សម រង្ស៊ី៖ បើ​មនុស្ស​អាក្រក់​ប្ដឹង​យើង គឺ​យើង​ធ្វើ​ត្រូវ​ហើយ

នៅចំពោះអ្នកគាំទ្រ ​នៅ​ក្នុងទីក្រុង មៀរ៉ាម៉ាស (Miramas) ជិតក្រុង ម៉ារសីយ៍ (Marseille) ភាគ​ខាង​ត្បូង​ប្រទេស​បារាំង ប្រធាន​​គណបក្ស​​​សង្គ្រោះ​​ជាតិ បាន​​អះអាង​​ថា លោកមិនសម្ដែង​ការ​ខ្វាយ​ខ្វល់ ចំពោះ​ពាក្យ​បណ្ដឹង​​ទាំង​​អម្បាល​​ម៉ាន ក្នុង​រាជធានី​ភ្នំពេញ​នោះ​ឡើយ។ លោក​ចាត់​ទុក​បណ្ដុំ នៃ​ពាក្យ​បណ្ដឹង​ទាំង​នោះ ថា​ជា​រដូវ​ប្ដឹង និង​ចាត់​ទុក​អ្នក​ប្ដឹង ថា​ជា​មនុស្ស​អាក្រក់។
សម រង្ស៊ី៖ បើ​មនុស្ស​អាក្រក់​ប្ដឹង​យើង គឺ​យើង​ធ្វើ​ត្រូវ​ហើយ
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.info/ S. Tith)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៦ សីហា ២០១៦
  • កែប្រែចុងក្រោយ: August 07, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឆ្លើយតបនឹងសំណួរ របស់ក្រុមអ្នកគាំទ្រ ដែលចង់ដឹងពីប្រតិកម្ម ទាក់ទងនឹងបណ្ដឹង ដ៏ច្រើនសន្ធឹកសន្ធាប់ នៅ​រាជធានីភ្នំពេញ ប្រទេសកម្ពុជានោះ ប្រធានគណបក្សសង្គ្រោះជាំតិ ដែលកំពុងនិរទេសខ្លួនឯង នៅឯបរទេស បាន​ថ្លែងឡើងថា លោកមិនខ្វល់ទេ ដោយលោកចាត់ទុក​ពាក្យបណ្ដឹងទាំងនោះ ថាមានលក្ខណៈ ជា​«រដូវ​ប្ដឹង»។

លោក សម រង្ស៊ី មេដឹកនាំប្រឆាំងធំជាងគេ នៅក្នុងប្រទេសកម្ពុជា បានថ្លែងដូច្នេះ នៅចំពោះក្រុមអ្នក​គាំទ្រ​ច្រើន​នាក់ នៅ​ក្នុង​ក្រុង មៀរ៉ាម៉ាស (Miramas) ជិតក្រុង ម៉ាសីយ៍ (Marseille) ភាគខាង​ត្បូង​ប្រទេស​បារាំង ក្នុង​រសៀល​ថ្ងៃសៅរ៍ ទី៦ ខែសីហា ឆ្នាំ​២០១៦​ម្សិល​ម៉ិញ​នេះ។

ចំណុចរសើប...

ប្រធានគណបក្ស​សង្គ្រោះជាតិ បានរៀបរាប់ថា៖ «ខ្ញុំអត់ខ្វល់ទេ អារដូវនេះ គឺរដូវប្ដឹងនោះ។ ប្ដឹង​កាន់​តែ​ច្រើន កាន់​​តែ​ល្អ។ ពីព្រោះ​បើ​​មនុស្ស​អាក្រក់​ប្ដឹងយើងណា គឺយើងធ្វើត្រូវហើយ ពីព្រោះអ្វីដែល​យើង​លើក​យក​មក គឺវា​ប៉ះ​​​ចំណុច​​រសើប។»

លោក សម រង្ស៊ី បានយកករណីបណ្ដឹងរបស់លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ដែលបានប្ដឹងលោក​ទៅ​កាន់​តុលាការ ពីបទបរិហាកេរ្តិ៍នោះ មកពន្យល់ទៀតថា នោះដោយសារតែលោក បានចូលទៅដល់ឫសគល់ ដែល​លោក​និយាយ​ថា «ពោរពេញដោយអាថ៌កំបាំង» របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំ​ដោយ​លោក ហ៊ុន សែន។ អាថ៌កំបាំង​ដែលលោកបានរកឃើញ នៅក្នុងរបាយការណ៍មួយ (...)។

សូមបញ្ជាក់ដែរថា មកទល់នឹងពេលនេះ លោក សម រង្ស៊ី បានជាប់បណ្ដឹងទាំងថ្មីទាំងចាស់ មិនតិចជាង​៥បណ្ដឹង​ឡើយ ពីសំណាក់មន្ត្រីជាន់ខ្ពស់ របស់របបដឹកនាំក្រុងភ្នំពេញ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងវិល​មក​ជម្រាប​ជូន​យ៉ាងលំអិត​វិញ ពីបណ្ដឹងនីមួយៗនោះ នៅក្នុងអត្ថបទលើកក្រោយ៕

---------

» វីដេអូនៃការថ្លែងទាំងស្រុង របស់លោក សម រង្ស៊ី (ករណីខាងលើ ចាប់ពីនាទីទី ១៤)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...