«កែម ឡី មិន​ពាក់ព័ន្ធ​នឹង​ការ​អង្កេត​របស់​ Global Witness»

របាយការណ៍ ស៊ើបអង្កេតចុងក្រោយបង្អស់ ដែលមានចំណងជើងថា «Hostile Takeover» ឬ «ការ​គ្រប់​គ្រង​ដ៏​អរិភាព» របស់​អង្គការ​ឃ្លាំ​មើល​ពិភពលោក ហៅជាភាសាអង់គ្លេស​ «Global Witness» មិន​មាន​ជាប់​ពាក់​ព័ន្ធ​អ្វី ជាមួយ​នឹង​លោក កែម ឡី ដែលត្រូវបានជន​ប្រដាប់​អាវុធ​បាញ់​សម្លាប់ នៅ​ក្រោយ​ការ​ចេញ​របាយ​ការណ៍​នេះ​ទេ។ នេះ​ជា​សេចក្ដី​ថ្លែង​ការណ៍ របស់អង្គការ​ដែល​មាន​មូលដ្ឋាន នៅក្នុង​ប្រទេស​អង់គ្លេស​មួយ​នេះ កាល​ពី​ម្សិលម៉ិញ។
«កែម ឡី មិន​ពាក់ព័ន្ធ​នឹង​ការ​អង្កេត​របស់​ Global Witness»
ក្រុមមន្ត្រីជំនិត របស់លោក ហ៊ុន សែន និង«The Hun Family Tree»។ (រូបថតរបស់គ្លបប៊ល វិតណេស)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០១ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 02, 2016
  • ប្រធានបទ: ស្រាវជ្រាវ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អង្គការ​ឃ្លាំមើលពិភពលោក ដែលហៅជាភាសាអង់គ្លេស «Global Witness» ​មិន​បាន​ទាក់​ទង​លោក​បណ្ឌិត​ កែម ឡី ដើម្បីរៀបចំ​របាយការណ៍​ស៊ើបអង្កេតចុងក្រោយបង្អស់ របស់​ខ្លួន ទាក់ទងនឹងកម្ពុជា ដែល​មាន​ចំណង​ជើង​​ថា «Hostile Takeover» ឬ «ការគ្រប់គ្រងដ៏អរិភាព» នោះទេ។ នេះ ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ ចេញ​ផ្សាយ​កាល​​ពី​ថ្ងៃ​​ព្រហស្បតិ៍​​ម្សិលម៉ិញ ​របស់​អង្គការដែលមានទីស្នាក់ការកណ្ដាល នៅក្នុងចក្រភព​អង់គ្លេស​មួយ​នេះ។

សហ​ស្ថាបនិក​នៃ​អង្គការឃ្លាំមើលពិភពលោក លោក ភែទ្រីក អែលី (Patrick Alley) បានសរសេរឲ្យដឹង ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍នោះ​ថា៖ «លោក​ កែម ឡី មិនបាន​ជាប់​ពាក់ព័ន្ធ ​នឹង​ការ​ស៊ើបអង្កេត (ឬសម្រង់ទិន្នន័យ) ​របស់​​អង្គការ ​"Global Witness" សម្រាប់របាយការណ៍នេះទេ ដែលផ្ទុយគ្នាស្រឡះ ពីការចេញផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន» ។

របាយការណ៍ «ការគ្រប់គ្រងដ៏អរិភាព» របស់អង្គការ «Global Witness» បានលើក​មក​​គាស់​​កកាយ​​យ៉ាង​លំអិត ទាក់ទងនឹង «ចក្រភពជំនួញ នៃមហាផៅសន្ដានត្រកូល ហ៊ុន» រួមមានកូនៗ បងប្អូន (បង្កើត និងជីដូនមួយ) ក្មួយៗ ទាំងស្រីទាំងប្រុស របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានកំពុងរកស៊ីមានបាន នៅពីលើ​​ក្រុមហ៊ុន​-សហគ្រាស​ឯកជន ចំនួន​១១៤ នៅ​លើ​ផ្ទៃប្រទេស។ ពួកគេទាំងនោះ បានគ្រប់គ្រងក្រុមហ៊ុន ដែល​ធ្វើការ​បណ្ដាក់​ទុន ទៅលើវិស័យ​ដ៏​សំខាន់ៗ ដែលល្បីល្បាញថា ជាវិស័យដែលមានពោរពេញ ដោយ​អំពើ​ពុក​រលួយ នៅ​កម្ពុជា។

លោក ភែទ្រីក អែលី បានបញ្ជាក់ទៀតថា លោក កែម ឡី បានជាប់ទាក់ទងជាមួយរបាយការណ៍ នៅក្រោយ​ពេល​ដែលរបាយការណ៍ ត្រូវ​បានចេញផ្សាយ នៅថ្ងៃព្រហស្បត្តិទី៧ ខែកក្កដាកន្លងមក។ បើតាមសហ​ស្ថាបនិក​អង្គការអន្តរជាតិរូបនេះ លោក កែម ឡី គ្រាន់តែជាអ្នក​ធ្វើ​​អត្ថាធិប្បាយ ​ដោយបានរៀបរាប់ ពី​អត្ថប្រយោជន៍​ នៃ​របក​​គំហើយ​​ពីរបាយ​ការណ៍​នេះ ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ។

ប៉ុន្តែ នៅបីថ្ងៃក្រោយ ការចេញ​ផ្សាយ​របាយ​ការណ៍នេះ លោក កែម ឡី ត្រូវ​បានជនប្រដាប់អាវុធ ​បាញ់​​ស្លាប់​ទាំង​កណ្តាល​ថ្ងៃ ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ។ ​​លោក ភែទ្រីក អែលី បានថ្លែងបន្ត នៅក្នុងសេចក្ដី​ថ្លែងការណ៍​ទៀត​ថា៖ «មរណភាព​របស់​លោក​ កែម ឡី ​​ជា​សារ​ដ៏​សោក​សង្រេង​មួយ ដែល​រំលឹក​យើង ​អំពី​ភាព​ផុយ​​ស្រួយ ​នៃ​សិទ្ធិ​សេរីភាព​ជាច្រើន ​ដែល​យើងខិត​ខំ​តស៊ូ​ស្វែងរក។ លោក កែម ឡី ​បាន​ធ្វើ​ការ​ងារ​យ៉ាង​ក្លាហាន​ និង​​ដោយ​មិន​​ខ្លាច​​នឿយ​ហត់ ដើម្បី​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ ក្នុងការសម្ដែង​មតិ​របស់​ពួកគេ ដោយ​សេរី​ និងដើម្បី​ធ្វើឲ្យ​រដ្ឋាភិបាល​​​របស់​​ពួក​គេ​​ទទួល​ខុសត្រូវ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...