បី​នាក់​ស្រាត​ជិះ​ម៉ូតូ នៅ​ស្រុក​លើក​ដែក ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា (vdo)

ជនបរទេសបីនាក់ ដែលស្រាតខ្លួនននលគោគជិះម៉ូតូពេញថ្នល់ នៅក្នុងស្រុកលើកដែក កាលពីសប្ដាហ៍មុន ត្រូវបាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ពី​ស្រុក​ខ្មែរ​ហើយ បន្ទាប់ពីបានជាប់នៅក្នុងពន្ធនាគារពីរយប់រួចមក។
ស្រាតជិះម៉ូតូផ្អើលអ្នកស្រុកលើកដែក។ (រូបថតសហការី)
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ មករា ២០១៤
  • កែប្រែចុងក្រោយ: January 16, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជន​បរទេស​បី​នាក់ ម្នាក់​ជា​ជន​ជាតិ​អៀរឡង់​ខាង​ជើង (ឬ​ជន​ជាតិ​អង់គ្លេស) ម្នាក់​ជា​ជន​ជាតិ​អ៊ីតាលី និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​ហ្វាំងឡង់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ដាក់​ឃុំ​ពីរ​យប់ នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្ដាល បន្ទាប់​ពី​ពួក​គេ​ត្រូវ​បាន​ឃាត់​ខ្លួន ដោយ​នគរបាល​ប៉ុស្ដ៍​​​​រដ្ឋ​បាល​​​ពាម​​រាំង ក្នុង​​ស្រុក​លើក​ដែក ពី​បទ​បាន​ស្រាត​ននល​គោក ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​សាធារណៈ។

វីដេអូ​ដែល​អ្នក​សារព័ត៌មាន​ទទួល​បាន ហើយ​យក​មក​ផ្សាយ​ជា​បន្ត​បន្ទាប់​នោះ ថត​ដោយ​ជនជាតិ​អៀឡង់​ខាង​ជើង លោក គ្រាហ្វ័ត ប្រោន (CRAWFORD BROWN) អាយុ ២៣ឆ្នាំ ជន​បរទេស​ម្នាក់ ក្នុង​ចំណោម​ពួក​គេ​ទាំង​បី។ វីដេអូ​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​កញ្ញា កាតារីណា អាអាញ៉ូ (CATARINA AARNIO) ជន​ជាតិ​ហ្វាំង​ឡង់​អាយុ​​២២ឆ្នាំ មាន​ខ្លួន​ននល​គោក ជិះ​នៅ​ពី​ក្រោយ​លោក ជាកាឡូ អាឡូកា (GIANCARLO ALLOCCA) អាយុ ៣០​ឆ្នាំ ជា​ជន​ជាតិ​អ៊ីតាលី។

នគរបាលដែលបានចាប់ខ្លួនជនទាំងបី លោក ជួន ជុំកុល បានថ្លែងឡើងថា៖ «ពួកគេបើកម៉ូតូ មើលទៅគួរ​ឲ្យ​សប្បាយណាស់»។ ភ្នាក់ងារនគរបាលរូបនេះ បានបន្តទៀតថា៖ «ខ្ញុំមិនអាចទុកឲ្យជនបរទេសទាំងនេះ ប្រព្រឹត្តិនូវទង្វើបែបនេះឡើយ បើទោះជាពួកគេមិនស្គាល់ពីប្រពៃណី​ទំនៀមទំលាប់របស់ប្រទេសយើង​ក៏​ដោយ»។ ពួកគេទាំងបី បានរងនូវការចោទប្រកាន់ពីបទ «រំលោភប្រពៃណី និងវប្បធម៌នៃប្រទេសកម្ពុជា» និងប្រព្រឹត្តិនូវអំពើអានាចារ«អាសអាភាស» ហើយត្រូវបានបណ្ដេញចេញ ពីប្រទេសកាលពីថ្ងៃសៅរ៍មុន ដោយបញ្ជូនចេញទៅកាន់ប្រទេសថៃ។

» សូមអានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ

បន្ទាប់ពីមកដល់ប្រទេសថៃ យុវជន គ្រាហ្វ័ត បានសម្ដែងខមាទោសនៅចំពោះម្ដាយរបស់ខ្លួន តាមរយៈ​បណ្ដាញទាក់ទង ស្កាយ (Skype)។ ឪពុករបស់ គ្រាហ្វ័ត បាននិយាយប្រាប់សារព័ត៌មាន Daily Record ថា៖ «វាជារឿងដែលគួរព្រួយបារម្ភដែរ សម្រាប់ពួកយើង។ កូនខ្ញុំបានបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំង ដែល​បានជ្រុលជ្រួសទៅលើប្រជាជនកម្ពុជា។ ប៉ុន្តែកូនខ្ញុំនេះ ជាមនុស្សល្អម្នាក់ ដែលគ្រាន់តែលេងជ្រុលពេកតែ​ប៉ុណ្ណោះ។»

ផ្នែកអន្តោប្រវេសន៍របស់ប្រទេសកម្ពុជា បានដាក់ជនទាំងបីទៅក្នុងបញ្ជីខ្មៅ ដែលហាមមិនឲ្យ​ចូល​កម្ពុជា ជា​លក្ខណៈអចិន្ត្រៃយ៍។ សូមបញ្ជាក់ដែរថា យុវជន គ្រាហ្វ័ត ដែលទើបនឹងបញ្ចប់ពីសកលវិទ្យាល័យ​កាលពី​រដូវ​ក្ដៅឆ្នាំកន្លងទៅ បានធ្វើដំណើរកំសាន្ដនៅពាសពេញប្រទេសនានាក្នុងភូមិភាគអាស៊ីអាគ្នេយ៍ តាំង​ពីខែវិច្ឆិកា​មុននេះ។ ក្នុងពេលនេះ យុវជនជាតិអង់គ្លេសរូបនេះ កំពុងបន្ដការសប្បាយរបស់ខ្លួន នៅក្នុង​ប្រទេស​ឡាវ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...