ចំណាប់​ខ្មាំង​បារាំង នៅ​ប្រទេស​កាមើរូន ត្រូវ​បាន​ដោះ​លែង

ជនជាតិបារាំងទាំង៧នាក់ បានត្រឡប់មកដល់រដ្ឋធានី នៃប្រទេសកាមើរូនវិញហើយ នៅថ្ងៃសុក្រទី១៩ខែមេសានេះ។ បណ្ដាញទូរទស្សន៍ក្នុងប្រទេសបារាំង និងនៅក្នុងប្រទេសកាមើរូន បានបង្ហាញពីរូបភាព នៃគ្រួសារនេះ ដែលបានចុះពីលើយន្ដហោះ។ ពួកគេម្នាក់ៗ ទំនងជាមានសុខភាព និងដើរបានជាធម្មតា តែគ្រាន់តែចុះស្គមជាងមុន។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: April 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រួសារជនជាតិបារាំងមួយ ដែលមានកូនតួចៗបួននាក់ ត្រូវបានដោះលែងអោយមានសេរីភាព នៅប្រទេសកាមើរូន បន្ទាប់ពីត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ដោយក្រុមប្រដាប់អាវុធនិយមអ៊ីស្លាម តាំងពីពីរខែកន្លងមកហើយ។


គ្រួសារបារាំង មូឡាំងហួងនីយ៉េ បីនាក់ ដែលទើបនឹងចេញពីការឃុំឃាំង។

ជនជាតិបារាំងទាំង៧នាក់ បានត្រឡប់មកដល់រដ្ឋធានី នៃប្រទេសកាមើរូនវិញហើយ នៅថ្ងៃសុក្រទី១៩ខែមេសានេះ។ បណ្ដាញទូរទស្សន៍ក្នុងប្រទេសបារាំង  និងនៅក្នុងប្រទេសកាមើរូន បានបង្ហាញពីរូបភាព នៃគ្រួសារនេះ ដែលបានចុះពី​លើ​យន្ដហោះ។ ពួកគេម្នាក់ៗ ទំនងជាមានសុខភាព និងដើរបានជាធម្មតា តែគ្រាន់តែចុះស្គមជាងមុន។

មេដឹកនាំបារាំង និងកាមើរូន មិនបានពន្យល់លំអិតថា ពួកគេទាំងនេះ ត្រូវបានដោះលែងតាំងពីពេលយប់ តាមវិធីណា​នោះ​ទេ។ ហើយគេក៏មិនបានដឹងថា តើអ្នកចាប់ជម្រិត បានទទួលប្រាក់ថ្នូរ ឬយ៉ាងណានោះដែរ។

នៅតាមបណ្ដាញទូរទស្សន៍ គេឃើញឪពុករបស់គ្រួសារ លោក តង់ហ្គី មូឡាំងហួងនីយ៉េ (Tanguy Moulin-Fournier) បាន​ថ្លែងថា លោកមានក្ដីរំភើប ដោយមានសេរីភាព ហើយថា ពួកលោកត្រូវបានជូនដំណឹង ពីការដោះលែងនេះ តែប៉ុន្មានម៉ោង​មុននេះប៉ុណ្ណោះ។ លោកបានមិនបាននិយាយលំអិតអ្វី បន្ថែមទៀតនោះទេ។

គ្រួសារនេះត្រូវបាន ចាប់ជាចំណាប់ខ្មាំងកាលពីថ្ងៃទី១៩ខែមេសា ខណៈពេលដែលកងទ័ពបារាំង បានចូលជួយ​ការពារ​ប្រទេសម៉ាលី ប្រឆាំងនឹងកងស្ម័គ្រប្រយុទ្ធនិយមអ៊ីស្លាមក្នុងតំបន់ ដែលបានវាយដណ្ដើមមកកាន់កាប់ នូវទឹកដីប្រទេស​ម៉ាលីប្រមាណជា ៦០%ទៅហើយនោះ។

អ្នកចាប់ជម្រិត ទំនងជាសមាជិករបស់ក្រុម បូកូ ហារាម (Boko Haram) ដែលជាក្រុមអ៊ីស្លាមនិយមតឹង នៅក្នុងតំបន់អាហ្វ្រិច ខាងលិច ហើយមានសកម្មភាពចេញពីប្រទេសនីហ្សេរីយ៉ា៕

-----------------------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...