នាយករដ្ឋមន្ត្រីអួតក្បាលពោះ ខណៈរាស្ត្រ«ធ្លាយពោះ»
- ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៨ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 10, 2016
- ប្រធានបទ: ជ្រុងសង្គម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ដើម្បីអួតអាង ពីអ្វីដែលនាយករដ្ឋមន្ត្រីកម្ពុជាគិតថា វាជា«ដំបូលសន្តិភាព ដែលគ្មានភេរវកម្ម» និងជាមោទនភាពនៃប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់លោកនោះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីជាងបីទសវត្សន៍របស់កម្ពុជា បានជ្រើសរើសការពន្យល់ដ៏កម្រមួយ ដោយថតរូបពីក្បាលពោះរបស់លោក មកបង្ហោះបង្ហាញផ្សាយនៅតាមបណ្ដាញសង្គម។ បើទោះជាការបង្ហោះនោះ ត្រូវបានលោកនិយាយការពារមុន ថាលោក«មិនបង្ហាញពីរូបភាព»លោក ជានាយករដ្ឋមន្ត្រីទេនោះក៏ដោយ តែសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានគិតថា ការបង្ហាញ«ក្បាលពោះ»នេះ ត្រូវបានធ្វើឡើង ដោយមិនត្រូវពេល ខណៈពលរដ្ឋជាច្រើននាក់ កំពុង«ធ្លាយពោះ» នៅក្រោមការដឹកនាំរបស់លោកនោះដែរ។
លោក ហ៊ុន សែន បានឆ្លៀតឱកាសថ្ងៃទីមួយ នៃខែបំបួសរបស់សាសនាអ៊ីស្លាម ឬហៅជាភាសាអារ៉ាប់ «Ramaḍān» ដើម្បីលើកយកមកនិយាយ ពីអំពើភេរវកម្ម ដែលកម្ពុជាមិនធ្លាប់ជួប និងមាន«សន្តិភាពគ្រប់ទីកន្លែង» ដែលលោកគិតថា ប្រជាជននិងមេដឹកនាំកម្ពុជា «អាចធ្វើដំណើរ បំពេញការងារ ឬសម្រាកកម្សាន្ត ដោយគ្មានការបារម្ភ ពីការវាយប្រហារ ដោយភេវរកម្មនោះឡើយ»។ ការបង្ហោះផ្សាយ របស់លោកនាយករដ្ឋមន្ត្រី ត្រូវបានសារព័ត៌មានក្នុងស្រុកមួយចំនួន យកមកផ្សាយតាម យ៉ាងស្វាហាប់នោះផង។
តើគេគួរភ័យពីអំពើភេរវកម្ម ខណៈកម្ពុជាមានភូមិសាស្ត្រនយោបាយផ្ទុយស្រឡះ ពីបណ្ដាប្រទេសអារ៉ាប់ទាំងនោះ ឬគេគួរភ័យពីគ្រោះថ្នាក់ចរាចរណ៍ អំពើឆក់ប្លន់ ការបាញ់បោះកាប់ចាក់... ដែលកំពុងបន្តកើតមានជាហូរហែ នៅកម្ពុជាមកទល់នឹងពេលបច្ចុប្បន្ននេះ ឬយ៉ាងណា? ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដកស្រង់យកអំណះអំណាងខ្លះៗ មកបង្ហាញជូន ជាពិសេសអំណះអំណាង ដកស្រង់ចេញពីសារព័ត៌មានក្នុងស្រុកមួយចំនួន ដែលអ្នកគាំទ្រលោក ហ៊ុន សែន និងគាំទ្រគណបក្សប្រជាជនកម្ពុជា ចាត់ទុកជាសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
» គ្រោះថ្នាក់ចរាចរណ៍ បានផ្ដាច់ជីវិតពលរដ្ឋច្រើននាក់ ជារៀងរាល់ថ្ងៃ។ នេះ គេនៅមិនទាន់រាប់ពីពលរដ្ឋដែលរងរបួស ពិការ ដែលបណ្ដាលមក ពីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះផង៖
» ចំណងជើងអត្ថបទ បានបញ្ជាក់ស្រាប់ហើយ៖
» បើសូម្បីសារព័ត៌មានស្និតនឹងលោកនាយករដ្ឋមន្ត្រី ក៏ភ័យព្រួយនឹង«សុវត្ថិភាព»របស់លោក នៅពេលធ្វើដំណើរដែរ៖
» រីឯអំពើឆក់ប្លន់បាញ់បោះវិញ មិនបានថមថយសោះឡើយ... តែផ្ទុយទៅវិញ រឹតតែសាហាវឡើងៗ៖
» ការបាញ់បោះ កាប់ចាក់ ដែលបង្ករបួសស្នាមធ្ងន់ធ្ងរ រហូតដល់ធ្លាយពោះ បែកក្បាល... បង្កគ្រោះដល់ជីវិត ក៏តែងកើតឡើង មិនដែលស្រាន្ដនោះដែរ៖
» ចំណងជើងអត្ថបទ បានបញ្ជាក់ស្រាប់ហើយ៖
បើសិនជារដ្ឋាភិបាល និងលោក ហ៊ុន សែន តែងតែលើកឡើងមិនដាច់ពីមាត់ ថារដ្ឋាភិបាលកំពុងចាត់វិធានការ បង្ក្រាប ឬអនុវត្តច្បាប់ ជាបន្តបន្ទាប់ទៅលើករណីទាំងនេះ បានយ៉ាងច្រើននោះ តែសំនួរសួរថា ហេតុអ្វីក៏បញ្ហាទាំងនេះ នៅតែកើតមាន ជាហូរហែ និងរឹងរឹតតែសាហាវជាងមុនទៅទៀត? បើសិនជាលោក ហ៊ុន សែន ដែលបានកាន់អំណាចតែម្នាក់ឯង តាំងពីច្រើនទសវត្សន៍មកហើយ មិនអាចដោះស្រាយបញ្ហាចំពោះមុខ ឲ្យដល់ឬសគល់ ហើយទុកឲ្យបញ្ហាទាំងនេះ បង្កការភ័យខ្លាចដល់ពលរដ្ឋ (ដូចជាបើកបរបង្កគ្រោះចំពោះអ្នកមិនដឹងអី ពេលយប់ប្រញ៉ាប់ចូលផ្ទះបិតទ្វា...) ដដែលទេ អញ្ចឹងគេនៅតែសួរ ទៅលោកទៀតថា តើពាក្យសន្តិភាពរបស់លោកមានន័យអ្វី? ឬមួយដោយសារកម្ពុជា គ្មានអំពើភេរវកម្ម ព្រោះកម្ពុជាមិនមានឥទ្ធិពលអ្វី សម្រាប់ក្រុមអ៊ីស្លាមនិយមជ្រុល?
» វីដេអូគ្រោះថ្នាក់«ធ្លាយពោះ ផ្ទុះខួរ»មួយទៀត៖