ទូរស័ព្ទ ណូគៀ លូមែ៩២៥ ចេញលក់នៅអ៊ឺរ៉ុបហើយ (VDO)
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 14, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទូរស័ព្ទដៃឆ្លាតវ៉ៃម៉ូដែល លូមែ៩២៥ (Lumia 925) របស់ក្រុមហ៊ុនណូគៀ (Nokia) បានចេញលក់ជាផ្លូវការហើយ នៅក្នុងប្រទេសអង់គ្លេស នាសប្តាហ៏នេះ ដោយក្រុមហ៊ុនបានធ្វើការបង្ហាញនូវពត៌មានលំអិតបន្ថែមផងដែរ។
ទូរស័ព្ទដៃឆ្លាតវ៉ៃម៉ូដែល ណូគៀ លូមែ៩២៥។
ណូគៀ លូមែ៩២៥នេះ ជាទូរស័ព្ទដៃដំបូងគេ ដែលក្រុមហ៊ុនណូគៀផលិតមកពីលោហៈធាតុ។ ផ្នែកខាងក្រោយរបស់វា មាន៣ពណ៌៖ ពណ៌ប្រផេះ ពណ៌ស និងពណ៌ខ្មៅ។ ប៉ុន្តែចំពោះសំបករបស់វា មានជាច្រើនពណ៌បន្ថែមទៀត សម្រាប់ឲ្យជ្រើសរើសដូចជា ពណ៌ស ខ្មៅ លឿង និងពណ៌ក្រហម។
ចំពោះថ្ម អ្នកអាចសាកតាមប្រព័ន្ធគ្មានខ្សែក៏បាន (wireless charging) ហើយវាថែមទាំងស៊ីថាមពលកំរិតទាបបំផុត។
រីឯកាមេរ៉ារបស់វា មានភាពវ៉ៃឆ្លាតបំផុត ដែលអនុញ្ញាតឲ្យអ្នករចនារូបភាពបានយ៉ាងលឿន និងមានមុខងារសំខាន់ៗជាច្រើនទៀត ដែលធ្វើឲ្យអ្នកមានការរចនាកាន់តែភាពទាក់ទាញ ដូចជា ការរចនាទ្រង់ទ្រាយមុខ ឬក៏ធ្វើឲ្យរូបភាពមានសភាពព្រិលៗជាដើម។
លក្ខណៈសម្បត្តិដទៃទៀត ដែលមាននៅលើ ណូគៀ លូមែ៩២៥ មានដូចជា៖
• អេក្រង់ទំហំ៖ ៤.៥អ៊ីញ (៧៦៨ X ១២៨០ភិចស្ស៊ែល)
• វិមាត្រ៖ ១២៩ X ៧០.៦ X ៨.៥មីលីម៉ែត្រ
• ទម្ងន់៖ ១៣៩ក្រាម
• អាចផ្ទុកបាន៖ ១៦ទៅ៣២ជីហ្គាបៃ
• អង់ចងចាំ (RAM)៖ ១ជីហ្គាបៃ
• កាមេរ៉ាក្រោយ៖ ៨ម៉េហ្គាភិចស្ស៊ែល
• កាមេរ៉ាមុខ៖ ១.៣ម៉េហ្គាភិចស្ស៊ែល
• ប្រព័ន្ធដំណើរការ៖ មីក្រូសូហ្វវីនដូហ្វូន៨ (Microsoft Windows Phone
• ម៉ាស៊ីន៖ ឌូខរ ១.៥ជីហ្គាអែក (Dual-core 1.5 GHz)
• ថ្មប្រភេទ៖ លីអន (Li-Ion) ២០០០មីលីអំពែម៉ោង, បើកគ្រឿងទុកចោលបាន ៤៤០ម៉ោង, អាចនិយាយបាន ១៨ម៉ោង ២០នាទី និងចាក់តន្រ្តីបានរហូតដល់ ៥៥ម៉ោង។
នាយកចែកចាយរបស់ក្រុមហ៊ុនវ៉ូដាហ្វូន (Vodafone) បាននិយាយថា «ទូរស័ព្ទដៃវ៉ៃឆ្លាតណូគៀ លូមែ៩២៥នេះ ជាទូរស័ព្ទដែលមានសមត្ថភាពអស្ចារ្យ និងមានភាពឆ្លាតវ៉ៃក្នុងការរចនារូបភាព។»
ចំពោះតម្លៃរបស់វា នៅប្រទេសអង់គ្លេស មានតម្លៃប្រមាណ ៤៩៩.៩៩ផោន (៧៨៥.៣៣ដុល្លា)។ ហើយទូរស័ព្ទដៃម៉ូដែលថ្មីរបស់ក្រុមហ៊ុនណូគៀនេះ ប្រហែលជាចរាចរណ៏មកដល់ទីផ្សារអាស៊ី និងមកដល់ប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ៕
សូមទស្សនារូបភាព និងវីដេអូបង្ហាញពីទូរស័ព្ទប្រភេទនេះ ៖
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ