Posts tagged as "Pedophile"

ទិវា​កុមារ​អន្តរជាតិ និង​ស្ថានភាព​កុមារ​ក្នុង​ប្រទេស​កម្ពុជា

ទិវា​កុមារ​អន្តរជាតិ និង​ស្ថានភាព​កុមារ​ក្នុង​ប្រទេស​កម្ពុជា

មនុស្សគ្រប់គ្នាដែលស្ថិតក្នុងវ័យកុមារ តែងតែងត្រូវការថ្នាក់ថ្នម នឹងការថែទាំពីមនុស្សនៅជុំវិញ ខ្លួន ដើម្បីធ្វើឲ្យ​ដំណើរជីវិតរបស់ពួកគេ អាចក្លាយជាធនធានមនុស្សដ៏ល្អមួយសម្រាប់សង្គម ដូចសុភាសិតខ្មែរ​តែងពោលថា៖​«ទំពាំងស្នងឬស្សី ជនប្រុសស្រីស្នងប្រទេស» ដែលបង្ក្រប់អត្ថន័យនៃការផ្តល់សារៈសំខាន់ដល់កុមារ ដែលជា​អ្នក​ស្នងប្រទេសជាតិ ឬពិភពលោកនាពេលពួកគេធំឡើង។ ផ្ទុយទៅវិញ ប្រសិនជាកុមារទាំងឡាយ ជួប​បញ្ហាអ្វីមួយ ដូចជាវិបិត្តផ្លូវចិត្ត ឬពិការាងកាយ ដោយសារទង្វើររបស់មនុស្សធំវិញនោះ បញ្ហានេះនឹងក្លាយ ជាបន្ទុកមួយដ៏​គ្រោះថ្នាក់ សម្រាប់មនុស្សជាតិជាមិនខាន។ ហេតុដូច្នេះហើយ ការការពារសិទ្ធិកុមារ​គឺជាកាតព្វកិច្ចរបស់មនុស្ស​ពេញវ័យ និងចាស់ត្រូវធ្វើដើម្បីធានា និងទទួលខុសត្រូវ ចំពោះការលូតលាស់មួយ ដ៏ប្រសើរសម្រាប់កុមារ។


ចាប់​​ស្ទាវ​៦​នាក់​ទៅ​តុលាការ ពី​បទ​«រំលោភ​បូក»​ក្មេង​ស្រី​ ផ្អើលប៉ៃលិន

ចាប់​​ស្ទាវ​៦​នាក់​ទៅ​តុលាការ ពី​បទ​«រំលោភ​បូក»​ក្មេង​ស្រី​ ផ្អើលប៉ៃលិន

យុវជនស្ទាវចំនួន៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្ត ប៉ៃលិន ចាប់បញ្ជូនទៅតុលាការខេត្ត កាលពីថ្ងៃសៅរិ៍ ដោយចោទប្រកាន់ពីបទ«ចាប់រំលោភបូកលើក្មេងស្រីជាអនីតិជន រហូតដល់សន្លប់បាត់ស្មារតី»។ នេះជាការបញ្ជាក់​របស់​មន្ត្រីនគរបាលយុត្តិធម៌​ខេត្ត​ កាលពីថ្ងៃចន្ធទី១៩ ខែឧសភានេះ។


រូបថតជំនួស បង្ហាញពីក្មេងស្រីអនីតិជន រងគ្រោះមួយរូប។ (រូបថតឯកសារ)

រំលោភបូក - លោក ឆម វ៉ាន់ធី នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល​ខេត្ត​ប៉ៃលិន បាននិយាយថា ជនសង្ស័យក្នុងអំពើរំលោភបូក លើក្មេងស្រីមិនទាន់គ្រាប់អាយុទាំង៦នាក់ នោះរួមមាន ទី១ ឈ្មោះជួន ម៉ៅ អាយុ១៦ឆ្នាំ ជាសិស្ស - ទី​២ ឈ្មោះ​សុខ ពៅ​ ​អាយុ​១៥​ឆ្នាំ ជា​កសិករ​ - [...]

ជនជាតិ​អង់គ្លេស សេព​កាម​ជា​មួយ​អនីតិជន ជាប់​ទោស​ពីរ​ឆ្នាំ​នៅ​កម្ពុជា

ជនជាតិ​អង់គ្លេស សេព​កាម​ជា​មួយ​អនីតិជន ជាប់​ទោស​ពីរ​ឆ្នាំ​នៅ​កម្ពុជា

គ្រូបង្រៀនភាសអង់គ្លេសមួយរូប ជាជនជាតិអង់គ្លេស អាយុ៣៦ ឆ្នាំ ត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ពីរឆ្នាំ ពីបទប្រព្រឹត្តិ«អាណចារ» ទៅលើកុមារបីនាក់ អាយុ ៨ ១០ និង១១ឆ្នាំ។


កុមារកម្ពុជា មិនមែនជាត្រីដែលគេអាចបង់សំណាញ់ យកមកទទួលទានស្រេចនឹងចិត្តនោះទេ។ (រូបថត APLE)

ប្រព័ន្ធយុត្តិធម៌ - គ្រូបង្រៀនជនជាតិអង់គ្លេសមួយរូប ដែលចូលមករស់នៅប្រទេសកម្ពុជា ត្រូវបានផ្ដន្ទាទោស​ពីបទ​រំលោភបំពានលើអនិតិជន ឲ្យជាប់ពន្ធនាគារ២ឆ្នាំ។ ប្រទេសកម្ពុជាកំពុងធ្វើការ ប្រយុទ្ធប្រឆាំងនឹង​សកម្មភាព​ល្មើស​ទាំងនេះ ដោយបានចាប់ខ្លួនជាបន្តបន្ទាប់ នូវជនប្រព្រឹត្តិទាំងឡាយ បញ្ជូនទៅតុលាការ ដើម្បី«ជួសជុល»​រូបភាព​របស់ខ្លួន ដែលកន្លងមកល្បីថា [...]

អតីត​ទាហាន​អាមេរិក​ម្នាក់​ជាប់​ទោស​២១០ឆ្នាំ ពី​បទ​រំលោភ​កុមារី​កម្ពុជា

អតីត​ទាហាន​អាមេរិក​ម្នាក់​ជាប់​ទោស​២១០ឆ្នាំ ពី​បទ​រំលោភ​កុមារី​កម្ពុជា

ពេលវេលាសេសសល់ នៃជីវិតរបស់នាយទាហានជើងទឹកចូលនិវត្តន៍ សញ្ជាតិអាមេរិកមួយរូប ត្រូវបានតុលាការ​កាត់ក្ដីឲ្យទៅជាប់ក្នុងពន្ធនាគារ រហូតដល់ចុងបញ្ចប់ នៃជីវិតរបស់បុរសចំណាស់នេះ។ នេះបើតាមអ្នកទទួល​ខុស​ត្រូវ ស្និតនឹងសំនុំរឿងក្ដីនេះ ដែលបុរសអតីតនាយទាហានរូបនោះ ត្រូវបានរកឃើញមានស្ថានទម្ងន់ទោស ពីបទ​រំលោភ និងធ្វើទារុណកម្ម ទៅលើកុមារីមិនទាន់គ្រប់អាយុជាច្រើន នៅក្នុងប្រទេសកម្ពុជា។


ស្នាមញញឹមរបស់កុមារីខ្មែរ នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។ (រូបថត MONOROOM.info/ D.KEO)

ប្រព័ន្ធច្បាប់អាមេរិក - តាមពិតទៅ ជនចោទចោទ មៃឃើល ប៉េប៉េ (Michael Pepe) ត្រូវបានគេរកឃើញ​ថាមាន​កំហុស តាំងពីឆ្នាំ២០០៨មកម្លេះ តែទើបតែនៅថ្ងៃអង្គារទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងមកនេះ [...]

ចាប់​ខ្លួន​ម្ចាស់​សណ្ឋាគារ​ជាតិ​ស្វីស ពី​បទ​សេព​​សន្ធវះ​ជា​មួយ​​កុមារ

ចាប់​ខ្លួន​ម្ចាស់​សណ្ឋាគារ​ជាតិ​ស្វីស ពី​បទ​សេព​​សន្ធវះ​ជា​មួយ​​កុមារ

ម្ចាស់សណ្ឋាគារមួយនៅទីរួមខេត្តសៀមរាប លោករូដដូហ្វ៍ ខេ (Rudolf K.) មកពីទីក្រុង ប៊ីយ៉ែន (Bienne) បានជាប់​ចោទ​ពីបទ​មានទំនាក់ទំនងផ្លូវភេទ ជាមួយអនិតិជន ហើយត្រូវបានអាជ្ញាធរកម្ពុជាចាប់ឃាត់ខ្លួនកាលពីថ្ងៃព្រហស្បត្តិ៍។ បើ​តាម​អង្គការសង្គមស៊ីវិលមួយ ដែលធ្វើការស្និតនឹងករណីនេះ បាននិយាយថា ជាករណីមួយដែលបានកើតឡើងដដែលៗ និង​ជាច្រើនដង ជាមួយម្ចាស់សណ្ឋាគាររូបនេះ។


កុមារកម្ពុជា មិនមែនជាត្រីដែលគេអាចបង់សំណាញ់ យកមកទទួលទានស្រេចនឹងចិត្តនោះទេ។ (រូបថត APLE)

រាជធានីភ្នំពេញ - ថ្ងៃព្រហស្បត្តិ៍ទី៣១ខែតុលាកន្លងមកនេះ ជាថ្ងៃបុណ្យកំណើតគម្រប់ខួប៦៦ឆ្នាំ របស់ម្ចាស់សណ្ឋាគារ​មួយក្នុងទីរួមខេត្តសៀមរាប តែវាក៏ជាថ្ងៃដែលនគរបាលកម្ពុជា បានគោះទ្វាផ្ទះរបស់គាត់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...