ចាប់​​ស្ទាវ​៦​នាក់​ទៅ​តុលាការ ពី​បទ​«រំលោភ​បូក»​ក្មេង​ស្រី​ ផ្អើលប៉ៃលិន

យុវជនស្ទាវចំនួន៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្ត ប៉ៃលិន ចាប់បញ្ជូនទៅតុលាការខេត្ត កាលពីថ្ងៃសៅរិ៍ ដោយចោទប្រកាន់ពីបទ«ចាប់រំលោភបូកលើក្មេងស្រីជាអនីតិជន រហូតដល់សន្លប់បាត់ស្មារតី»។ នេះជាការបញ្ជាក់​របស់​មន្ត្រីនគរបាលយុត្តិធម៌​ខេត្ត​ កាលពីថ្ងៃចន្ធទី១៩ ខែឧសភានេះ។
Loading...
  • ដោយ: លោក គិន ដោយ គិន ង៉ុយ (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២០ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជនស្ទាវចំនួន៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្ត ប៉ៃលិន ចាប់បញ្ជូនទៅតុលាការខេត្ត កាលពីថ្ងៃសៅរិ៍ ដោយចោទប្រកាន់ពីបទ«ចាប់រំលោភបូកលើក្មេងស្រីជាអនីតិជន រហូតដល់សន្លប់បាត់ស្មារតី»។ នេះជាការបញ្ជាក់​របស់​មន្ត្រីនគរបាលយុត្តិធម៌​ខេត្ត​ កាលពីថ្ងៃចន្ធទី១៩ ខែឧសភានេះ។


រូបថតជំនួស បង្ហាញពីក្មេងស្រីអនីតិជន រងគ្រោះមួយរូប។ (រូបថតឯកសារ)

រំលោភបូក - លោក ឆម វ៉ាន់ធី នាយការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល​ខេត្ត​ប៉ៃលិន បាននិយាយថា ជនសង្ស័យក្នុងអំពើរំលោភបូក លើក្មេងស្រីមិនទាន់គ្រាប់អាយុទាំង៦នាក់ នោះរួមមាន ទី១ ឈ្មោះជួន ម៉ៅ អាយុ១៦ឆ្នាំ ជាសិស្ស - ទី​២ ឈ្មោះ​សុខ ពៅ​ ​អាយុ​១៥​ឆ្នាំ ជា​កសិករ​ - ទី​៣ ឈ្មោះ​ញាណ ឧ​ត្ត​ម អាយុ​១៩​ឆ្នាំ ជា​កសិករ​ - ទី​៤ ឈ្មោះ​ទី វីន អាយុ​២៣​ឆ្នាំ ជា​កសិករ​ - ទី​៥ ឈ្មោះ​ញឹម ផាន អាយុ​១៦​ឆ្នាំ ជាកសិករ​ និងទី​៦ ឈ្មោះ​យុន អៀ​ប អាយុ​២៣​ឆ្នាំ ជាកសិករ។ ចំណែកក្មេងស្រីរងគ្រោះអាយុ១៤ឆ្នាំ ឈ្មោះ សា នីតា [ឈ្មោះប្រឌិត ដើម្បីការពារកិត្តិយសជនរងគ្រោះ]។

លោកបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានបណ្ដឹងពីម្ដាយជនរងគ្រោះ ក្រុមសមត្ថកិច្ច បានចំណាយពេល៨ម៉ោង [ចាប់ពីម៉ោង៩:៣០នាទីព្រឹក រហូតដល់ ម៉ោង៥:៤៥នាទីល្ងាច] ក្នុងការស្រាវជ្រាវ ស្វែងរកអត្តសញ្ញាណជនសង្ស័យ​រហូតដល់ឈានដល់ការចាប់ខ្លួនបានទាំងស្រុង។

លោកបានបន្ថែមថា យោងតាមចម្លើយរបស់ ក្មេងស្រី សា នីតា នៅយប់ថ្ងៃទី១៥ នាងបានទៅង្គុយលេងនៅ សួន​ច្បារមុខសាលាខេត្តប៉ៃលិន ហើយយុវជនស្ទាវទាំង៦នាក់ ដែលក្នុងនោះមានម្នាក់ នាងស្គាល់មុខឈ្មោះហៅក្រៅថា កុល បានបបួលនាងផឹងស្រា ហើយពេលស្រវឹង ពួកគេបានដឹកនាងតាមម៉ូតូទៅផ្លូវបេតុងក្បែរជើងភ្នំយ៉ាត (កន្លែង​កប់ខ្មោចចិន) រួចធ្វើសកម្មភាពរំលោភបូកលើរូបនាងរហូតដល់សន្លប់បាត់ស្មារតី។ ចំណែកជនសង្ស័យ ឈ្មោះ ជួន ម៉ៅ ហៅកុល ព្រមទាំងបក្សពួកទាំង៥នាក់ទៀតនោះ ក៏បានសារភាពដូចអ្វីដែល នាង សា នីតា បានរៀបរាប់។

លោក វាន់ ធី បានថ្លែងថា៖ «បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ ត្រូវបានតុលលាការខេត្ត បង្គ្រាប់ឲ្យយកទៅឃុំខ្លួននៅ​ពន្ធនាគារខេត្ត ជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទ រំលោភបូក លើក្មេងស្រីជាអនីតិជន»។

អ្នកស្រី លៀប ស្រៀង អាយុ ៣៩ឆ្នាំ ដែលត្រូវជាម្ដាយក្មេងស្រីរងគ្រោះ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ករណីនេះ​អ្នកស្រី​បានដាក់ប្ដឹង ទាមទារឲ្យក្រុមជនសង្ស័យ ផ្ដល់សំណងជំងឺចិត្ត ដល់កូនស្រីរបស់គាត់ចំនួន ពីរម៉ឺនដុល្លារ ។

អ្នកស្រីថ្លែងថា៖ «ពួកគេជាក្មេងពាល ហើយបានបំផ្លាញអនាគតកូនស្រីរបស់ខ្ញុំ ដូច្នេះខ្ញុំសូមឲ្យច្បាប់​ដាក់ទោស​ពួក​គេឲ្យធ្ងន់ធ្ងរ និង ទាមទារឲ្យពួកគេ រួមគ្នាផ្ដល់សំណងឲ្យកូនស្រីខ្ញុំចំនួនពីរម៉ឺនដុល្លារ»។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...