ហ៊ុន សែន ហៅមេដឹកនាំបរទេស ឲ្យជួយឈឺចាប់រឿងគេចោទ«ភរិយានិងកូនយួន»
រវាងបញ្ហាជាតិ និងបញ្ហាជីវិតឯកជន តើបញ្ហាណាមួយសំខាន់ជាង ហើយតើគេត្រូវប្រមូលលូកឡំ បញ្ហាទាំងពីរ ដាក់លើតុជាមួយគ្នាឬ? ថាតើហេតុដូចម្ដេច បានជានាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ខ្លួនលោក ចេះតែលើកយករឿងឯកជនរបស់លោក មករំលឹកជាញយដងដូច្នេះ? នៅលើកនេះ លោក ហ៊ុន សែន មិនត្រឹមតែសំដែងការឈឺចាប់របស់លោក ទៅកាន់អ្នកគាំទ្ររបស់លោក ឬទៅកាន់ពលរដ្ឋខ្មែរនោះទេ តែលោកបានទាំងហៅ មេដឹកនាំនានាក្នុងពិភពលោក មានទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិផង ឲ្យមកចូលរួមឈឺឆ្អាល ក្នុងរឿងប្រពន្ធកូនលោកនោះទៀត។
នៅចំពោះការចោទប្រកាន់ភរិយា និងកូនច្បងរបស់លោក គឺអ្នកស្រី ប៊ុន រ៉ានី និងលោក ហ៊ុន ម៉ាណែត ថាជាភរិយា និងជាកូនលួចលាក់ របស់អតីតមេទ័ពវៀតណាម លោក ឡេ ឌឹកថូ នោះ លោក ហ៊ុន សែន បានសម្ដែងក្ដីឈឺចាប់ និងបានអះអាង ជាថ្មីម្ដងទៀតថា រឿងនេះ ត្រូវបានមេដឹកនាំ [...]