ក្រុមតារាហ្វេសប៊ុក ចោទគ្នាទៅវិញទៅមក ពីបញ្ហាពលករចំណាកស្រុក
អ្នកគាំទ្រនៃគណបក្សទាំងសង បានធ្វើបានចោទក្នុងគ្នាទៅវិញទៅមក ទៅលើការដែលគណបក្សជាប់ឆ្នោតទាំងពីរ ក្នុអាណត្តិទី៥បានជួយជ្រំជ្រែង និងទំនុកបំរុងទៅលើពលករចំណាកគឺដើម្បីកេងចំណេញផ្នែកនយោបាយ។ តើការចោទគ្នាទៅវិញទៅមកនេះ ជាការយល់ខុសពីឆន្ទៈរបស់គណបក្សទាំងពីរ ឬយ៉ាងណា? តើគណបក្សទាំងពីរនេះ ពិតជាមានបំណងបែបហ្នឹងមែន?
ពលករកម្មករខ្មែរ នៅក្នុងរថយន្ដទ្រុងរបស់ថៃ។ (រូបថត សហការី)
ការលាបពណ៌ - ក្នុងពេលដែលពលករចំណាក់ស្រុកជាច្រើនម៉ឺននាក់ ត្រូវថៃចាប់បញ្ជូនមកប្រទេសកំណើតវិញ គណបក្សជាប់ឆ្នោតទាំងពីរ កំពុងដុតដៃដុតជើងជួយពលករ ដែលកំពុងជួបការលំបាក។ រីឯក្រុមអ្នកគាំទ្រនៃគណបក្សទាំងពី កំពុងបានចោទគ្នាទៅវិញទៅមក តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក [...]