បក្សប្រជាជន បដិសេធសំណើររបស់សង្គមស៊ីវិល ក្នុងការដាក់ស្ថាប័ន៣ឲ្យឯករាជ្យ
ឆ្លើយតបនឹងលិខិតចំហ របស់ក្រុមការងារអង្គការសង្គមស៊ីវិល ជាតិ និងអន្តរជាតិ ប្រមាណ១៦០ ដែលស្នើរនូវអនុសាសន៍ទាំង១២ចំនុច ទៅគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៥ ខែកញ្ញា គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួន យ៉ាងដូច្នេះថា គណបក្សនេះបានពិចារណាយ៉ាងល្អិតល្អន់ ចំពោះអនុសាសន៍ទាំង១២ ហើយចំណុចមួយចំនួន នៅក្នុងនោះដូចជា ចំណុចទី១ ទី២ ទី៣ ទី៦ និងទី៧ គឺក្រុមការងារចម្រុះរបស់គណបក្សទាំង២ និងស្ថាប័នពាក់ព័ន្ធ បានឯកភាពគ្នាលើចំណុចមួយចំនួន និងកំពុងពិភាក្សាបន្ត។
ប៉ុន្តែនៅត្រង់ចំណុចទី៤ ដែលស្នើឱ្យស្ថាប័នបីរួមមាន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរជាតិសវនកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ ឲ្យដាច់ពីគណបក្សនយោបាយ ដើម្បីជៀសវាងឥទ្ធិពលនយោបាយ លើស្ថាប័នរដ្ឋទាំងនេះ ត្រូវបានគណបក្សកាន់អំណាចជាង៣០ឆ្នាំមួយនេះ បដិសេធ ដោយលើកឡើងថា ជាការហាមឃាត់មន្ត្រីទាំងនោះ មិនឲ្យធ្វើនយោបាយ [...]
