Posts tagged as "Expatrié"

រដ្ឋាភិបាល នឹង​រឹត​បន្តឹង​លើ​ជន​បរទេស​នៅ​កម្ពុជា

រដ្ឋាភិបាល នឹង​រឹត​បន្តឹង​លើ​ជន​បរទេស​នៅ​កម្ពុជា

ពីពេលនេះទៅ សមត្ថកិច្ចរដ្ឋាភិបាលកម្ពុជា នឹងរឹតបន្តឹង ឲ្យមានប្រសិទ្ធភាព«មួយកម្រិត»ថែមទៀត លើជនបរទេស​ដែលមកបង្កបទល្មើសលើទឹកដីកម្ពុជា អ្នកធ្វើការជនជាតិបរទេស និងពលករបរទេស​ដែលមកធ្វើការនៅ​ប្រទេស​កម្ពុជា។ នេះ ជាការអះអាងរបស់មន្រ្តីជាន់ខ្ពស់ នៃនគរបាលជាតិកម្ពុជា។


បណ្ដាជនវៀតណាម រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។

ពលករបរទេស - អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃកម្ពុជា លោកឧត្តមសេនីយ៍ សុខ ផល បានលើកឡើងថា ជនបរទេសដែលមករស់នៅ ឬមកធ្វើការលើទឹកដីកម្ពុជា ចាំបាច់ត្រូវគោរពច្បាប់របស់​ប្រទេសកម្ពុជា។ ឧត្តមសេនីយ៍ដដែលបន្តថា តាមច្បាប់របស់ប្រទេសកម្ពុជា តម្រូវឲ្យពលករបរទេសទាំងអស់ ដែល​មករស់នៅ [...]

បារាំង​ទៅ​រស់​នៅ​កំពត និយាយ​ពី​ជីវិត​ខុស​ប្លែក​ពី​ស្រុក​ខ្លួន ៩​យ៉ាង

បារាំង​ទៅ​រស់​នៅ​កំពត និយាយ​ពី​ជីវិត​ខុស​ប្លែក​ពី​ស្រុក​ខ្លួន ៩​យ៉ាង

តើជនជាតិបារាំង ដែលបានប្ដូរស្ថានភាពជីវិតរបស់ខ្លួន ចូលមករស់នៅក្នុងប្រទេសកម្ពុជា គិតឃើញថាជីវភាព និង​ជីវិតប្រចាំថ្ងៃក្នុងប្រទេសនេះ ខុសប្លែកពីប្រទេសដើមកំណើតរបស់ខ្លួន បែបណា? ក្នុងចម្លើយខាងក្រោម យ៉ាងហោច​ណាស់ ក៏មានចំនួន៩ករណីដែរ។


ហាមជាន់ដោយប្រើជើងពីរ តែត្រូវអង្គុយ។ សូមអរគុណ។

ពីនេះពីនោះ - ប្រពៃណីទំនៀមទំលាប់ របស់ស្រុកមួយៗមិនដូចគ្នាទេ។ ហើយជារឿងធម្មតាទេ ដែលការធ្វើ​ចំណាក​ស្រុក ពីទីកន្លែង​ស្រុក​កំណើត ទៅតាំងទីរស់នៅស្រុកផ្សេង បង្កឲ្យមានភាពចម្លែកៗ នៅក្នុងការសម្របខ្លួន​ទៅតាម​បែបផែនថ្មី នៃជីវិតដែលជនចំណាកស្រុក ដែលត្រូវជួបដំបូងនោះ។

លោក សេឌ្រិក ព័រ៉េ (Cédric Poret) ជាតិបារាំងមានដើមកំណើតពីទីក្រុង អាវ្រ៍ (Havre - [...]

ការងារ​នៅ​ថៃ នៅ​តែ​ជា​ជម្រើស​«ឈានមុខ» សម្រាប់​ពលករ​ខ្មែរ

ការងារ​នៅ​ថៃ នៅ​តែ​ជា​ជម្រើស​«ឈានមុខ» សម្រាប់​ពលករ​ខ្មែរ

នៅតាម​ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដើមខែកក្កដានេះ មានពលករខ្មែរជាច្រើន ដែលរដ្ឋាភិបាល​យោធាថៃ ​ទើបបញ្ជូន​ត្រឡប់មកស្រុកថ្មីៗនេះ មកតម្រង់ជួរ ដើម្បីសម្រុកចេញទៅធ្វើការនៅប្រទេសថៃយ៉ាងសន្ធិកសន្ធាប់។ នេះបង្ហាញឲ្យ​ឃើញថា រដ្ឋាភិបាលកម្ពុជា ទំនងជានៅតែបរាជ័យ លើការផ្តល់ការងារសម្រាប់ពលករខ្មែរ ធ្វើការក្នុងស្រុក។


ក្រុមពលករ-កម្មករខ្មែរ ដែលត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកវិញ។ (រូបថត MONOROOM.info/ S. Tith)

ពលករកម្ពុជា - កាលពីថ្ងៃទី០១ ខែកក្កដាម្សិលម៉ិញនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបញ្ចុះ​តម្លៃចំណាយសម្រាប់ពលករ ក្នុងការបំពេញបែបបទ ទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ពី៤៩ ដុល្លាមក​ត្រឹមតែ២០ដុល្លា។ [...]

សៀម ខោក​ហើយមិន​អង្អែល​ក្បាល​ ក្នុង​រឿង​ពលករខ្មែរ

សៀម ខោក​ហើយមិន​អង្អែល​ក្បាល​ ក្នុង​រឿង​ពលករខ្មែរ

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមិនអាចធ្វើអ្វីបាន ក្រៅពីសហការជាមួយប្រទេសថៃ ដើម្បីសម្រួលឲ្យ​ពលករ​ខ្មែរអាចចេញទៅធ្វើការ នៅប្រទេសថៃវិញដោយស្របច្បាប់នោះឡើយ។ កិច្ចសហការ ដែលធ្វើឡើងក្រោយ​ពី​ពលករ​ខ្មែរមានទាំងស្របច្បាប់ និងមិនស្របច្បាប់ ជាង២សែននាក់ ត្រូវបានរបបយោធាថ្មីថៃចាប់បញ្ជូនត្រឡប់មកកម្ពុជា យ៉ាងតក់ក្រហល់ជាឯកតោភាគី ដោយគ្មានការជូនដំណឹង និងសហការជាមួយភាគីកម្ពុជា ដែលបណ្តាលឲ្យពលករ​ខ្មែរ​ជាច្រើននាក់ស្លាប់ រងរបួស និងបែកបាក់គ្រួសារ។


ពលករកម្ពុជា ដែលត្រូវបានគេដឹកដាក់ក្នុងរថយន្ដទ្រុង បញ្ជូនមកកម្ពុជាវិញ។ (រូបថត សហការី)

សិទ្ធិពលករ - ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា [...]

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​ផ្តល់​សំណង ដល់​គ្រួសារ​ពលករ​ខ្មែរ​ស្លាប់

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​ផ្តល់​សំណង ដល់​គ្រួសារ​ពលករ​ខ្មែរ​ស្លាប់

តាមរយៈក្រសួងការបរទេសកម្ពុជា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការទាមទារ ដល់រដ្ឋាភិបាលយោធាថៃ ជួយអន្តរាគមន៍​ចំពោះក្រុមហ៊ុនធានារ៉ាប់រង ត្រូវផ្តល់សំណងសមរម្យ ដល់ក្រុមគ្រួសារពលករខ្មែរ ដែលបានស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ពេលចាប់បញ្ជូនមកកម្ពុជា។


ពលរដ្ឋកម្ពុជានៅក្នុងឡានទ្រុងគ្មានដំបូល ដឹកចេញពីថៃ។ (រូបថតសហការី)

យុត្តិធម៌ - លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នេះថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នឹង​ទាមទារឲ្យក្រុមហ៊ុនធានារ៉ាប់រង ផ្តល់សំណងសមរម្យ ដល់ក្រុមគ្រួសារពលករខ្មែរ ដែលបានស្លាប់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...