទេ ដោយហេតុថា នាងមិនបានចាំអ្វីបានច្រើន និងឲ្យច្បាស់ ពីហេតុការណ៍ ដ៏អាក្រក់នេះឡើយ។ នាងគិតថា នាងទំនងជា ត្រូវបានគេបញ្ច្រក ឲ្យផឹកគ្រឿងស្រវឹង រហូតមិនដឹងខ្លួន៕